Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-08-22 07:23

យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពី ការងារ តាវកាលិកហានិភ័យការងារមាន ៖

  • ការថែទាំ និងព្យាបាលមុខរបួស ដែលបណ្តាលមកពីគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ ទោះបីជាគ្រោះថ្នាក់នោះបណ្តាលឱ្យមានការអាក់ខានធ្វើការក្តី ឬគ្មានក្តី ។
  • ការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់គ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ឬជំងឺវិជ្ជាជី​វៈដែល បណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាបណ្តោះអាសន្ន ។
  • ការផ្តល់ធនលាភ (ប្រាក់សោធនបាត់បង់សមត្ថភាពការងារផ្តល់ជូនអស់មួយជីវិត) ឬប្រាក់វិភាជន៍ (ប្រាក់បើកផ្ដាច់តែម្តងគត់) សម្រាប់ការបាត់បង់សមត្ថភាពការងារ ចំពោះគ្រោះថ្នាក់ការងារគ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ ដែលបណ្តាលឱ្យបាត់បង់សមត្ថភាពការងារជាអចិន្ត្រៃយ៍ ។
  • ការផ្តល់ប្រាក់វិភាជន៍ជាសោហ៊ុយសម្រាប់បូជាសព និងធនលាភចំពោះឧត្តរជីវីនៃជនរងគ្រោះ ។
  • ការសម្របសម្រួលមុខងារ ការអប់រំវិជ្ជាជីវៈឡើងវិញ ការចាត់ថ្នាក់ការងារឡើងវិញតាមលក្ខខណ្ឌដែលបានកំណត់​ ។
  • ការដឹកជញ្ជូនជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ទៅកាន់កន្លែងព្យាបាល ឬលំនៅស្ថាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login