Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិក្សា ( សិក្ខា ) អរិយធម៌ខ្មែរបានផ្តល់សារសំខាន់ដូចជា៖

  • បើកទូលាយនូវចំណេះដឹងបន្ថែមទៀត
  • ស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ ព្រលឹងជាតិ វប្បធម៌ជាតិ
  • យល់កាន់តែច្បាស់អំពីអ្វីដែលខ្លួនមានដែលល្អគេស្រឡាញ់ពេញចិត្ត និងទទួលស្គាល់តាំងពីបុរាណកាលមក
  • បណ្តុះមនោសញ្ចេតនា លើការងារគ្រប់ផ្នែកដោយការស្រឡាញ់ការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់កាន់តែច្បាស់ នូវប្រភពលក្ខណនៃវប្បធម៌ អរិយធម៌របស់ខ្លួនមានន័យថាការដក ដើរ អង្គុយ ឈរ ទំនៀមទម្លាប់ បវេណី សាសនា​
  • ចេះធ្វើនូវជាតូបនីយក​ម្ម ឲ្យមានលក្ខណៈជារបស់ខ្មែរ
  • ចេះរិះរកវិធានការ អភិរក្ស និងទប់ស្កាប់នូវឥទ្ធិពលវប្បធម៌បរទេសទាំងឡាយណាដែលមានបំណងបំផ្លិចបំផ្លាញ ដល់វប្បធម៌យើង
  • អប់រំឲ្យចេះឈ្វែងយល់កាន់តែស៊ីជម្រៅ ទៅលើអត្តសញ្ញាជាតិ និងដួងព្រលឹងជាតិ
  • ចេះនៅរួមរស់ជាមួយគ្នា ស្រឡាញ់ រាប់អានគ្នាទៅវិញទៅមកគ្មានការបែងចែកវណ្ណៈ ពណ៌ សម្បុរ និន្នាការនយោបាយ សាសនា ជាដើម
  • ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅសមរម្យ នៅក្នុងសង្គម
  • ស្គាល់កាតព្វកិច្ច និងស្វែងរកស្វ័យអប់រំឲ្យក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម
  • មានមនសិការក្នុងវិជ្ជាជីវៈតាមសម្មាអាជីវោមិនរំលោភបំពានទៅលើអ្នកដទៃ
  • មានសាមគ្គីភាពល្អស្រឡាញ់សុចរិតយុត្តិធម៌ស្រឡាញ់មនុស្សជាតិទូទៅ
  • ចេះដឹង និងទទួលស្គាល់នូវទុក្ខលំបាកវេទនារបស់អ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយ ជាតិ អន្តរជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login