Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការបង្កើតអាស៊ានមានគោលបំណងអ្វីខ្លះ ?

២. តើអង្គការសមាគមអាស៊ានមានគោលការណ៍ដូចម្តេចខ្លះ ?​

៣. តើអាស៊ានមានបាវចនាដូចម្តេច ?

៤. ពណ៌របស់និមិត្តសញ្ញា និងទង់អាស៊ានមានពណ៌ខៀវក្រហម ស និងពណ៌លឿងដែលពណ៌ ទាំងអស់នេះតំណាងឱ្យពណ៌សំខាន់ៗ នៃទង់ជាតិរបស់ប្រទេសសមាជិកទាំងអស់ ។ ចូរបង្ហាញពីអត្ថន័យនៃពណ៌នីមួយៗ ។

៥. តើការបង្កើតអាស៊ានមានបុព្វហេតុចម្បងអ្វីខ្លះ ?

ចម្លើយ

១. គោលបំណងនៃការបង្កើតអាស៊ានគឺ ៖

  • ធ្វើឱ្យទីផ្សារ និងមូលដ្ឋានផលិតផលតែមួយ
  • ធ្វើឱ្យតំបន់សេដ្ឋកិច្ចមានការប្រកួតប្រជែងខ្ពស់
  • ធ្វើឱ្យតំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌
  • បង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនយោបាយ សង្គម និងវប្បធម៌
  • អទិភាពកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម និងវប្បធម៌ក្នុងនិងបណ្តាប្រទេសនៃ តំបន់អាស៊ីអាគ្នេយ៍
  • ព្យាយាមការពារផលប្រយោជន៍គ្នាទៅវិញទៅមក និងបង្កើតសាមគ្គីភាពក្នុងតំបន់ក៏ដូចជាលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់
  • លើកទឹកចិត្តដល់សន្តិភាពនិងស្ថិរភាពនយោបាយបង្កើតឡើងដោយគោលការណ៍នៃអង្គការសហប្រជាជាតិ
  • ជម្រុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេស និងអង្គការដទៃទៀត
  • លើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធិភាពបន្ថែមទៀតនៅក្នុងបរិស្ថាន ឧស្សាហកម្ម និងការអភិវឌ្ឍទំនាក់ទំនងក៏ដូចជា ស្តង់ដាដែលរស់នៅក្នុងប្រទេសជាសមាជិក
  • រក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធ នុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកផ្សេងទៀត
  • ធានាថាប្រជាជននិងរដ្ឋសមាជិកអាស៊ានរស់នៅប្រកបដោយសន្តិភាពជាមួយពិភពលោកទាំងមូលក្នុងការបរិយាយយុត្តិធម៌ ប្រជាធិបតេយ្យ និងភាពសុខដុមរមនា
  • បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួមដែលមានស្ថិរភាព វិសាលភាព មានការប្រកួតប្រជែងខ្ពស់និងសមហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធភាពសម្រាប់ពាណិជ្ជកម្មនិងការវិនិយោគសម្រួលចលនាពិណិជ្ជករនិងការវិនិយោគសម្រួលចលនាពិណិជ្ជករអ្នកមានវិជ្ជាជីវៈអ្នកមានទេព្យកោសល្យនិងពលករ និងលំហូរដោយម្ចាស់ការនៃទុន
  • កាត់បន្ថយភាពក្រីក្រនិងបង្រួមគម្លាតនៃអភិវឌ្ឍនៅក្នុងតំបន់អាស៊ានតាមរយៈការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការណ៍
  • ពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងលើកកម្ពស់សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់សមាជិកអាស៊ាន
  • ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅតាមគោលការណ៍នៃសន្តិសុខពេញលេញចំពោះការគំរាមកំហែងគ្រប់រូបភាព ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមដែននានា
  • លើកស្ទួយការអភិវឌ្ឍប្រកបដោយនិរន្តភាពដើម្បីធានាការពារបរិស្ថានតំបន់ និងនិរន្តភាពនៃធនធានធម្មជាតិ និងការអភិរក្សមត៌កវប្បធម៌ និងគុណភាពនៃជីវភាពរស់នៅខ្ពស់របស់ប្រជាជន
  • អភិវឌ្ឍធនធានមនុស្សតាមរយៈកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធក្នុងការអប់រំ និងការសិក្សាក្នុងមួយជីវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដើម្បីផ្តល់ជូនប្រជាជនអាស៊ាន និងការពង្រឹងសហគមន៍អាស៊ាន
  • ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងបរិស្ថានប្រកបដោយសុវត្ថិភាព សន្តិភាព និងភាពគ្មានគ្រឿងញៀនសម្រាប់ប្រជាជនអាស៊ាន
  • ជម្រុញការយកចិត្តទុកដាក់ដល់ប្រជាជនអាស៊ានក្នុងនោះគ្រប់ផ្នែកទាំងអស់នៃសង្គមត្រូវបានលើកទឹកចិត្តឱ្យចូលរួម និងទទួលយកផលប្រយោជន៍ពីដំណើរការសមាហរណកម្ម និងការកសាងសហគមន៍អាស៊ាន
  • ជម្រុញអត្តសញ្ញាណអាស៊ានតាមរយៈការជម្រុញឱ្យចម្រើនឡើងនូវការយល់ដឹងអំពីវប្បធម៌ និងមត៌កចម្រុះក្នុងតំបន់
  • ថែរក្សារតូនាទីស្នូលដ៏សកម្មរបស់អាស៊ានជាកម្លាំងចលករដ៏សំខាន់ក្នុងទំនាក់ទំនងនិងសហប្រតិបត្តិការរបស់ខ្លួនជាមួយដៃគូក្រៅតំបន់ក្នុងស្ថាបត្យកម្មតំបន់ប្រកបដោយភាពបើកចំហមានតម្លាភាព ​និងការការបញ្ចូលគ្នា ។

