Answer 1


សង្រ្គាមនៅកម្ពុជា (១៩៧០ដល់១៩៧៥) និង (១៩៧៩ដល់១៩៩៨) និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនាំមកនូវផលវិបាកដល់កម្ពុជាដូចតទៅ ៖

ក. ខាងសង្គម

  • សម្លាប់ជីវិតមនុស្សជាង ៣លាននាក់
  • បន្សល់នូវរបួស ពិការ ក្មេងកំព្រា ស្រ្តីមេម៉ាយ
  • បាត់បង់ធនធានមនុស្ស
  • ព្រាត់ប្រាស់គ្រួសារ ផ្ទះសម្បែង រងទុក្ខវេទនា គ្រោះទុរភិក្ស
  • ជួបនូវអនាធិបតេយ្យ ចោរកម្ម ពុករលួយអយុត្តិធម៌
  • បំបាត់សិទ្ធិសេរីភាពជំនឿសាសនា

ខ. ខាងសេដ្ឋកិច្ច

  • ដីស្រែចម្ការទុកទំនេរចោលក្លាយជាចំការមីន រណ្តៅគ្រាប់បែក
  • រោងចក្រ សហគ្រាស ចំការកៅស៊ូត្រូវបំផ្លាញ
  • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ សំណង់បរិក្ខាផ្សេងៗ
  • បាត់បង់ធនធាន និងអ្នកវិនិយោគទុកមិនហ៊ានចូលមក
  • ទំនិញឡើងថ្លៃ​ អតិផរណាក្រដាសប្រាក់

គ. ខាងនយោបាយ

  • ប្រទេសកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះកិត្តិយស លើឆាកអន្តរជាតិ
  • ប្រជាជនបាត់បង់ជំនឿលើថ្នាក់ដឹកនាំនិងអស់សង្ឃឹមលើជោគវាសនាប្រទេសជាតិ
  • នាំកម្ពុជាទៅរកការសម្លាប់រង្គាល់លើជាតិសាសន៍ខ្លួនឯង
  • កម្ពុជាជាប្រទេសរស់នៅដោយឯកោ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login