Answer 1


user icon SpecialExams 2018-02-15 02:13

រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជន ដែលបោះបង់ចោលការសិក្សា នឹងចាត់ទុកយុវជន គឺជាជនងាយរងគ្រោះ ហើយដើម្បីគាំពារដល់យុវជនរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រដូចជា៖

  • យុទ្ធសាស្ត្រជាតិគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ(២០១១-២០១៥) របស់រាជរដ្ឋាភិបាល បានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ដែលបោះបង់ចោលការសិក្សាបន្ថែជាងនេះទៀតក្រសួងអប់រំក៏មានកម្មវិធីបណ្តុះបណ្តាលវគ្គសិក្សាក្រៅប្រព័ន្ធ។
  • បណ្តុះបណ្តាលយុវជននូវកម្មវិធីពាក់កណ្តាលជំនាញ ដើម្បីបង្កើតអាជីវកម្មដោយខ្លួនឯង ឬស្វែងរកការងារនៅក្នុងមូលដ្ឋានរបស់ខ្លួន។
  • ជំរុញការកសាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមាននៅគ្រប់ខេត្តដែលអាចផ្តល់ការបណ្តុះបណ្តាលនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់ទិសដៅ “ភូមិមួយ-ផលិតផលមួយ”។
  • លើកទឹកចិត្តការចូលរួមនៃវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការពង្រីកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សមស្របឱ្យកាន់តែមានវិសាលភាពឆ្លើយតបទៅនឹងតម្រូវការសង្គម។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login