២. អង្គការសមាគមអាស៊ានមានគោលការណ៍ដូចខាងក្រោម ៖

  • គោរពឯករាជ្យភាព អធិតេយ្យភាព សមភាពបូរណភាពទឹកដី និងសញ្ញាណជាតិនៃរដ្ឋសមាជិកអាស៊ានទាំងអស់ ។
  • ចូលរួមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាពសន្តិសុខ និងវិបុលភាពក្នុងតំបន់ ។
  • បដិសេជនូវអំពើឈ្លានពាន និងការគំរាមកំហែង ឬសកម្មភាពាទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ ។
  • ប្រកាន់យកដំណោះស្រាយជម្លោះដោយសន្តិវិធី ។
  • មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន ។
  • គោរពសិទ្ធិរបស់រដ្ឋសមាជិកនីមួយៗក្នុងដឹកនាំអតិ្ថភាពជាតិរបស់ខ្លួនដោយពុំមានការជ្រៀតជ្រែកពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ខិបង្ខំ ។
  • លើកកម្ពស់ការពិគ្រោះយោបល់លើបញ្ហាធ្ងន់ធ្ងរទាំងឡាយដែលមានឥទ្ធិពលប៉ះពាល់ដល់ ផលប្រយោជន៍អាស៊ាន ។
  • ប្រកាន់នូវនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យដោយរដ្ឋធម្មនុញ្ញា ។
  • គោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយនិងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌សង្គម ។
  • លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិរួមទាំងច្បាប់មនុស្សធម៌ អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ានទាំងអស់យល់ព្រម ។
  • មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋគំរាមកំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដីឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ាន ។
  • គោរពវប្បធម៌ផ្សេងៗគ្នាភាសា និងសាសនារបស់ប្រជាជនអាស៊ានដោយសង្កត់ធ្ងន់ទៅលើតម្លៃរួមក្នុងស្មារតីភាពឯកភាពក្នុងពហុភាព ។
  • ភាពជាស្នូលរបស់អាស៊ាន ក្នុងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ក្រៅតំបន់ដោយរក្សាការចូលរួមដ៏សកម្ម ការសម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូល និងភាពមិនរើសអើង ។
  • ប្រកាន់ខ្ជាប់នូវវិធានពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ានដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយជាវិជ្ជមានឆ្ពោះ ទៅលុបបំបាត់របាំងទាំងស្រុងសម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ ។

៣. បាវចនាអាស៊ានគឺ ចក្ខុវិស័យមួយអត្តសញ្ញាណមួយសហគមន៍មួយ ។

៤. និមិត្តសញ្ញាអាស៊ាន និងទង់អាស៊ានតំណាងឱ្យសមាគមអាស៊ានមួយ ដែលមានស្ថេរភាព សន្តិភាពរួបរួមគ្នា និងប្រកបដោយថាមពល ។

បុព្វហេតុនៃការ​បង្កើតអាស៊ានមាន២គឺ ៖

ក. បុព្វហេតុសេដ្ឋកិច្ច

  • ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកំពុងតែធ្វើដំណើរយ៉ាងលឿនឆ្ពោះទរកមជ្ឈឹមបូព៌ា ។
  • ប្រទេស (អឺរ៉ុប) គេមានសមាគមសេដ្ឋកិច្ច (អឺរ៉ុប) ដែលជារួមដ៏សំខាន់តាំងពីឆ្នាំ ១៩៥១មកម្លេះ ។
  • ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីការអភិវឌ្ឍរួម និងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ ។

ខ. បុព្វហេតុនយោបាយ

  • មានការប្រឈមមុខដាក់គ្នារវាងប្លុកសេរី និងប្លុកសង្គមនិយម ។
  • មនោគមវិជ្ជាកម្មុយនីសរាលដាលយ៉ាងខាំ្លងជាពិសេសនៅអាស៊ី ។
  • រួបរួមគ្នាជាសមាគមដើម្បីការពារខ្លួនផង និងដើម្បីទប់ស្កាត់ការរាលដាលនៃលទ្ធិកម្មុយនីសនៅក្នុងតំបន់ផង ។

៥. អត្តន័យនៃពណ៌នីមួយៗ មានដូចខាងក្រោម ៖

  • ពណ៌ខៀវ ៖ តំណាងឱ្យសន្តិភាព និងស្ថិរភាព ។
  • ពណ៌ក្រហម ៖ តំណាងឱ្យសេចក្តីក្លាហាន និងភាពស្វាហាប់ ថាមពល ។
  • ពណ៌ស ៖ តំណាងឱ្យភាពបរិសុទ្ធ ស្អាតស្អំ ។
  • ដើមស្រូវទាំងដប់ ៖ តំណាងឱ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំង១០នៅអាស៊ីអាគ្នេយ៍ឱ្យក្លាយជាសហគមន៍មួយប្រកបដោយមិត្តភាព និងសាមគ្គីភាព ។
  • រង្វង់៧ព័ទ្ធជុំវិញ ៖ តំណាងឱ្យភាពឯកភាពគ្នារបស់អាស៊ាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login