Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើនីតិវិធីព្រហ្មទណ្ឌមានអត្ថប្រយោជន៍ និងមានគោលបំណងអ្វីខ្លះ ?

៧- តើបណ្តឹងអាជ្ញាមានគោលបំណងអ្វី ?

៨- តើបណ្តឹងរដ្ឋប្បវេណីមានគោលបំណងអ្វី ?

៩- តាមបទប្បញ្ញត្តិមាត្រា ១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា បណ្តឹងរដ្ឋប្បវេណីត្រូវអនុវត្តដោយជនរងគ្រោះនៃបទល្មើស ។ ដើម្បីទទួលការជួសជុលបាន តើព្យសនកម្មត្រូវធ្វើដូចម្តេច ?

១០- ចុងចម្លើយនៃបណ្តឹងរដ្ឋប្បវេណី អាចធ្វើប្រឆាំងនឹងបុគ្គលដែលត្រូវជួសជុលព្យសនកម្ម តើបណ្តាលមកពីបទល្មើសអ្វីខ្លះ ?

ចម្លើយ

៦- នីតិវិធីព្រហ្មទណ្ឌមានអត្ថប្រយោជន៍ និងមានគោលបំណងដូចជា ៖

  • ដើម្បីអនុវត្តក្រមព្រហ្មទណ្ឌឲ្យកាន់តែមានប្រសិទ្ធិភាព ។
  • ចាត់វិធានការទាន់ពេលវេលាចំពោះអំពើល្មើសច្បាប់ ។
  • រក្សាសណ្តាប់ធ្នាប់សាធារណៈ ។
  • ការពារសិទ្ធិ និងប្រយោជន៍របស់ជនរងគ្រោះ និងជនល្មើស និងការពារផលប្រយោជន៍សាធារណៈ ។

៧- បណ្តឹងអាជ្ញា មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស បង្ហាញឲ្យឃើញពីរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់ ។ បណ្តឹងអាជ្ញាអនុវត្តទៅលើបុគ្គលគ្រប់រូប ទាំងរូបវ័ន្តបុគ្គល នីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ ។

៨- បណ្តឹងរដ្ឋប្បវេណី មានគោលបំណងធ្វើឲ្យបានជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះ ឲ្យអ្នករងគ្រោះបានទទួលសំណងជម្ងឺចិត្តធួនល្មម និងព្យសនកម្មដែលខ្លួនបានទទួល (មាត្រា២ និងមាត្រា៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧) ។

៩- តាមបទប្បញ្ញត្តិមាត្រា ១៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងថា បណ្តឹងរដ្ឋប្បវេណីត្រូវអនុវត្តដោយជនរងគ្រោះនៃបទល្មើស ។ ដើម្បីទទួលការជួសជុលបាន ព្យសនកម្មត្រូវតែ ៖

  • ជាផលវិបាកផ្ទាល់នៃបទល្មើស
  • ជាព្យសនកម្មផ្ទាល់ខ្លួន
  • បានកើតឡើង និងនៅក្នុងពេលបច្ចុប្បន្ន ។

១០- ចុងចម្លើយនៃបណ្តឹងរដ្ឋប្បវេណី អាចធ្វើប្រឆាំងនឹងបុគ្គលដែលត្រូវជួសជុលព្យសនកម្ម បណ្តាលមកពីបទល្មើសរួមមានដូចជា ៖

  • ចារី សហចារី នៃបទល្មើស ៖ ចារី គឺជាបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់ ហើយត្រូវចាត់ទុកថាជាចារីផងដែរ ចំពោះបុគ្គលណា ដែលប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឈិម ។ សហចារី កាលណាបុគ្គលច្រើននាក់បានព្រមព្រៀងគ្នាប្រព្រឹត្តបទល្មើសរួមគ្នាដោយផ្ទាល់ ។ ហើយត្រូវចាត់ទុកជាសហចារីផងដែរ កាលណាមានបុគ្គលច្រើននាក់បានព្រមព្រៀងប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ឬមជ្ឈិមដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក ។
  • អ្នកផ្តើមគំនិត អ្នកសមគំនិត ៖ ត្រូវចាត់ទុកថាជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ​ ឬបទមជ្ឈិមចំពោះបុគ្គលណាដែលជំរុញឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិម តាមការណែនាំ ឬការបញ្ជាបានបង្កឲ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន ។ ដោយឡែកអ្នកសមគំនិត ចំពោះបុគ្គលណាដែលជួយសម្រួលដោយចេតនាដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន ។
  • អ្នកទទួលខុសត្រូវរដ្ឋប្បវេណី ៖ ដើមបណ្តឹងរដ្ឋប្បវេណី អាចសុំឲ្យមានការជួសជុលព្យសនកម្មពីសិទ្ធិវ័ន្តនៃជនជាប់ចោទបាន ប្រសិនបើជនជាប់ចោទនេះ ទទួលមរណភាពនៅក្នុងពេលដំណើរការរឿងក្តីព្រហ្មទណ្ឌ ។ ហើយក្នុងករណីដែលជនជាប់ចោទជាអ្នកនីតិជន ឬជនដែលត្រូវបានកម្រិតនៅសមត្ថភាព បុគ្គលដែលមានសិទ្ធិអំណាចមេបា ឬអ្នកដែលគ្រប់គ្រងត្រូវទទួលរួមគ្នាជាមួយនឹងជនជាប់ចោទ ដើម្បីធ្វើការជួសជុលព្យសនកម្មដែលកើតចេញអំពើល្មើសនោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login