Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ       

          ច្បាប់ល្បើកថ្មីតែងជាបទកាកគតិដែលនិពន្ធក្នុងឆ្នាំមួយពាន់ប្រាំបួនរយម្ភៃពីរគឹជាវណ្ណកម្មដ៏ល្បីល្បាញក្នុងចំណោមស្នាដៃសំខាន់ៗជាច្រើនទៀតរបស់អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ។ ក្រោយពីវិភាគច្បាប់ល្មើកថ្មីនេះរួចគេសង្កេតឃើញមានកំណាព្យដកស្រង់ មួយវគ្គបានពណ៌នាពីចំណេះវិជ្ជាស្មារតីមនុស្សជាច្រើន ។ កំណាព្យនោះបានពោលចែង​​ថា «​ បម្រើមើលពុត ប្រាជ្ញាឲ្យមុត ស្មារតីឲ្យមានបើខ្លៅឲ្យប្រាជ្ញា បើខ្លាចឲ្យហ៊ានបើចង់របៀនកុំអៀនកុំខ្មាស » ។

          តើកំណាព្យដកស្រង់នេះបង្កបនូវអត្ថន័យខ្លឹមសារអប់រំដូចម្តេចខ្លះ ?

          ដើម្បីជាជំនួយក្នុងការបកស្រាយអត្ថបទកំណាព្យនេះឲ្យកាន់តែ​ងាយយល់និងក្បោះក្បាយថែមមួយកម្រិតទៀតជាជំហានដំបូងយើងគប្បីស្វែងយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន ។ ពាក្យគន្លឹះមាន៖ បម្រើ ពុត ប្រាជ្ញា មុត ស្មារតី ខ្លៅ ប្រាជ្ញ ខ្លាច ហ៊ាន របៀប អៀនខ្មាស ។ បើយើងក្រឡេកមើលលើអត្ថបទដកស្រង់នៃកំណាព្យនេះយើងសង្កេតឃើញថាអត្ថន័យរបស់វាគឺត្រូវបានបែងចែកជាពីរផ្នែកសំខាន់ៗ ។ ផ្នែកទីមួយចាប់ពីឃ្លាទៅមួយដល់ឃ្លាទីបីពាក្យថា « បម្រើ » សំដៅលើអ្នកធ្វើការក្រោមបង្គាប់របស់គេ ។ ពាក្យ « ពុត » មានន័យថា កិច្ចករមាយា ឬល្បិចពុតត្បុត ។ ពាក្យ « ប្រាជ្ញា » មានន័យថាចំណេះដឹង និងភាពឈ្លាសវៃ ។ ពាក្យ« មុត » សំដៅលើរហ័សវាងវៃអាចកាត់ផ្តាច់សេចក្តីសង្ស័យបានដោយងាយភ្លាមៗ ។ ពាក្យថា« ស្មារតី » មានន័យថា សេចក្តីនឹងឃើញ ឬដំណើរស្វាងរុងរឿងគំនិតសតិ ។ ដូចនេះចំពោះផ្នែកទីមួយនេះបានសេចក្តីថាអ្នកដែលធ្វើការក្រោមការបង្គាប់បញ្ជោតគេត្រូវចេះមើលល្បិចកិច្ចកលមាយាពុតត្បុតទាំងឡាយរបស់ចៅហ្វាយនាយហើយទន្ទឹមនិងការមើលពុតនេះគឺត្រូវមានភាពឈ្លាសវៃគិតគូឲ្យបានរហ័សរហួនសព្វគ្រប់និងជាពិសេសត្រូវចាំបាច់មានចិត្តនឹងនរ គំនិតភ្លឺស្វាងដើម្បីសង្កេតចរិករបស់ចៅហ្វាយ ។ រីឯផ្នែកទីពីរចាប់ពីឈ្លាទីបួនដល់ឃ្លាទីប្រាំពីរវិញពាក្យគន្លឹះមាន ៖ ខ្លៅ ប្រាជ្ញា ខ្លាច ហ៊ាន របៀប អៀនខ្មាស ។ ពាក្យថាខ្លៅ សំដៅលើភាពល្ងិតល្ងង់ព្រោះចំណេះដោយមិនបានសិក្សារៀនសូត្រ ។ ពាក្យ ប្រាជ្ញ ត្រងនេះសំដៅលើការចេះប្រើសម្តីសាកសួររកវិជ្ជា និងបទពិសោធន៍ពីបញ្ញាវន្តដែលមានចំណេះជ្រៅជ្រះ ។ ពាក្យ ខ្លាច មានន័យថាមិនហ៊ានមិនអាចធ្វើរឿងអ្វីមួយ ។ ពាក្យ ហ៊ាន សំដៅលើមិនខ្លាចចិត្តគេ មិនខ្លាចប្រព្រឹត្តអ្វីដែលទទួលបានផលប្រយោជន៍ ។ ពាក្យ រមៀន មានន័យថារៀនសូត្រយកចំណេះ ។ ពាក្យ អៀនខ្មាស មានន័យថានឹកខ្មាសរួញចិត្តគំនិតមិនហ៊ានប្រព្រឹត្ត ។ ជារួមមកសម្រាប់ផ្នែកទីពីរនេះមានន័យថា កាលណាយើងគ្មានចំណេះប្រកបដោយភាពល្ងិតល្ងង់គឹត្រូវចេះបង្ខំចិត្តជជីកសួររកគេកន្ទៀតដែលមានបទពិសោធន៍ដើម្បីបំពេញចំណុចដែលយើងពុំទាន់ចេះ​៕​ម្យ៉ាងវិញទៀតយើងត្រូវលុបបំបាត់នូវភាពខ្លាចក្រែងហ៊ានពុះពារស្រាវជ្រាវអ្វីដែលយើងចង់យល់ដឹង ។​ជាពិសេសប្រសិនបើយើងចង់មានចំណេះវិជ្ជាដោយការរៀនសូត្រយើងត្រូវប្រឆាំងនិងភាពនឹកខ្មាស អៀនប្រៀនជាដើម ។

          ជាការពិតណាស់ការងារនិងចំណេះដឹងគឹជាទ្រព្យសម្បត្តិដ៏មហាសាលរបស់មនុស្សជាតិ ។ ចំពោះផ្នែកទីមួយនៃអត្ថបទកំណាព្យគិតចាប់ពីឃ្លាទីមួយដល់ឃ្លាទីបីបនាពោលថា ៖ « បម្រើមើលពុត ប្រាជ្ញាឲ្យផុតស្មារតីឲ្យមាន » ។ ត្រង់បីឃ្លានេះកវីចង់អប់រំឲ្យអ្នកធ្វើការក្រោមបង្គាប់បញ្ជារបស់គេទាំងនៅស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គភាពផ្សេងៗឲ្យមានភាពវ័យឆ្លាតក្នុងការបំពេញកិច្ចការងារផ្សេងៗ ។ដោយជាដំបូង ក្នុងបម្រើការងារត្រូវចេះវិភាគពិចារណាវែកញែកចរិកគំនិតរបស់ចៅហ្វាយនាយតាមរយៈកាយវិការពាក្យសម្តីនិងឥរិយាបថប្រចាំថ្ងៃ ។ ពោលគឹគួរចាំបាច់សង្កេតលើល្បិចពុតត្បុតរបស់គាត់ ជាពិសេសលើបញ្ហាការងាររឿងសូកប៉ាន់កិបកេងប្រវ័ញ្ចស៊ីសំណូកផ្ទៃក្នុង អំពើពុករលួយជាដើម ។ លើសពីនេះទៀតយើងត្រូវមើលឲ្យជាក់លាក់អំពើពុករលួយជាដើម ។ លើសពីនេះទៀតយើងត្រូវមើលឲ្យជាក់លាក់អំពីអភិបាលកិច្ចរដ្ឋបាលក្នុងការដឹកនាំសមាជិកថ្នាក់ក្រោម