Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមដែលបានលើកបញ្ហារបស់មនុស្សមកចោទនិងដោះស្រាយតាមសិល្ប៍វិធីរបស់អ្នកនិពន្ធទោះបីជាអ្នកមនិពន្ធលើកយកតួអង្គទេវៈសត្វ រុក្ខជាតិ តួអង្គឯក រង រំឮកក្តី ហើយតួអង្គទាំងនេះសុទ្ធតែបង្ហាញពីរឿងរ៉ាវមនុស្សទាំងអស់ ។ ប៉ុន្តែក្នុងចំណោមតួអង្គខាងលើនេះគេឃើញតួអង្គឯកមានគុណសម្បត្តិច្រើនជាងគេ ព្រោះមានសកម្មភាពច្រើនបានធ្វើនូវអំពើល្អ មានសីលធម៌ គុណធម៌ សមត្ថភាពពិសេស ទាំងផ្លួវកាយទាំងផ្លូវចិត្ត ប្រសើរក្រៃលែងធ្វើឲ្យអ្នកអានអ្នកទស្សនាមហាជនមានជំនក់ចិត្តយកតម្រាប់តាមគ្រប់ៗគ្នា ។ ដោយបានមមើលឃើញពីតម្លៃរបស់តួអង្គឯកបែបនេះហើយទើបមានមតិមួយលើកឡើងថា « ចៅចិត្រជាតូអង្គឯកក្នុងរឿងកុលាបប៉ៃលិន » ។

                 តើចៅចិត្រមានគុណសម្បត្តិអ្វីខ្លះដល់យុវជនជំនាន់ក្រោយ ?

                 ដើម្បីជាជំនួយឈានដល់ការបកស្រាយប្រធានខាងលើ ឲ្យកាន់តែមានន័យស៊ីជម្រៅច្បាស់លាស់យើងត្រូវស្វែងយល់អត្ថន័យនៃពាក្យតួអង្គឯក និងគុណសម្បត្តិជាមុនសិន ។ ពាក្យ«តួអង្គឯក » មានន័យថាតួអង្គសំខាន់ជាងគេ ហើយមានសកម្មភាពវិជ្ជមាននៅក្នុងរឿង  ។ ចំណែកពាក្យ« គុណសម្បត្តិ » សំដៅលើលក្ខណៈល្អប្រសើរ រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ  ។ ដូចនេះប្រធានមានន័យថាចៅចិត្រជាតួអង្គសំខាន់ជាងគេក្នុងរឿង មានសកម្មភាពវិជ្ជមានប្រកបដោយលក្ខណៈល្អប្រពៃសម្រាប់យុវជនយកតម្រាប់តាមពីត​មែន ។

