2019-09-13 01:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើបរិមណ្ឌលសរសៃប្រសាទមានអ្វីខ្លះ ?
២. ចូរពិពណ៌នាពីនាទីរបស់ ARN ក្នុងចលនាសំយោគប្រូតេអ៊ីន ។
៣. ម៉ូលេគុល ADN និងប្រូតេអ៊ីនមានលក្ខណៈដូចគ្នាអ្វីខ្លះ ?
៤. ហេតុអ្វីបានជាគេនិយាយថា តំណសំដាប់អាស៊ីតអាមីនេ កំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីន ?
៥. ហេតុអ្វីបានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព ?
ចម្លើយ
១. បរិមណ្ឌលសរសៃប្រសាទរួមមានៈ
២. ក្នុងការសំយោគប្រូតេអ៊ីន ARN មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូននិងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិចទៅជាប្រូតេអ៊ីន ។
៣. លក្ខណៈដូចគ្នាម៉ូលេគុល ADN និងប្រូតេអ៊ីនមានៈ
៤. បានជាគេនិយាយថា តំណលំដាប់អាស៊ីតអាមីនេ កំណត់ទម្រង់និងនាទីរបស់ប្រូតេអ៊ីនពីព្រោះតែប្រូតេអ៊ីន ជាប៉ូលីមែនៃអាស៊ីតអាមីនេ ហើយតំណលំដាប់នៃការតម្រៀបអាស៊ីតអាមីនេក្នុងម៉ូលេគុលប្រូតេអ៊ីនធ្វើឲ្យ ម៉ូលេគុលនោះមានទម្រង់ខុសៗគ្នាដែលតម្រង់ទាំងនោះជាអ្នកកំណត់នាទីរបស់ប្រូតេអ៊ីន ។
៥. បានជាសីតុណ្ហភាពទាបពេក ឬខ្ពស់ពេកអាចធ្វើឲ្យអង់ស៊ីមបាត់បង់គុណភាព ពីព្រោះតែអង់ស៊ីមគឺជាប្រូតេអ៊ីន ។ កាលណាសីតុណ្ហភាពទាបពេកឬខ្ពស់ពេក ចំណងប៉ិបទីតរលាយ ហើយអ៊ីដ្រូសែនត្រូវផ្តាច់ដែលជាមូលហេតុធ្វើឲ្យទម្រង់របស់ប្រូតេអ៊ីនប្រែប្រួល គឺមិនអាចមានសកម្មភាពជាកាតាលីករបាន ។