Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តាមបញ្ញាត្តិមាត្រា ១២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា តើចៅក្រមស៊ើបសួរដែលមានសមត្ថកិច្ចតាមដែនមានអ្វីខ្លះ ?

៣២- តើអ្វីទៅជាសភាស៊ើបសួរ ?

៣៣- មាត្រា ២៦៧ ​នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា តើជនត្រូវចោទអាចប្តឹងឧទ្ធរណ៍ចំពោះដីកាអ្វីខ្លះ ?

៣៤- មាត្រា ២៦៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា តើដើមបណ្តឹងរដ្ឋប្បវេណីអាចប្តឹងឧទ្ធរណ៍ចំពោះដីកាអ្វីខ្លះ ?

៣៥- ក្នុងការអនុវត្តជាក់ស្តែង តើចៅក្រមស៊ើបសួរទទួលពាក្យបណ្តឹងប៉ុន្មានករណី ?

ចម្លើយ

៣១- តាមបញ្ញាត្តិមាត្រា ១២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា ចៅក្រមស៊ើបសួរដែលមានសមត្ថកិច្ចតាមដែនគឺ ៖

  • ចៅក្រមស៊ើបសួរនាទីកន្លែងប្រព្រឹត្តបទល្មើស
  • ចៅក្រមស៊ើបសួរនាទីលំនៅឋាន ឬទីសំណាក់របស់បុគ្គលដែលសង្ស័យថា បានប្រព្រឹត្តបទល្មើស
  • ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលសង្ស័យថា បានប្រព្រឹត្តបទល្មើស ។ ក្នុងករណីដែលមានទំនាស់រវាងចៅក្រមស៊ើបសួរច្រើនរូបនៅសាលាដំបូងខុសៗគ្នា ហើយទទួលពាក្យបណ្តឹងទាំងអស់គ្នា អំពីរឿងព្រហ្មទណ្ឌតែមួយដូចគ្នា ទំនាស់នេះត្រូវបញ្ជូនទៅប្រធានសភាស៊ើបសួរដើម្បីសម្រេច ។

៣២- សភាស៊ើបសួរ គឺជាយុត្តិធិការនៃនីតិរួមថ្នាក់ទី២ ដែលមានទីតាំងស្ថិតនៅក្នុងសាលាឧទ្ធរណ៍ព្រហ្មទណ្ឌ ដែលមានសមត្ថកិច្ចលើបណ្តឹងតវ៉ាដែលសម្រេចសេចក្តីដោយចៅក្រមស៊ើបសួរ ។ សមាជិកនៃសភាស៊ើបសួរ មិនអាចត្រូវជ្រើសរើសចេញពីចៅក្រមស៊ើបសួរ លើសំណុំរឿងក្តីដែលខ្លួនកំពុងមានសមត្ថកិច្ចនោះឡើយ បើពុំដូចនេះទេ សាលដីកានោះត្រូវចាត់ទុកជាមោឃៈ (មាត្រា ៥៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

៣៣- មាត្រា ២៦៧ ​នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ជនត្រូវចោទអាចប្តឹងឧទ្ធរណ៍ចំពោះដីកាដូចតទៅ ៖

  • ដីកាបដិសេធពាក្យសុំឲ្យធ្វើកិច្ចស៊ើបសួរ ដូចដែលមានចែងក្នុងកថាខណ្ឌទី២ នៃមាត្រា ១៣៣ (ការស្នើសុំឲ្យបំពេញកិច្ចដោយជនត្រូវចោទ) ។
  • ដីកាមិនព្រមប្រគល់វត្ថុដែលចាប់ឲ្យទៅម្ចាស់ដើមវិញ ដូចដែលមានចែងក្នុងមាត្រា ១៦១ (ការប្រគល់វត្ថុដែលចាប់យកឲ្យទៅម្ចាស់ដើមវិញដោយចៅក្រមស៊ើបសួរ) និងមាត្រា ២៤៨ (ការប្រគល់វត្ថុចាប់យកឲ្យទៅម្ចាស់ដើមវិញ) ។
  • ដីកាបដិសេធពាក្យសុំឲ្យធ្វើកោសលវិច័យ ដូចដែលមានចែងក្នុងកថាខណ្ឌទី២ នៃមាត្រា ១៦២ (ភាពចាំបាច់នៃការធ្វើកោសលវិច័យ) ។
  • ដីកាបដិសេធពាក្យសុំឲ្យធ្វើកោសលវិច័យបន្ថែម ឬសុំឲ្យធ្វើប្រតិកោសលវិច័យដូចដែលមានចែងក្នុងកថាខណ្ឌទី៧ នៃមាត្រា១៧០ (ការជូនដំណឹងអំពីសេចក្តីសន្និដ្ឋាននៃកោសលវិច័យ) ។
  • ដីកាស្តីពីការរឿងឃុំខ្លួនបណ្តោះអាសន្ន និងការត្រួតពិនិត្យតាមផ្លូវតុលាការ ដូចដែលមានចែងក្នុងផ្នែកទី៥ ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន និងផ្នែកទី៧ស្តីពីការត្រួតពិនិត្យតាមផ្លូវតុលាការ នៃជំពូកទី៣ ស្តីពីវិធានការនិរន្តរាយ ក្នុងមាតិកាទី១ នៃគន្ថីនេះ និងមាត្រា ២៤៩ (សេចក្តីសម្រេចនៃដីកាដំណោះស្រាយទាក់ទងនឹងការឃុំខ្លួនបណ្តោះអាសន្ន និងការត្រួតពិនិត្យតាមផ្លូវតុលាការ) នៃក្រមនេះ ។