                 ជាការពិតណាស់មនុស្សយើងដែលរស់នៅក្នុងសង្គមតែងតែត្រូវការសេចក្តីសុខសុភមង្គល កិត្តិយសថ្លៃថ្នូររុងរឿងក្នុងជីវីត ។ ជាធម្មតាដើម្បីសម្រេចនៅបំណងខាងលើនេះទាល់តែមនុស្សមគ្រប់រូបមានសម្បត្តិបួនប្រការគឺ រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងទ្រព្យសម្បត្តិ ប៉ុន្តែសម្បត្តិទាំងបួនខាងលើនោះគេតែងឃើញថាមានបុគ្គលខ្លះមានល្អគ្រប់ចំណុចខ្លះទៀតមិនងាន់មានគ្រប់ចំណុចនៅឡើយ ។ ផ្អែកតាមដំណើររឿងកុលាបប៉ៃលិនិពន្ធដោយលោក ញ៉ុក ថែម យើងឃើញថាចៅចិត្រជាតួអង្គឯកនៅក្នុងរឿង មានលក្ខណៈសម្បត្តិ គុណសម្បត្តិដូចជាទីមួយចិត្រមានរូបសម្បត្តិ សុខភាពល្អ កម្លាំងមាំមួន ទោះបីជាចៅចិត្រស្គម ប៉ុន្តែគេមានកម្លាំងមាំមួនអាចធ្វើការងារជាកម្មករជីកត្បូង បានដូចមនុស្សដទៃទៀតបាន « មនុស្សដទៃទៀតគេទាំ្រធ្វើការបានយ៉ាងណា ឯខ្ញុំបានគង់តែធ្វើបានដូចគេដែរ...ទានប្រោសមនុស្សដែលកើតមកក្នុងលោកសន្និវាសយើងនេះ មិនប្រកាន់ការស្រាលៗស្រួលៗទេខ្ញុំបាទមិនដែលគិតដូច្នេះទេកាលបើខ្ញុំបាទមានកម្លាំង ខ្ញុំបាទនិងខិតខំធ្វើការដរាបនោះ ទោះបីធ្ងន់ក្តីស្រាលក្តី » ។ សម្តីនេះមានន័យថាចៅចិត្រជាមនុស្សមានកាយសម្បទាគ្រប់គ្រាន់ អាចបំពេញការងារផ្សេងៗទៀតបាន ។ លើសពីនេះទៀតចិត្រមានចរិយាសម្បត្តិស្លួតបូត សុភាពរាបសារគួរឲ្យស្រឡាញ់ ចូលចិត្តរាប់អានក្រុមកម្មករ ជាពិសេសចៅហ្វាយនាយលោកហ្លួងរតនសម្បត្តិតែម្តងដែលលោកពេញចិត្តពីអាការៈរបស់ចៅចិត្រ តាំងពីថ្ងៃបានឃើញដំបូងមកម្ល៉េះ ។ ជាងនេះទៅទៀតចៅចិត្តជាមនុស្សចេះតស៊ូព្យាយាមអត់ធន់ចំពោះការងារជាកម្មករជីកត្បូងនៅជាមួយលោកហ្លួងរតនសម្បត្តិនៅបរប៉ៃលិន ។ ទោះបីជាទីកន្លែងនោះគេមិនធ្លាប់រស់នៅពីកំណើតក៏ដោយ ក៏ចៅចិត្រចេះតស៊ូជាមួយការងារមិនថាធ្វើការក្រោមកំដៅថ្ងៃ ភ្លៀងផ្គរ យុវជនកម្លោះរូបនេះមិនដែលត្អូញត្អែឡើយចិត្រធ្វើការងារតាំងពីជាកម្មករសាមញ្ញរហូតដល់ក្លាយជាជាអ្នកកាន់កាប់បញ្ជីត្បូងជំនួសលោកហ្លួងរតនសម្ប្តត្តិទៀតផង ។ លើសពីនេះចៅចិត្រជាមនុស្សមានភាពស្មោះត្រង់ជាមួយចៅហ្វាយនាយប្រកបការងារសុចរិតទៀងត្រង់ចំពោះការងងារមិនក្លែងបន្លំចង់បានទ្រព្យរបស់ចៅហ្វាយហនាយធ្វើជាទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួនឡើយ ។ ជាពិសេសសេចក្តីស្មោះត្រង់របស់ចៅចិត្រ និងភាពក្លាហានហ៊ានប្រឆាំងតបតជាមួយក្រុមចោរប្លន់នៅក្នុងព្រៃ និងពួកក្រុមចោរមកប្លន់ដឹកនាំដោយលោកបាឡាត់ស្រុកកាន់តែធ្វើឲ្យឃុននារីស្រឡា្ញញ់ចៅចិត្រកាន់តែខ្លាំងឡើងៗ ។ មិនត្រឹមតែប៉ុណ្ណោះទេចៅចិត្រចាកូន កត្តញ្ញូ ស្តាប់ដំបូន្មានរបស់តាចឺមជាឪពុកម្តាយជានិច្ច កាន់យកនូវធម៌ អត្តាហិ អត្ត​នោនាថោ មានន័យថាខ្លួនទីពឹងខ្លួន មិនដែលភ្លេចសោះឡើយ ។ ចំពោះការរស់នៅជាមួយអ្នកដទៃចៅចិត្រមានអធ្យាស្រ័យល្អជាមួយអ្នកដទៃចេះជួយយកអសារអ្នកជិតខាងជួយបើករថយន្តជំនួយតាសុខជូនលោក ហ្លួងរតនសម្បត្តិទោះបីជាគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ដោយចិត្រតស៊ូរៀនសូត្ររហូត មានប្រកាសនីយប័ត្រ ចេះគិតគូរពិចារណាបានវែងឆ្ងាយចេះបើកបរឡានចេះជួសជុលឡាននិងចេះដឹកនាំកាន់កាប់គ្រប់គ្រងពួកកម្មករ និងកាន់កាប់បញ្ជីត្បូងបានល្អត្រឹមត្រូវថែមទៀតផង ។

                 សរុបសេចក្តីមកឃើញថាចៅចិត្រ មានលក្ខណៈសម្បត្តិយ៉ាងច្រើ​នមានរូបសម្បត្តិចរិយាសម្បត្តិវិជ្ជាសម្បត្តិមានតម្លៃអាចឲ្យយុវជនយកតម្រាប់តាម ។

                 តាមការបកស្រាយប្រធានខាងលើមានអត្ថន័យល្អសម្រាប់អប់រំយុវជនទាំងឡាយចេះរស់នៅដោយខ្លួនឯងដោយមិនពឹងពាក់លើអ្នកដទៃចេះស្រឡាញ់គ្នាចេះយកអាសារគ្នា ។ ក្នុងនាមយើងជាយុវជនគ្រប់រូប គប្បីធ្វើខ្លួនឲ្យមានលក្ខណៈសម្បត្តិល្អដូចចៅចិត្រដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login