Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-10 08:56

ការណែនាំទូទៅ គឺមន្ត្រីដែលទទួលភារកិច្ចធ្វើរបាយការណ៍ប្រចាំអង្គភាព ឬស្ថាប័ននានា ត្រូវតែជាមន្រ្តីដែលមានវិជ្ជាជីវៈខ្ពស់មានសមត្ថភាព អាចក្តាប់ការងារក្នុងអង្គភាពបានទាំងអស់ ។

            របាយការណ៍ត្រូវឆ្លុះបញ្ចាំង អំពីភាពការណ៍ ព្រឹត្តិការណ៍ ហេតុការណ៍ពិត និងលទ្ធផលពិតនៃការងារដែលអង្គភាពបានធ្វើការកន្លងមក ។ ក្នុងការសរុបរបាយការណ៍អ្នកសរុបត្រូវចេះថ្លឹងថ្លែងថា តើចំណុចត្រង់ណាត្រូវកាត់បន្ថយ ឬសង្ខេបខ្លី ចំណុចត្រង់ណាត្រូវនិយាយឲ្យបានក្បោះក្បាយ ។ ដើម្បីធ្វើការងារនេះឲ្យបានល្អ អ្នកធ្វើរបាយការណ៍ត្រូវក្តាប់ឲ្យបាននូវសកម្មភាពការងារក្នុងអង្គភាព សកម្មភាពការងារទស្សនៈកិច្ច​ សកម្មភាពបេសកកម្ម ។ ករណីរបាយការណ៍ប្រជុំត្រូវក្តាប់ឲ្យបាននូវ មតិណែនាំរបស់ថ្នាក់ដឹកនាំក្នុងអង្គប្រជុំនានា ថាតើក្នុងអង្គប្រជុំនីមួយៗ ថ្នាក់ដឹកនាំក៏ដូចសមាជិកអង្គប្រជុំតែងចាប់អារម្មណ៍លើបញ្ហាអ្វីជាងគេ ដូច្នេះគប្បីប្រមូលព័ត៌មានជុំវិញបញ្ហានោះឲ្យបានច្រើន និងសព្វគ្រប់ដើម្បីសរសេរចូលក្នុងរបាយការណ៍ ។

            របាយការណ៍ត្រូវមានលក្ខណៈជាក់លាក់ (មិនបញ្ចេញបញ្ចូល) និងសំរួលឃ្លាឲ្យងាយយល់ច្បាស់លាស់ហើយខ្លី ដើម្បីឲ្យថ្នាក់ដឹកនាំងាយស្រួលក្នុងការអាន និងវាយតម្លៃបានត្រឹមត្រូវ ។ នៅពេលលើកបញ្ហាអ្វីមួយមកនិយាយ ត្រូវនិយាយឲ្យគ្រប់ជ្រុងជ្រោយ ប្រាប់ហេតុផលឲ្យបានគ្រប់គ្រាន់ ជៀសវាងកុំឲ្យអ្នកអាន ឬអ្នកពិនិត្យរបាយការណ៍មានការងឿងឆ្ងល់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login