Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 មនុស្សទាំងអស់ក្នុងលោកគ្រប់ជាតិ រាល់ប្រទេសតែងតែមានបំណងប៉ងប្រាថ្នាចង់ឲ្យប្រទេសរបស់ខ្លួនបានរីកចម្រើនលូតលាស់គ្រប់វិស័យ ។ អ្នកប្រាជ្ញ បញ្ញាវន្ត វិទ្យាវិទូ ទស្សនវិទូដែលជាអ្នកមនុស្សនិយមជាតិនិយមបានរិះរកគ្រប់មធ្យោបាយចាត់គ្រប់វិធានការដើម្បីរៀបចំរចនាសង្គមមនុស្សឲ្យប្រកបដោយសចក្តីសុខមានអរិយធម៌ខ្ពង់ខ្ពស់ល្អប្រសើរសមជាពលរដ្ឋក្នុងអរិយប្រទេសនិងពិភពលោក ។ ឯមធ្យោបាយរៀបចំសង្គមមនុស្សទោះខាងវិទ្យាសសាស្រ្តក្តី សិល្បះអក្សរសិល្ប៍ក្តី ទាំងអស់នេះសុទ្ធតែមានទំនាក់ទំនងមានប្រភពចេញមកអំពីមូលដ្ឋានធំគឺវប្បធម៌អរិយធម៌នានាដែលបានឆ្លងកាត់គ្នាទៅវិញទៅមកអំពីប្រទេសមួយទៅប្រទេសមួយទៀតនិងអំពីជាតិមួយទៅជាតិមួយ ។​ចំណែកឯអត្តសញ្ញាណជាតិ ក៏វិសេសខ្លាំងណាស់ដែរដែលបានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយវប្បធម៌ អរិយធម៌ខ្មែរ ។

                 តើការសិក្សាពីវប្បធម៌ អរិយធម៌ ខ្មែរគឺចូលរូមចំណែកថែរក្សាអត្តសញ្ញាណជាតិយ៉ាងដូចម្តេច ?

                 ដើម្បីជាស្ពានឈានទៅរកការបកស្រាយប្រធានបទខាងលើនេះឲ្យកាន់តែស៊ីជម្រៅទៅលើប្រធានបទនេះយើងគប្បីធ្វើការសិក្សាទៅលើពាក្យគន្លឹះរួមទាំងទ្រ្តឹស្តីពាក់ព័ន្ធទៅនិងប្រធានបទនេះជាមុនសិន ។ អត្ថន័យនៃពាក្យវប្បធម៌នេះត្រូវបានអ្នកប្រាជ្ញបានឲ្យទស្សនៈផ្សេងៗគ្នាគឺទស្សនៈខ្លះយល់ថាវប្បធម៌គឹការផ្សាំបណ្តុះចំណេះដឹងវិជ្ជានិងប្រាជ្ញាស្មារតីឲ្យលូតលាស់រុងរឿងរីកចម្រើនដោយវិទ្យាសាស្រ្ត សិល្បះ អក្សរសាស្រ្ត ជាដើម ។ ចំណែកទស្សនៈមួយទៀតយល់ថា វប្បធម៌គឹចំណេះដឹងការសិក្សា ការអប់រំ ។ ហេតុនេះហើយវប្បធម៌ គឹទ្រឹស្តីឬធម៌ភាពទាំងឡាយបណ្តុះបណ្តាលសេចក្តីចម្រើន ប្រាជ្ញា និងឧត្តមគតិដ៏ប្រសើរខ្ពង់ខ្ពស់របស់មនុស្សធ្វើឲ្យមានការចម្រើនលូតលាស់ក្នុងសង្គមមនុស្សដោយសីលធម៌វិជ្ជា ការសិក្សា ការអប់រំ ច្បាប់ ទំនៀមទម្លាប់ សិល្បះ អក្សរ ភាសាជាដើមដើម្បីរចនាច្នៃខ្លួនមនុស្សម្នាក់ៗឲ្យថ្លៃថ្នូរខ្ពង់ខ្ពស់ ។ ក្រឡេកមើលពាក្យអរិយធម៌វិញម្តងយើងឃើញថា អរិយធម៌មានន័យច្រើនបែបយ៉ាង តាមទស្សនៈអ្នកប្រាជ្ញ​ជាច្រើនឬបែបបទសណ្តាប់ធ្នាប់រៀបរយល្អត្រឹមត្រូវ ( តាមវចនានុក្រមភាគ២ )  ។ លោកកាលម៉ាក ទស្សនៈវិទូសេដ្ឋកិច្ចនិយមអាល្លឺម៉ង់យល់ថា អរិធម៌គឺជាតម្លៃខាងសម្ភារៈ ។ លោកឡាឡង់ តារាវិទូបារាំងយល់ថាអរិយធម៌គឹជាកម្រងមែកធាងច្រើនបែបយ៉ាងក្នុងសង្គមមនុស្សដែលមានលក្ខណៈជាសិល្បះសាសនា សីលធម៌ វិទ្យាសាស្រ្តតិកនិកអាចមានជីវីត​បន្តគ្នាក្នុងកាលអាកាស ។ ហេតុនេះអរិយធម៌គឺទ្រឹស្តីធម៌ភាពនាំទៅរកវឌ្ឍនភាពនិងអនុវត្តន៍យ៉ាងសកម្ម ។ ម្យ៉ាងទៀតអរិយធម៌គឺជាវិធីតម្លៃនៃការរីកចម្រើនលូតលាស់ដុះដាលល្អប្រសើរ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ក្នុងជីវភាពសង្គមមនុស្សដែលបានប្រកបដោយរបៀបរបបល្អ មានគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ក្នុងគោលបំណងស្វែងរកសេចក្តីសុខ ។ ចំណែកពាក្យថាអត្តសញ្ញាណជាតិមានន័យថា ជាលក្ខណៈពិសេសសម្រាប់ជនជាតិនីមួយៗដែលខុសប្លែកពីជនជាតិមួយទៀត ។ អត្តសញ្ញណជាតិមួយមានអត្ថិភាពទៅបានអាស្រ័យទៅលើជនជាតិ ពូជសាសន៍ ទឹកដី វប្បធម៌ និងអង្គការចាត់តាំងសង្គម ។ ក្នងុករណីខ្វះនូវកត្តាណាមួយជនជាតិមួយពុំអាចចមានអត្តសញ្ញាណជាតិបានឡើយ ។ អត្ថន័យរបស់ប្រធាននេះចង់មានន័យ​ថាកាលណាបើយើងបានសិក្សានូវវប្បធម៌ អរិយធម៌ ខ្មែរនោះឈ្មោះថាយើងបានថែរក្សានូវមរតកដ៏មានតម្លៃបំផុតរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកមកដូចជា ទឹកដី សិល្បះ សាសនា ច្បាប់ទូន្មាន ទំនៀមទម្លាប់ អក្សរ ភាសា វប្បធម៌ ជាដើមដៃបង្ហាញពីលក្ខណៈជាតិពីពិសិដ្ឋសម្រាប់ជនជាតិខ្លួនដែលខុសប្លែកពីជាតិសាសន៍ដទៃ ។

                 ជាការពិតណាស់ ការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរគឹបានបណ្តុះនូវប្រាជ្ញាស្មារតីកុលបុត្រខ្មែរឲ្យមាននូវឧត្តមគតិស្នេហាជាតិ ស្នេហាវប្បធម៌ រក្សាបាននូវអត្តសញ្ញាណជាតិដ៏ល្ងផូរផង់ ។ ទន្ទឹមនិងនោះអត្តសញ្ញាណជាតិខ្មែររួចមាននិមិត្តរូបជាតិ រូបិយប័ណ្ណ អក្សរសាស្រ្តខ្មែរ ភាសាខ្មែរ ឈ្មោះប្រទេសសុជីវធម៌ ម្ហូបអាហារ ទំនៀមទម្លាប់ ប្រពៃណី សិល្បះ អក្សរសិល្ប៍ របាំ ឧបករណ៍ ភ្លេង ស្ថាបត្យកម្ម ច្បាប់ផ្សេងៗ ចម្លាក់ សំលៀកបំពាក់ ល្បែងប្រជាប្រិយ ...  ។ លក្ខណៈទាំងអស់នេះវាបង្ហាញឲ្យឃើញនូវសម្បត្តិវប្បធម៌ដ៏ល្អឯកសុទ្ធសឹងតែមានលក្ខណជាជាតិខ្មែរទាំងអស់ បើទោះបីជាខ្មែរបានទទួលឥទ្ធិពលពីបរទេសខ្លះៗក៏ដោយ ។ កាន់តែពិសេសទៅទៀតនោះអត្តសញ្ញាណជាតិសម្តែងឡើងតាមរយៈនិមិត្តរូប បាវចនាជាតិ សាសនា ព្រះមហាក្សត្រ ភាសា (ចម្លៀង តន្រ្តី របាំ ល្ខោន គំនូរ ចម្លាក់ ភាពយន្តវីដេអូ ) ស្នាដៃសិប្បកម្មជាដើមដែលមាននូវលក្ខណៈផ្សេងៗគ្នាទៅតាមជាតិសាសន៍ឬប្រទេសនីមួយៗ ។ ប្រទេសមួយដែលអាចសម្គាល់ថាជាជាតិរុងរឿងបានលុះត្រាតែមានទឹកដី មានភាសាមានជនជាតិ មានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ និងមានសេដ្ឋកិច្ច ប្រកបដោយសក្តានុពលផ្ទាល់ខ្លួន ។ យ៉ាងណាមិញ ជនជាតិណាដែលតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវអត្តសញ្ញាណជាតិរបស់ខ្លួន បើទោះបីចជាត្រូវរសាត់អណ្តែតទៅដល់ទីណាក៏ដោយនោះជនជាតិនោះមានឈ្មោះថាជាអ្នកស្នេហាជាតិ ឬអ្នកដែលស្រឡាញ់អត្តសញ្ញាណជាតិខ្មែររបស់ខ្លួនពិតប្រាកដ ហើយជនជាតិនោះក៏មិនសត្រូវបានជាតិសាសន៍ដទៃទៀតហ៊ានមើលងាយឡើយ ។ បុព្វបុរសខ្មែរយើងតាំងសម័យបុរាណកាលមកគឺលោកតែងតែប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិរបស់ខ្លួនទោះបីជាមានការហូរចូលយ៉ាងគំហុកនូវវប្បធម៌បរទេសមកក្នុងនគរខ្លួនក៏ដោយ លោកតែងតែថែរក្សាបាននូវភាសា សាសនា ប្រពៃណី ទំនៀមទម្លាប់ របស់ខ្លួនបានយ៉ាងល្អ ជាក់ស្តែងដូចជាភាសាខ្មែរជាដើម អក្សរខ្មែរ សំលៀកបំពាក់ខ្មែរ សិល្បះ ចម្រៀង តន្រ្តី គំនូរ ចម្លាក់ របៀបរបបរបស់ជាតិនិងប្រជាជន ។ ក្នុងនោះផងដែរ គឹស្គាល់តម្លៃអរិយធម៌ជាតិយល់ស៊ីជម្រៅពីព្រលឹងជាតិ ស្គាល់ពីអត្តចរិករបស់ជាតិ ចេះស្រឡាញ់ពេញចិត្តថែរក្សាការពារអត្តសញ្ញាណជាតិខ្មែរ ចេះទប់ស្កាត់រាល់អរិយធម៌បរទេសដែលអសកម្ម និងចេះទទួលស្គាល់អ្វីដែលល្អ ចេះបដិសេដដែលអន់ថយមានជំហរស្រឡាញ់ពេញចិត្តនិងមានឧត្តមគតិដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិជាដើម ។

                 សរុបសេចក្តីមកយើងឃើញថាការសិក្សាពីវប្បធម៌ អរិយធម៌ខ្មែរពិតជាបានបង្ហាញឲ្យយើងឃើញនូវអត្តសញ្ញាណជាតិដ៏ល្អផូផង់ដែលខុសប្លែកពីជាតិដទៃនោះផងដែរ ។ដូច្នេះក្នុងនាមយើងជាខ្មែរជាអ្នកដែលធ្លាប់តែល្បាញល្បីនៅក្នុងតំបន់ជាអាណាចក្រខ្មែរមួយនៅក្នុងតំបន់អាស៊ីគួរតែថែរក្សាឲ្យបានខ្ជាប់ខ្ជួននូវអត្តសញ្ញាណជាតិខ្មែរស្របតាមទស្សនៈជឿនលឿនរបស់ខ្មែរតាំងពីបុរាណកាលមក ។ យើងទាំងអស់គ្នាគួរតែកែប្រែនូវទម្លាប់មិនល្អនានាដែលជាគ្រោះភ័យដល់វប្បធម៌របស់យើងដូចមានពាក្យមហាត្មះគន្ធីបិតាសន្តិភាពពិភពលោកមួយឃា្លពោលថា​ ខ្ញុំមិនចង់ឲ្យផ្ទះរបស់ខ្ញុំព័ទ្ធជិតដោយជញ្ជាំងហើយបង្អួចខ្ញុំបិទរហូតនោះដែរ ។ ខ្ញុំចង់ឲ្យវប្បធម៌ប្រទេសទាំងអស់បត់ឆ្លងកាត់ផ្ទះខ្ញុំដោយសេរីដែលអាចឆ្លងកាត់បាន ប៉ុន្តែខ្ញុំមិនព្រមឲ្យខ្លួនខ្ញុំដោយទៅតាមវប្បធម៌ណាមួយឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login