Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-19 09:32

ការអធិប្បាយជារួមស្តីអំពីការប្រជុំរបស់រដ្ឋសភា ក្រោយជាប់ឆ្នោតជាផ្លូវការរដ្ឋសភាបើកសម័យប្រជុំដំបូង៦០ថ្ងៃយ៉ាងយូរតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ។ មុនចាប់ផ្តើមការងាររបស់ខ្លួនរដ្ឋសភាត្រូវប្រកាសសុពលភាពនៃអាណត្តិសមាជិកម្នាក់ៗ ជ្រើសរើសសមាសភាពប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការនានា អនុម័តបទបញ្ជាផ្ទៃក្នុង ដោយមតិភាគច្រើនដាច់ខាតនៃសមាជិកសភាទាំងមូល និងធ្វើពិធីសម្បថមុនចូលកាន់តំណែង ។ រដ្ឋសភាប្រជុំសាមញ្ញ២ដងក្នុង១ឆ្នាំ ក្នុងម្តងមានរយៈពេលយ៉ាងតិចបីខែ និងប្រជុំវិសាមញ្ញក្នុងករណីមានសំណូមពរពី ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី សមាជិករដ្ឋសភាយ៉ាងតិច១/៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ កោះប្រជុំត្រូវផ្សាយ របៀបវារៈកំណត់ថ្ងៃប្រជុំដឹងដល់ប្រជារាស្ត្រ។ រដ្ឋសភាត្រូវប្រជុំរាល់ថ្ងៃក្នុងកាលៈទេសៈប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ប្រធានរដ្ឋសភា ជាប្រធានដឹកនាំអង្គប្រជុំការងាររបស់រដ្ឋសភា ។ ការប្រជុំរបស់រដ្ឋសភាត្រូវធ្វើជាសាធារណៈ ឬ អាចសំងាត់តាមសំណើពីប្រធាន ឬ ពីសមាជិកយ៉ាងតិចចំនួន១/១០ ពីព្រះមហាក្សត្រ ឬ នាយករដ្ឋមន្ត្រី ។ ការប្រជុំរដ្ឋសភាយកជាបានលុះត្រាតែមានកូរ៉ុមលើសពី២/៣នៃសមាជិកទាំងមូលសំរាប់ការអនុម័តសំលេង២/៣និងកូរ៉ុម លើសពីពាក់កណ្តាលនៃសមាជិកទាំងមូល សំរាប់ការអនុម័តសំលេងមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកទាំងមូល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login