៣៤- មាត្រា ២៦៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌចែងថា ដើមបណ្តឹងរដ្ឋប្បវេណីអាចប្តឹងឧទ្ធរណ៍ចំពោះដីកាដូចតទៅ ៖

  • ដីកាបដិសេធពាក្យសុំឲ្យធ្វើកិច្ចស៊ើបសួរ ដូចដែលមានចែងក្នុងកថាខណ្ឌទី ២ នៃមាត្រា ១៣៨ (ការស្នើសុំឲ្យបំពេញកិច្ចដោយដើមបណ្តឹងរដ្ឋប្បវេណី) ។
  • ដីកាមិនព្រមស៊ើបសួរដូចដែលមានចែងក្នុងកថាខណ្ឌទី ៨ នៃមាត្រា ១៣៩ (កាបញ្ជូនបណ្តឹងទៅព្រះរាជអាជ្ញា) ។
  • ដីកាកំណត់ចំនួនប្រាក់កក់ ដូចដែលមានចែងក្នុងកថាខណ្ឌទី ១ នៃមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) ។
  • ដីកាប្រកាសមិនទទួលពាក្យប្តឹងដោយមានការតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណី ដូចដែលមានចែងក្នុងកថាខណ្ឌទី ៤ នៃមាត្រា ១៨០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។
  • ដីកាផ្តន្ទាទោសដើមបណ្តឹងរដ្ឋប្បវេណី ដូចដែលមានចែងក្នុងមាត្រា ១៨១ (បណ្តឹងដោយបំពាន ឬបណ្តឹងដោយអូសបន្លាយពេលវេលា) ។
  • ដីកាមិនព្រមសងវត្ថុដែលចាប់យកទៅម្ចាស់ដើមវិញ ដូចដែលមានចែងក្នុងមាត្រា ១៦១ (ការប្រគល់វត្ថុដែលចាប់យក ឲ្យទៅម្ចាស់ដើមវិញដោយចៅក្រមស៊ើបសួរ) និងមាត្រា ២៤៨ (ការប្រគល់វត្ថុចាប់យកឲ្យទៅម្ចាស់ដើមវិញ ។
  • ដីកាបដិសេធពាក្យសុំឲ្យធ្វើកោសលវិច័យ ដូចដែលមានចែងក្នុងកថាខណ្ឌទី ២ នៃមាត្រា ១៦២ (ភាពចាំបាច់នៃការធ្វើកោសលវិច័យ) ។
  • ដីកាបដិសេធពាក្យសុំឲ្យធ្វើកោសលវិច័យបន្ថែម ឬសុំឲ្យធ្វើប្រតិកោសលវិច័យដូចដែលមានចែងក្នុងកថាខណ្ឌទី ៧ នៃមាត្រា ១៧០ (ការជូនដំណឹងអំពីសេចក្តីសន្និដ្ឋាននៃកោសលវិច័យ) ។
  • ដីកាដំណោះស្រាយដូចដែលមានចែងក្នុងមាត្រា ២៤៧ (ដីកាដំណោះស្រាយ) នៃក្រមនេះ ។

៣៥- ក្នុងការអនុវត្តជាក់ស្តែង តើចៅក្រមស៊ើបសួរទទួលពាក្យបណ្តឹងក្នុងបីករណីគឺ ៖

  • អំពើដែលរៀបរាប់ក្នុងឯកសារភ្ជាប់ទៅនឹងដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ។ ចៅក្រមស៊ើបសួរមិនត្រូវស៊ើបសួរអំពើ ដែលមិនមាននៅក្នុងនីតិវិធី ទោះជាក្រោមរូបភាពណាក៏ដោយ ។
  • អំពើដែលអយ្យការបញ្ជូនមកឲ្យចៅក្រមស៊ើបសួរ គោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់អនុញ្ញាតឲ្យព្រះរាជអាជ្ញា ជ្រើសរើសនូវអង្គហេតុណាដែលគាត់ចង់ឲ្យស៊ើបសួរ​ ។ ចៅក្រមស៊ើបសួរធ្វើការស៊ើបសួរតែទៅលើអំពើដែលលើកឡើងដោយអយ្យការ ។ ទោះជាអំពើលួច ឬទទួលផលចោរកម្ម គឺមានចុះក្នុងបណ្តឹងដំបូងក៏ដោយ តែប្រសិនបើអយ្យការចង់បើកការស៊ើបសួរទៅការកាន់កាប់អាវុធហាមឃាត់ ការចោទប្រកាន់មិនអាចត្រូវពង្រីកទៅលើបទល្មើសលួច ឬទទួលផលចោរកម្មទេ ។ ដូចនេះព្រះរាជអាជ្ញាមានកាតព្វកិច្ចក្នុងការបញ្ជាក់ឲ្យច្បាស់លាស់ ដោយធ្វើការបញ្ជាក់អង្គហេតុ និងឈ្មោះបទល្មើស ព្រះរាជអាជ្ញាដាក់ចៅក្រមស៊ើបសួរឲ្យស្ថិតក្នុងស្ថានភាពមួយដែលអាចឲ្យចៅក្រមស៊ើបសួរ ដឹងថា តើថាចៅក្រមស៊ើបសួរទទួលបណ្តឹងពីអ្វី ។
  • អំពើដែលកើតឡើងមុខដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ។ ចៅក្រមស៊ើបសួរពុំមានសមត្ថកិច្ចទៅលើអំពើដែលបានប្រព្រឹត្តបន្ទាប់ពីកាលបរិច្ឆេទនៃដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរនោះទេ ។ ដូចនេះ គាត់ត្រូវបញ្ជូនសំណុំរឿងរបស់ខ្លួនដើម្បីសុំដីកាសន្និដ្ឋានបន្ថែម ។​

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login