Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វិមានឈ្នះឈ្នះត្រូវបានកសាងឡើងក្នុងគោលដៅសំខាន់ចំនួន៥គឺ៖

+ ទី១ រំលឹកសារៈសំខាន់នៃសន្ដិភាព សមិទ្ធផល និងដំណើរការ ដែលនាំឪ្យមានសន្ដិភាព តាមគោលនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ ។

+ ទី២ គោរព​និងចារឹកទុកអំពីការលះបង់ ការដឹកនាំ និងភាពច្នៃប្រឌិតរបស់មគ្គុទេសក៏ដឹកនាំ និងប្រតិបត្តិករស្នួល ដែលនាំឪ្យមានការផ្សះផ្សារជាតិបញ្ចប់សង្រ្គាមស៊ីវិលដោយគ្មានការបង្ហូរឈាម។

+ ទី៣ បង្កើតមជ្ឈមណ្ឌលមួយ ដែលផ្ដល់នូវការរៀនសូត្រដល់ប្រជាជនគ្រប់ជំនាន់ទាំងអស់ ឪ្យបន្ដការសិក្សា និងទទួលការយល់ដឹងពីប្រវត្តិសាស្រ្ដពិតរបស់កម្ពុជា និងបន្ដការអនុវត្តគោលនយោបាយឈ្នះឈ្នះ ។

+ ទី៤ បង្ហាញពីគុណតម្លៃវប្បធម៌ អរិយធម៌ និងស្ថាបត្យករខ្មែរ តាមរចនាបទសិល្បៈ និមិត្តរូប និមិត្តសញ្ញា ចម្លាក់នានា  និងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ។

+ ទី៥ បង្កើតគោលដៅទេសចរណ៍មួយនៅទីក្រុងភ្នំពេញ ដែលមានលក្ខណៈជាទេសចរណ៍ប្រវត្តិសាស្រ្ដ វប្បធម៌ក៏ដូចជាគោលដៅ សម្រាប់ទស្សនកិច្ចសិក្សា ស្រាវជ្រាវនានា។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login