Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-10-07 08:55

ប្រសិនបើអ្នកទិញ គឺជាម្ចាស់បំណុលដែលត្រូវទទួលការចែកចំណែកពីប្រាក់ថ្លៃលក់ អ្នកទិញនោះអាចស្នើសុំបង់តែចំនួនខ្វះទៅឲ្យតុលាការអនុវត្តឲ្យបានត្រឹមពេលបញ្ចប់កាលបរិច្ឆេទដើម្បីចេញដីកាសម្រេចការលក់ (ក្រមនីតិ/ណី មាត្រា ៤៤៧ កថា. ៣)។ ពោលក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្ត និងម្ចាស់បំណុលដែលមានចែងនៅក្នុងក្រមនីតិវិធីរដ្ឋប្បវេណី មាត្រា ៥១៩ បានក្លាយជាអ្នកទិញ ពួកគាត់អាចស្នើសុំបង់តែចំនួនខ្វះបាន។ ក្នុងករណីមានការស្នើសុំបង់តែចំនួនខ្វះ តុលាការអនុវត្តត្រូវកំណត់កាលបរិច្ឆេទនៃការចែកចំណែកភ្លាម បន្ទាប់ពីដីកាសម្រេចអនុញ្ញាតឲ្យលក់បានចូលជាស្ថាពរ ដោយមិនចាំបាច់កំណត់ពេលនៃការបង់ថ្លៃលក់ទេ (ក្រម នីតិ/ណី មាត្រា ៤៨៨ កថា. ១ ចំណុច គ)។ បន្ទាប់មក អ្នកទិញ ត្រូវបង់ថ្លៃលក់ដែលជាប្រាក់នៅសល់បន្ទាប់ពីដកប្រាក់ធានា ចេញពីចំនួនប្រាក់នៃសំណើទិញ នៅកាលបរិច្ឆេទនៃការចែកចំណែក។ ឧទាហរណ៍ ម្ចាស់បំណុលត្រូវទទួលបានពីការចែកចំណែកនូវប្រាក់ ៣០០០ ដុល្លារ ប៉ុន្តែ គាត់បានបង់ប្រាក់ធានាចំនួន ១០០០ ដុល្លារ សម្រាប់ការលក់ឡាយឡុងក្នុងតម្លៃ ១០,០០០ ដុល្លារ ហើយគាត់បានទទួលអចលនវត្ថុហ៊ីប៉ូតែក។ ក្នុងករណីនេះ ម្ចាស់បំណុលត្រូវបង់ប្រាក់ឲ្យតុលាការអនុវត្តចំនួន ៩០០០ ដុល្លារ ប៉ុន្តែវានឹងក្លាយជាការចំណាយប្រាក់ដោយឥតប្រយោជន៍ ព្រោះគាត់អាចនឹងទទួលបានការចែកចំណែកពីតុលាការអនុវត្តចំនួន ៣០០០ ដុល្លារ។ ប្រសិនបើ ម្ចាស់បំណុលនេះ ធ្វើការស្នើសុំបង់តែចំនួនខ្វះ នោះគាត់នឹងត្រូវបង់ប្រាក់ឲ្យតុលាការអនុវត្តចំនួន ៦០០០ដុល្លារ ប៉ុណ្ណោះ ហេតុនេះ វាអាចកាត់បន្ថយការចំណាយប្រាក់ដោយឥតប្រយោជន៍បាន។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login