Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Triger
2017-07-02 02:24

ធាតុសំខាន់ៗរបស់ប្រជាធិបតេយ្យមាន៩គឺ៖

  • សិទ្ធិជាមូលដ្ឋានៈ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ សិទ្ធិសេដ្ឋកិច្ច និងសង្គមសិទ្ធិវប្បធម៍។
  • សេរីភាពសារពត៍មាន និងផ្សព្វផ្សាយៈ ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសារពត៍មាន វិទ្យុ ទូរទស្សន៏ មានសិទ្ធិទទួល និងផ្សព្វផ្សាយពត៍មាន។
  • សេរីភាពបង្កើតគណបក្សនយោបាយ និងសេរីភាពក្នុងការប្រជុំ។
  • ការបោះឆ្នោតដោយសេរី យុត្តិធម៍ សំងាត់ និងទៀងទាត់។
  • ការផ្ទេរអំណាចៈ គឺអ្នកចាញ់ត្រូវផ្ទេរអំណាចទៅអោយអ្នកឈ្នះដោយសន្តិវិធី។
  • ពហុនិយម និងការអធ្យាស្រ័យៈ ការសំរេចចិត្តអ្វីមួយតាមសំលេងភាគច្រើន និងគោរពមតិភាគតិច។
  • ការបែងចែកអំណាចៈ គឺចែកទៅតាមខ្សែបណ្តោយ និងខ្សែទទឹង។
  • ទំនាក់ទំនងរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋៈ ការបង្កើតច្បាប់ត្រូវមានការចូលរួមយោបល់ពីប្រជាពលរដ្ឋ និងយកទៅផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដឹងនឹងអនុវត្ត។
  • និតិរដ្ឋៈ រដ្ឋដែលដំណើរការតាមក្របខណ្ឌ័ច្បាប់ ហើយទាំងមន្ត្រីរាជការទាំងប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់បានល្អគ្បប់ៗគ្នា។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login