Answer 1


បង្ហាញពីចំណុចសំខាន់ៗនៅគោលដៅអប់រំជាតិ៖

  • ពលរដ្ឋល្អ

            គឺជាពលរដ្ឋដែលមានចំណេះដឹងលើគ្រប់វិស័យ ដូចជាវប្បធម៌ សង្គមធម៌ បច្ចេកទេស និងវិទ្យាសាស្ត្រ។

  • ពលរដ្ឋថ្លៃថ្នូរ

            គឺជាពលរដ្ឋដែលមានការអភិវឌ្ឍទាំងស្មារតី សញ្ចេតនា និងឥរិយាបថដូចជាមានសាមគ្គីភាព សហការ ទទួលខុសត្រូវ។

  • ពលករជំនាញ

            គឺជាពលរដ្ឋដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងបំណិនដូចជាច្នៃប្រឌិត ចេះប្រើចំណេះដឹងសម្រាប់ដោះស្រាយជីវភាពរស់នៅ។

            ក្នុងន័យនេះការអប់រំ ត្រូវធានាបណ្តុះបណ្តាលពលករគ្រប់ជំនាន់ កម្រិតបឋម មធ្យម ឧត្តម ត្រូវការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹង វិទ្យាសាស្រ្ត បច្ចេកទេសគ្រប់ផ្នែក និងធ្វើឲ្យរាងកាយមាំមួន មានសីលធម៌ល្អ អាកប្បកិរិយាត្រឹមត្រូវ ចេះការពារទឹកដី ស្រឡាញ់ប្រទេសជាតិ ដើម្បីបំពេញតម្រូវការសង្គមជាតិសម្រាប់អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្រោមបាវចនា ជាតិ សាសនា     ព្រះមហាក្សត្រ៕


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login