ក្នុងនាមជាមន្ត្រីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិប៉ុន្មានយ៉ាង? ចូររៀបរាប់។
Point Center Login Help

Answer 1


ក្នុងនាមជាមន្ត្រីរាជការស៊ីវិលម្នាក់ តើត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងដូចតទៅ៖

ក. ឆន្ទៈម្ចាស់ការ

 1. មានទឹកចិត្តស្រឡាញ់ការងារខ្លួន
 2. មានគំនិតផ្ដើចផ្ដើម (ការច្នៃប្រឌិតខ្ពស់)
 3. ការបំពេញកាតព្វកិច្ចក្នុងស្មារតីជាក្រុម
 4. ត្រូវមានស្មារតីឈ្មូសស្មុលនឹងការងារ
 5. មានការជម្នះគ្រប់ឧបសគ្គទាំងឡាយ។

ខ. ភក្តីភាព

 1. ការយល់ដឹងអំពីសភាពការណ៍
 2. មានភក្តីភាពចំពោះស្ថាប័ន
 3. ភក្តីភាពខាងវិជ្ជាជីវៈរបស់ខ្លួន
 4. មានភក្តីភាពចំពោះប្រជារាស្រ្ដខ្លួន
 5. រក្សាអ្នកប្រើប្រាស់សេវាការងារខ្លួន។

គ. មនសិកាវិជ្ជាជីវៈ

 1. ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីបំពេញការងារឲ្យបានល្អ
 2. ត្រូវយកចិត្តទុកដាក់ឲ្យបានច្បាស់លាស់ក្នុងការបំពេញការងារ និងមនសិការ
 3. ត្រូវប្ដេជ្ញាចិត្តធ្វើការអភិវឌ្ឍខ្លួន និងប្រើប្រាស់សមត្ថភាព
 4. ត្រូវស្វិតស្វាញក្នុងការងារជាមួយមន្រ្ដីដទៃៗទៀត
 5. ត្រូវហ៊ានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត
 6. ត្រូវបង្កើនសមត្ថភាពជំនាញឯកទេស
 7. មិនអាចទទួលយកដោយផ្ទាល់ ឬដោយប្រយោល តាមរយៈតំណាងរបស់ខ្លួន នូវផលប្រយោជន៍នានាពីនរណាមួយឬសហគ្រាសណាមួយ
 8. ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈ ទៅតាមគោលការណ៍ និងស្មារតីដូចមានចែងក្នុងច្បាប់ជាធរមាន
 9. ត្រូវប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលាក់ការណ៍
 10. ត្រូវទទួលខុសត្រូវការលើការ ប្រតិបត្តិរបស់ខ្លួនចំពោះភារកិច្ចដែលប្រគល់ឲ្យ
 11. មានកាតព្វកិច្ច គោរពវិន័យការងារ ម៉ោងពេលធ្វើការ និងបទបញ្ជាផ្ទៃក្នុង
 12. ត្រូវគោរពបទបញ្ជារបស់ថ្នាក់លើ
 13. ត្រូវគោរពឲ្យបាននូវនីតិរដ្ឋ។

ឃ. ផ្ដល់សេវាល្អ

 1. ប្រព្រឹត្តឥរិយាបថឥ្យបានល្អ
 2. ធ្វើខ្លួនជាអ្នកផ្តល់សេវា មិនមែនជាអ្នកត្រួតត្រាឬគ្រប់គ្រងឡើយ
 3. រក្សាឥ្យបាននូវការគោរព ពេញចិត្តពីអ្នកដទៃ
 4. មានភាពត្រឹមត្រូវក្នុងការបម្រើ
 5. ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង
 6. ជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យបានលឿន និងឆាប់រហ័ស។

Login or Register to Share Login

×

×

Tips to earn more points:

 • Get 2 point for each question.
 • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login