Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការចាកចោលទីក្រុងអង្គរនៅឆ្នាំ ១៤៣១ ដោយព្រះបាទចៅពញាយ៉ាត ។ មូលហេតុនៃការចាកចោលក្រុងអង្គរមានដូចតទៅ ៖

  • ការធ្លាក់ចុះនៃសម័យអង្គរ ដែលពុំអាចទប់ទល់នឹងខ្មាំងសត្រូវបាន ប្រសិនបើខ្មាំងសត្រូវវាយចូលមកដល់ក្រុងអង្គរម្តងទៀត ។ ដើម្បីឡើយក្រុងអង្គរជាទីក្រុងស្ថិយនៅចំកណ្តាលប្រទេស តែដោយរបុកបានរបស់ជនជាតិថៃនឹងការដណ្តើមយកទឹកដីជាបន្តបន្ទាប់ ដែលខ្មែរត្រូវបាត់បង់ទឹកដីយ៉ាងធំធេងនោះ ទីក្រុងអង្គរត្រលប់ជាស្ថិតនៅជាយប្រទេសវិញ ។ ដូចនេះការការពារទីក្រុងដែលជាបេះដូងរបស់ប្រទេសពុំធានា ។
  • ដោយតំហយប្រជាជនយ៉ាងខ្លាំងក្លានៅតំបន់អង្គរព្រោះប្រជាជននៅតំបន់នោះ ត្រូវសៀមកៀរយកជាឈ្លើយយកទៅប្រទេសសៀមអស់ ។ ដូចនេះ តំបន់អង្គរក្លាយទៅជាតំបន់គ្មានមនុស្សនៅ ។
  • ដោយតំបន់អង្គរ ការប្រកបបរបរកសិកម្មពុំបានទិន្នផលខ្ពស់ ដែលបណ្តាលមកពីកំលាំងមនុស្សត្រូវធ្លាក់ចុះ ធម្មជាតិពុំអំណោយផល ។ បញ្ហានេះ តម្រូវអោយមានការផ្លាស់ប្តូរទីកន្លែង ជាពិសេសការផ្លាស់ប្តូរទីក្រុងនេះឯង ទៅរកកន្លែងផ្សែងៗទៀត ដែលនៅឆ្ងាយពីខ្មាំងសត្រូវ និងទីកន្លែងដែលអាចបង្កបង្កើនផលបានល្អ ។ កត្តាដូចបានរៀបរាប់ខាងលើ ជាកត្តាសមស្របតំរូវអោយព្រះបាទពញាយ៉ាត ត្រូវតែសម្រេចព្រះទ័យចាកចោលអង្គរនៅឆ្នាំ ១៤៣១​ មកនៅទួកបាសានវិញ គឺនៅស្រីសន្ធរសព្វថ្ងៃនេះ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login