Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាគេនិយាយថាប្រូតេអ៉ីនជាអ្នកការពារ ?

២. កែវភ្នែកមាននាទីអ្វីខ្លះ ? ហេតុអ្វីបានជាមនុស្សខ្លះមើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើលជិតឃើញមិនច្បាស់ទៅវិញ ? ចូរពន្យល់ ។

៣. ពេលលឺទូរសព្ធរោទិ៍ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប ។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះ ដែលចូលរួម ? រៀបរាប់ពីនាទីរបស់វាផង ។

៤. តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក ? អ្វីខ្លះ ? មាននាទីដូចម្ដេចខ្លះ ?

៥. ចូរពិពណ៌នាពីស៊ីមណូស្ដែមទាំងបួនក្រុម ?

ចម្លើយ

១. ប្រូតេអ៉ីនជាអ្នកការពារ ព្រោះវាអាចការពាររាងកាយប្រឆាំងនឹងការជ្រៀតចូលនៃមេរោគពេលមានរបួសការពារបាត់បង់ឈាមពេលដាច់សរសៃរឈាមធ្វើឪ្យឈាមកក ។

២. កែវភ្នែកមាននាទីធ្វើឪ្យកាំរស្មើពន្លឺងាក និងប្រសព្វចូលគ្នា ។ បានជាមនុស្សខ្លះ មើលវត្ថុឆ្ងាយឃើញច្បាស់ ប៉ុន្ដែមើសវត្ថុជិតឃើញមិនច្បាស់ទៅវិញព្រោះភ្នែកមានជម្ងឺអ៉ីពែមេត្រូប ។ ភ្នែកមើលវត្ថុឆ្ងាយច្បាស់ ព្រោះតែចម្ថាយអប្បបរិមានៃគំហើញច្បាស់ឆ្ងាញជាងភ្នែកធម្មតា ដូចនេះត្រូវមានសម្របតម្រូវ បើគ្មានទេនោះរូបភាពកើតឡើងនៅក្រោយរេទីនព្រោះប្រព័ន្ធអុបទិចបង្រួមតិច ។

៣. ក្នុងករណីនេះមានណឺរ៉ូន ៣ ប្រភេទចូលរួមគឺ ណឺរ៉ូនវិញ្ញាននាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ ។

+ តួនាទីរបស់វា ៖

  • ណឺរ៉ូនវិញ្ញាណនាំ មាននាទីចេញពីធ្មូលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ (ខួរក្បាល) ។
  • ណឺរ៉ូនភ្ជាប់ មាននាទីបញ្ជូនបន្ដនូវព័ត៌មានពីណឺរ៉ូនវិញ្ញាណនាំទៅណឺរ៉ូនចលករក្រោយការបកស្រាយអាំងភ្លុចប្រសាទពីខួរក្បាល ។
  • ណឹរ៉ូនចលករ មាននាទីដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទទៅកាន់សរីរាង្គប្រតិកម្ម (សាច់ដុំដៃ) ។

៤. ខួរក្បាលមាន ៣ ផ្នែក គឺខួរធំ ខួរតូច និងខួរកញ្ចឹងក ។ ផ្នែកនីមួយៗមានតួនាទីដូចតទៅ ៖

  • ខួរធំ មាននាទីត្រួតនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា ។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង ៥ ។
  • ខួរតូច មាននាទីត្រួតពិនិត្យចលនាទាំងអស់ និងចលនាអឆន្ទៈមួយចំនួន ។ វាក៏មាននាទីរក្សានូវតុល្យភាពរបស់សារពាង្គកាយផងដែរ ។
  • ខួរកញ្ចឹងក វាមាននាទិត្រួតពិនិត្យចលនាអឆន្ទៈរបស់សារពាង្គកាយគឺចង្វាក់ដង្ហើម និងការកន្រ្តាក់បេះដូង ។

៥. ពិពណ៌នាស៊ីមណូស្ដែមទាំងបួនក្រុម ៖

  • ប្រង់ (Cycard) វាមានរូបរាងបួនដើម ត្នោតម្យ៉ាងដែលមានស្លឹកផ្ដុំនៅកំពូលខាងចុង តែផលិតកោន ។
  • កូនីភែ (Conifers)មានស្លឹកដូចជាម្ជុល (ស្រល់) ដែលអាចឪ្យការពារ ការបាត់បង់ជាតិទឹកនិងអាចឪ្យបន្សាំទៅនិងអាកាសធាតុស្ងួត ។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញមួយឆ្នាំ ។
  • គីងកូ (Gingoes)  មានកំណើតតាំងពីរាប់រយលានឆ្នាំមកហើយ ។ វាមានដុះនៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសចិន ជប៉ុននិងកូរ៉េជាដើម ។ សព្វថ្ងៃគេដាំវានៅតាមដងផ្លូវតាមទីក្រុងព្រោះវាធន់និងកង្វក់បរិយកាសបាន ។
  • ស៊ីណេតូភីត (Cinetophytes) ជារុក្ខជាតិដែលដុះនៅតាមតំបន់វាលខ្សាច់មានអាកាសធាតុក្ដៅនិងក្នុងតំបន់ព្រៃត្រូទិចមានភ្លៀង ។ ស៊ីណេតូភីតជាមួយចំនួនជាដើមឈើ និងមួយចំនួនទៀតជារុក្ខជាតិចុល្លព្រឹក្ស រុក្ខជាតិប្រភេទនេះអាចរស់នៅបានជាងមួយពាន់ឆ្នាំ ។

វិញ្ញាសាទី៣០



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login