Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
SpecialExams
2018-02-15 02:15

ការអភិវឌ្ឃជំនាញ និងការងារសមរម្យ ដែលស្របតាមបទដ្ឋានស្តង់ដារអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងតាមរយៈការអប់រំបណ្តុះបណ្តាល ដោយចូលរួមផ្ទាល់ពីស្ថាប័នអប់រំ វិស័យឯកជន និងអង្គការជាតិនិងអន្តរជាតិ។ បច្ចុប្បន្ននេះ បញ្ហាជំនាញ គឺកំពុងតែកើតមានឡើងសម្រាប់អភិវឌ្ឃន៍វិស័យសេដ្ឋកិច្ច ដូចនេះហើយដើម្បីពង្រឹងការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ពិសេសយុវជន ក្រសួងមានយន្តការបន្ថែមទៀតរួមមាន៖

  • ជំរុញនិងពង្រីក ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលវែង សំដៅផលិតនូវធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការ នៃការអភិវឌ្ឃសេដ្ឋកិច្ច សង្គមកិច្ចជាពិសេសគោលនយោបាយធ្វើពាណិជ្ជកម្មសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលមានមហច្ឆិតាប្រែក្លាយកម្ពុជា ទៅជាមូលដ្ឋានឧស្សាហកម្ម បង្គុំគ្រឿងបរិក្ខាអគ្គិសនី រថយន្ត និងបរិក្ខាបច្ចេកវិទ្យាផ្សេងៗទៀត។
  • បង្កើតឱ្យមានគោលនយោបាយជំរុញ និងលើកទឹកចិត្តវិស័យឯកជន ចូលរួមអភិវឌ្ឃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការរួមចំណែកបង់ភាគទានវិនិយោគលើការអភិវឌ្ឃជំនាញ ការរួមចំណែកផ្តល់ធាតុចូលក្នុងការអភិវឌ្ឃជំនាញការរួមចំណែកផ្តល់ធាតុចូលរួមក្នុងការអភិវឌ្ឃកម្មវិធីសិក្សានិងបង្កើនឱកាសដល់សិក្ខាកាមសិស្ស-និស្សិតអាចធ្វើកម្មសិក្សានៅតាមបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន។
  • បន្តអភិវឌ្ឃស្តង់ដារជាតិសមត្ថភាពកម្មវិធីសិក្សា ផ្អែកលើសមត្ថភាព ឯកសារធ្វើតេស្តបញ្ជាក់សមត្ថភាពនិងកញ្ចប់ឯកសាររៀននិងបង្រៀន ផ្អែកលើសមត្ថភាពសម្រាប់វិស័យសំណង់ មេការនិច អគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យាគមនាគមន៍ព័ត៍មានវិទ្យា ឧស្សាហកម្ម និងផលិតកម្មម្ហូបអាហារក៏ដូចជា វិស័យផ្សេងទៀតដែលជាអាទិភាពរបស់រាជរដ្ឋាភិបាល។
  • អនុវត្តនូវកម្មវិធីសិក្សាថ្មីលើវិស័យសំណង់ មេកានិចអគ្គិសនីតាមគេហដ្ឋាន សេវាធុរកិច្ចនិងបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៍មានវិទ្យា ឧស្សាហកម្មផលិតកម្ម និងផលិតកម្មម្ហូបអាហារ។
  • រៀបចំក្របខណ្ឌ និងស្តង់ដារនៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចទទួលស្គាល់ឆ្លងពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទៅគ្រឹងស្ថានឧត្តមសិក្សា។
  • សិក្សាស្រាវជ្រាវ និងវិភាគទៅលើគម្លាត នៃជំនាញព្រមទាំងចងក្រងជាកញ្ចប់សមត្ថភាពជំនាញថ្មីតាមមុខរបនីមួយៗ ដែលទីផ្សារការងារត្រូវការក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីធាតុចូលក្នុងការរៀបចំកម្មវិធីសិក្សាសម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
  • បង្កើតក្រុមប្រឹក្សាអភិវឌ្ឃជំនាញថតាមវិស័យ ដើម្បីប្រឹក្សាផ្តល់យោបល់ និងតម្រង់ទិស ក្នុងការអភិវឌ្ឃជំនាញសមត្ថភាព ឬការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login