Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុ បានជាឥណ្ឌាចូលមករស់នៅស្រុកខ្មែរពីព្រោះ៖

ក. ផ្សព្វផ្សាយសាសនា

        ចាប់ពីឆ្នាំ ៤០០ - ៣០០ ឆ្នាំមុនគ.សព្រះចៅអធិរាជឥណ្ឌានៃរាជវង្ដមោក្ស ព្រះនាមព្រះបាទអសោកបានបញ្ចូលប្រតិភូខាងព្រាហ្មណ៍សាសនា និងពុទ្ធសាសនាឲ្យមកផ្សព្វផ្សាយនៅអាស៊ីអាគ្នេយ៍ពិសេសនៅនគរភ្នំ ។

ខ. ការធ្វើជំនួញ

        ពួកឈ្មួញឥណ្ឌាជាច្រើន បានចូលមករកស៊ីនៅនគរភ្នំដោយទិញគ្រឿងមាស ប្រាក់និងគ្រឿងអលង្ការផ្សេងៗ ហើយលក់ក្រណាត់គ្រឿងក្រអូប និងគ្រឿងទេសផ្សេងៗ ឲ្យអ្នកស្រុកនគរភ្នំ ។

គ. ភៀសខ្លួនពីសង្គ្រាម

          នៅសតវត្សទី១នៃគ.ស រាជវង្សកុសាណៈមកពីអ៊ីរ៉ង បានចូលវាយត្រួតត្រាប្រទេសឥណ្ឌាភាគកណ្តាល និងខាងលិច ។ នៅសតវត្សទី២ នៃរាជវង្សគុប្តៈបានបង្កើតឡើង ។ ភាពវឹកវរក្នុងប្រទេសបានកើតឡើងដោយជម្លោះរាជវង្ស ធ្វើឲ្យប្រជាជនឥណ្ឌាភៀសខ្លួនមករស់នៅអាស៊ីអាគ្នេយ៍ ពិសេសមកនគរភ្នំ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login