Answer 1


ដើម្បីធានាឲ្យបានសម្រេចនូវគោលដៅអប់រំជាតិ និងក្លាយជាទំពាំងស្នងឫស្សីជាទីសង្ឃឹមរបស់ប្រទេសជាតិនាពេលអនាគត ពេលអ្នកចេញទៅធ្វើគ្រូបង្រៀនអ្នកមានគោលបំណងអប់រំសិស្សានុសិស្ស៖

  1. កុមារាកុមារី យុវជនសុទ្ធតែជាមនុស្សដែលកំពុងលូតលាស់ខាងកាយសម្បទា និងបញ្ញា
  2. ទំពាំងស្នងឫស្សីៈ
  • ពន្លកដែលនឹងក្លាយជាដើមឫស្សី
  • កុមារ យុវជនជាមនុស្សដែលកំពុងអភិវឌ្ឍ ដើម្បីក្លាយជាពលរដ្ឋល្អ
  1. កុមារ យុវជនជាទំពាំងស្នងឫស្សី នោះនាំឲ្យកុមារយុវជនប្រៀបដូចជាទំពាំងស្នងឫស្សីដែលជាពលរដ្ឋត្រូវបន្ដវេនពីមនុស្សចាស់់
  2. ទំពាំងល្អក្លាយជាឫស្សីល្អ នោះល្គឹកណាតែមានការអប់រំ និងថែទាំល្អ

ដើម្បីអប់រំពួកគេឲ្យយល់ច្បាស់ ពីគោលដៅអប់រំជាតិ មានន័យថាកសាងមនុស្សពេញលេញ

ដែលមានការរីកចម្រើនលូតលាស់គ្រប់ផ្នែកព្រមៗគ្នារវាង ប្រាជ្ញា ស្មារតី និងរូបរាងកាយដើម្បីឲ្យក្លាយជាពលរដ្ឋ ថ្លៃថ្នូរ គឺពលរដ្ឋដែលប្រកបទៅដោយចំណេះដឹង បំណិន សីលធម៌ល្អបទពិសោធន៍ចេះអធ្យាស្រ័យ សហការ សាមគ្គីស្មារតីឯកភាពជាតិ មានមនសិការស្រឡាញ់នូវយុត្តិធម៌ គោរពច្បាប់ ឬសិទ្ធិមនុស្ស ចេះថែរក្សាការពារបរិស្ថាន ចេះលើកកម្ពស់នូវតម្លៃវប្បធម៌ អរិយធម៌ជាតិមានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហា នៅក្នុងជីវភាពរស់នៅចេះច្នៃប្រឌិត មានស្មារតីទទួលខុសត្រូវ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login