Answer 1


user icon Phon 2017-10-02 11:59

គុណសម្បត្តិនៃទំនោររបស់បុគ្គល គឺ

  • កម្រិតចំណាស់នៃទំនោរ :​ សំដៅទៅរកអត្ថន័យសង្គមនៃបំណងប្រាថ្នាដែលជាមូលដ្ឋាននៃបុគ្គលម្នាក់ៗ ហើយក៏ជាការស្ដែងចេញនូវ កម្រិតមនោគមវិជ្ជា និងរូបភាពសីលធម៌របស់បុគ្គលដែរ។
  • ទំហំទំនោរ : ជាវិស័យក្នុងក្របខណ្ឌមួយដែលទំនោររបស់មនុស្សមានលទ្ធភាពបង្កើតបាននូវអ្វីតាមបំណងប្រាថ្នា។
  • ឥទ្ធិពលនៃទំនោរ : គឺជាកម្លាំងនៃទំនោររបស់បុគ្គល ដែលស្ដែងចេញឱ្យឃើញជារឿយៗ នៅក្នុងការប្រែក្លាយទំនោរឱ្យទៅជាការលំអៀងមួយដ៏ធំធេងឆ្ពោះទៅរកឆន្ទៈភ្ញាក់រឭករហូតដល់មានបំណងប្រាថ្នាសកម្មនិងជំនឿស៊ប់។
  • ស្ថិរភាពនៃទំនោរតាមទស្សនៈសីលធម៌ : គឺជាស្ថិរភាពនៃមនោគមវិជ្ជា ដែលទប់ស្កាត់បុគ្គលមិនឱ្យមានភាបឃ្លីឃ្លោង និងមិនឱ្យមានទំនាស់សីលធម៌ក្នុងខ្លួនផ្ទាល់។
  • ប្រសិទ្ធភាពរបស់ទំនោរ :​ ប្រសិទ្ធភាបរបស់តំនោរស្ដែងចេញឱ្យឃើញនៅក្នុងឥរិយាបថវិជ្ជមានរបស់បុគ្គល នៅពេលដែលគេសម្រេចបានតាមបំណង និងសេចក្ដីប្រាថ្នា។ ប្រសិទ្ធភាពនៃទំនោរបែបនេះធ្វើឱ្យមានការផ្លាស់ប្ដូរមនោគមវិជ្ជារបស់បុគ្គលដើម្បីឈានទៅរកភាពទាន់សម័យ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login