Answer 1


user icon SpecialExams 2018-02-25 19:30

គោលនយោបាយធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ ត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួល និងជួយដល់ក្រសួង ស្ថាប័នឱ្យសម្រេចនូវគោលដៅដូចខាងក្រោម៖

  • កែលម្អរបៀបរបបគ្រប់គ្រងការងារ តាមរយៈការរៀបចំប្រព័ន្ធការងារច្បាស់លាស់ ការកំណត់ភារកិច្ចរបស់មុខតំណែងសំខាន់ៗមួយចំនួន និងកំណត់ចំនួនមន្រ្តីឱ្យ (រៀបចំការពិពណ៌នាមុខតំណែង) សមស្រប ប្រកបដោយគុណភាពទៅតាមទំហំការងារ។
  • ពង្រឹងការគ្រប់គ្រង ការជ្រើសរើស ការរៀបចំាចាត់ចែងមន្រ្តីតាមសមត្ថភាពជំនាញ ឱ្យបំពេញការងារចំកន្លែងឬចំមុខតំណែង និងឱ្យទាន់ពេលវេលា ដោយផ្អែកលើគោលការណ៍សមធម៌ តម្លាភាព និងគុណសម្បត្តិស័ក្តិសម។
  • ធ្វើឱ្យប្រសើឡើងនូវការប្រើប្រាស់ធនធានមនុស្ស ដែលមានស្រាប់ឱ្យអស់ពីលទ្ធភាពដោយធ្វើការគ្រប់គ្រងប្រសិទ្ធភាពការងារ និងធ្វើការវាយតម្លៃការអនុវត្តការងាររបស់មន្ត្រី ដោយផ្អែកលើលក្ខខណ្ឌប្រតិបត្តិ និងសូចនាករដែលបានកំណត់។
  • លើកកម្ពស់ការអភិវឌ្ឃន៍សមត្ថភាពការងារថ្មីៗដល់មន្ត្រីរាជការនៅក្នុងក្រសួង ស្ថាប័ន ព្រមទាំងជំរុញការផ្លាស់ប្តូរឥរិយាបថ របស់មន្ត្រីរាជការជាបណ្តើរៗ តាមរយៈការបណ្តុះបណ្តាល ដោយផ្តោតលើតម្រូវការចាំបាច់ និងការធ្វើកម្ពុជានីយកម្មលើការបណ្តុះបណ្តាល។
  • ពង្រឹងក្រមសីលធម៌ និងវិន័យមន្ត្រីរាជការ​ ដោយធ្វើការអនុវត្តប្រកដដោយសមភាព និងមានភាពវាងវៃ។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login