ក.អាស៊ាន ជាសមាគមប្រជាតិអាស៊ីអាគ្នេយ៍។ អាស៊ានត្រូវបានគេបង្កើតឡើងយោងតាមសេចក្តីប្រកាសនៅទីក្រុង បាងកក ថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៦៧។
ខ.ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអាស៊ានថ្ងៃ ៣០ខែមេសា ឆ្នាំ១៩៩៩។
គ.បានជាប្រទេសកម្ពុជាខិតខំចូលជាសមាជិកអាស៊ាន ព្រោះ
- ដើម្បីរឹតចំណងសាមគ្គីភាពជាមួយប្រទេសជាមាជិកអាស៊ាន។
- ធ្វើឱ្យប្រទេសរីកចំរើនឆាប់រហ័ស
- ឱ្យមានស្ថេរភាពផ្នែកសន្តិសុខ និងសន្តិភាព។
- ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពជាមួយប្រទេសដែលជាសមាជិកអាស៊ាន
- មិនអាចរស់នៅឯកោក្នុងតំបន់បានទេ។
- ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍។
- រក្សាយ៉ាងជិតស្និទ្ធ និងមានប្រយោជន៍ជាមួយអង្គការជាតិ និងអន្តរជាតិ...។