សំណួរ

១៦១- ដូចម្តេចដែលហៅថា សេវាជូនភ្ជាប់ ?

១៦២- ដូចម្តេចដែលហៅថា ការមានគំនិតអភិវឌ្ឍផលិតផលថ្មី ?

១៦៣- ដូចម្តេចដែលហៅថា ស្រឡាយផលិតផល ?

១៦៤- ដូចម្តេចដែលហៅថា ផែនការផលិតផលថ្មី ?

១៦៥- ដូចម្តេចដែលហៅថា ទំនិញត្រូវដើរទិញ ?

ចម្លើយ

១៦១- ដែលហៅថា សេវាជូនភ្ជាប់ គឺជាសេចក្តីណែនាំការប្រើប្រាស់ ការជួសជុល និងការឆែកមើល ដំណើរការរបស់ផលិត ផល ។

១៦២- ដែលហៅថា ការមានគំនិតអភិវឌ្ឍផលិតផលថ្មី គឺជាប្រការល្អ ប៉ុន្តែក្រុមហ៊ុនអាចជួបបញ្ហាមួយចំនួនពាក់ព័ន្ធនិងចំណាយថ្លៃដើម ។

១៦៣- ដែលហៅថា ស្រឡាយផលិតផល គឺជាក្រុមផលិតផលស្រដៀងគ្នាដែលរៀបចំដោយសកម្មភាពទីផ្សារចម្រុះ ដើម្បីបំពេញតម្រូវការស្រដៀងគ្នានៅក្នុងទីផ្សារមួយ ។

១៦៤- ដែលហៅថា ផែនការផលិតផលថ្មី គឺជាគម្រោងគិតទុកជាមុនអំពីការផលិតផលិតផលថ្មី ជំនួសឲ្យការផលិតផលិតផលចាស់ដែលបញ្ចប់វដ្តជីវិត ។

១៦៥- ដែលហៅថា ទំនិញត្រូវដើរទិញ គឺជាប្រភេទទំនិញមានតម្លៃខ្ពស់ មានលក់នៅទីកន្លែងដោយឡែកហើយអ្នកទិញមានការត្រៀមបម្រុងប្រាក់កាសជាមុន និងត្រូវចំណាយពេលក្នុងការជ្រើសរើស ។

តភាគ


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login