សំណួរ

២៦- បើព្រះមហាក្សត្រទ្រង់មិនកាន់អំណាច ហេតុអ្វីបានជាទ្រង់មានអំណាចតែងតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប ?

២៧- បើយោងតាមមាត្រា២៦ថ្មី តើព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាដែរឬទេ បើគ្មានការពិនិត្យធម្មនុញ្ញភាពដោយក្រុមប្រឹក្សាធម្មនុញ្ញ ?

២៨- សូមពន្យល់មាត្រា ២៧ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ។

២៩- មាត្រា ២៧ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស ។ ប៉ុន្តែហេតុអ្វីបានជាការអនុវត្តជាក់ស្តែង ប្រសិនបើគ្មានការស្នើពីនាយករដ្ឋមន្ត្រី ការលើកលែងទោសមិនអាចប្រព្រឹត្តទៅកើត។ (នាយករដ្ឋមន្ត្រីធ្លាប់ប្រកាសពីរឿងនេះដែរ ថាបើគ្មានការស្នើពីនាយករដ្ឋមន្ត្រី គឺមិនអាចធ្វើកើត ) ។

៣០- សូមឯកឧត្តមមេត្តាបកស្រាយមាត្រា ២៧ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្តរបន្ថយទោស លើកលែងទោស ។ តើការលើកលែងទោសនេះមានករណីពិសេសអ្វីខ្លួន ? ចំពោះករណីចារបុរសសៀម) ។

ចម្លើយ

២៦- កុំច្រឡំពាក្យ "អំណាច " ។ អំណាចមួយជាអំណាចនយោបាយ ។ អំណាចតែងតាំងនេះ គឺរដ្ឋធម្មនុញ្ញប្រគល់ថ្វាយព្រះអង្គ ។ អំណាចនយោបាយ សំដៅលើអំណាចទាំងបី គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។ ព្រះមហាក្សត្រមានអំណាច ប៉ុន្តែអំណាចកំណត់ដោយរដ្ឋធម្មនុញ្ញ (ពាក្យបារាំងថា Pouvoiz lié) ។

២៧- ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្ថលេខាលើច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីអំពីអ្វីមួយ ។  ព្រះមហាក្សត្រ ទ្រង់អាចស្នើឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពលើអត្ថបទច្បាប់ ឬសន្ធិសញ្ញាទាំងឡាយណាដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ ។

២៨- មាត្រា ២៧ នៃរដ្ឋធម្មនុញ្ញ ចែងថា “ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស។" តាមធម្មតាស្រុកណាក៏ដោយ គឺប្រមុខរដ្ឋតែងមានសិទ្ធិលើកលែងទោស ឬបន្ធូរបន្ថយទោស ប៉ុន្តែការលើកលែង ឬបន្ធូរបន្ថយទោសនេះអនុវត្តតាមច្បាប់ ពុំមែនចេះតែធ្វើបាននោះទេ ។ ជាគោលការណ៍ គឺមេគុកនោះនឹងធ្វើរបាយការណ៍ពីរយៈពេលជាប់ទោស និងការកែប្រែខ្លួនមុនពេលមានការលើកលែងទោស ឬបន្ធូរបន្ថយទោសដល់នរណាម្នាក់ ហើយផ្ញើមកថ្នាក់លើតាមឋានានុក្រម មុនពេលថ្វាយដល់ព្រះមហាក្សត្រ ដើម្បីលើកលែង ឬបន្ធូរបន្ថយទោសនេះ គឺត្រូវមាននីតិវិធីត្រឹមត្រូវស្របតាមច្បាប់ ។

២៩- នេះគឺជានីតិវិធីនៃការចេញព្រះរាជក្រឹត្យនៃការលើកលែងទោស និងបន្ធូរបន្ថយទោស ។ ទ្រង់គោរពតាមច​្បាប់ ។

៣០- រឿងហ្នឹងមាននីតិវិធីរបស់គេនៅតុលាការផង និងរាជរដ្ឋាភិបាលផង ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login