ត្រូវមើលថាតើគាត់ជាមនុស្សអាត្មានិយមគិតតែពីផលចំណេញផ្ទាល់ខ្លួនឬគិតពីផលប្រយោជន៍រួមជាធំ ។ ម្យ៉ាងវិញទៀតអ្នកនៅក្រោមឱវាទគេនេះត្រូវចេះតាមដានសកម្មភាពទូទៅរបស់ចៅហ្វាយ លើបញ្ហាផែនការការងារភាពមានទំនួលខុសត្រូវ​ឥរិយាបថស្មោះត្រង់ គុណសម្បត្តិ គុណវិបត្តិ ការចេះជួយសមាជិកដែលខ្វះខាតសមត្ថភាព ការចេះចែករំលែកបទពិសោធន៍ក្នុងការបំពេញការងារឲ្យមានប្រសិទ្ធភាព និងការដោះស្រាយវិវាទទំនាស់ជាដើម ។ ទន្ទឹមនិងការមើលកិច្ចកលមាយារបស់ចៅហ្វាយនេះ លុះត្រាតែអ្នកនៅក្រោមឱវាទចេះគិតគូរឲ្យបានរហ័សរហួន ។ មានភាពឈ្លាសវៃប្រើវិជ្ជាប្រាជ្ញាដែលខ្លួនមានពីមុនមក ។ ជាពិសេសអ្នកបម្រើលការងារទាំងអស់ត្រូវមានចិត្តនិងនរមិនត្រុវភ័យរន្ធត់ក្នុងចិត្ត និងប្រកាន់អព្យាក្រឹត្យភាពហ៊ានធ្វើហ៊ានប្រឆាំង ។ ជាក់ស្តែងដូចជាកម្មករ កម្មការី ធ្វើការតាមរោងចក្រនានាពួកគេនៅពេលដែលចៅហ្វាយនាយកិបកេងប្រាក់ខែ មានល្បិចគិតតែពីសេចក្តីនិងធឹងជានិច្ចក្នុងការប្រឆាំងនិងអំពើពុករលួយប្រកបដោយល្បិចពិសពុលរបស់ចៅហ្វាយនាយ ។ យ៉ាងណាមិញ ប្រសិនជាអ្នកក្រោមឱវាទទាំងអស់មិនចេះសង្កេតមើលល្បិចកលរបស់ចៅហ្វាយនោះយើងនិងអាចមានមហន្តរាយ ឧបសគ្គក្នុងការងារ ។ ទាំងអស់អាចបង្ហាញតាមរយៈស្នាដៃអក្សរសិល្ប៍ប្រលោមលោកទំនើបគឺរឿងថៅកែចិត្តចោរដែលឆ្លុះបញ្ចាំងពីមិត្តកំណាចឃោរឃៅរបស់ពួកនាយទុន ជីវីតទុរគ៌ត ក្រខ្សត់ទាល់ច្រករបស់រាស្រ្តខ្មែរដែលរស់នៅក្រោមរបបផ្តាច់ការជិះជាន់ អយុត្តិធម៌នៃសង្គមពុករលួយស៊ីសំណូកសូកប៉ាន់ដែលយកប្រាក់ជាចៅហ្វាយនា្យ ។ ក្នុងនោះតួអង្គត្រូវបានថៅកែឡានប្រើឲ្យទៅបើកបុកឡានរបស់ថៅកែហុងលីដោយសន្យាថាឲ្យលុយមួយម៉ឺនរៀល ។ ពូហំជាមនុស្សម៉ឹងម៉ាត់គោរពសច្ចធម៌ ។ ដោយសេចក្តីទុកចិត្តនិងមិនបានយល់ដឹងពីជម្រៅឧបាយកលរបស់ថៅកែឡាន ដែលជាថៅកែចិត្តចោរនោះទើបធ្វើឲ្យពូហំធ្លាក់ក្នុងរណ្តៅបោកប្រាស់របស់ចៅហ្វាយនាយ ។ ថៅកែចិត្តចោរជាមនុស្សគ្មានសតិសម្បជញ្ញៈមិនគោរពពាក្យសច្ចៈប្រកែកមិនព្រមឲ្យលុយទៅពូហំទេ ទើបធ្វើឲ្យផានីតជាអ្នករៀនសូត្រចេះដឹងមានប្រាជ្ញាមោះមុតរូមទាំងកម្មករទាំងបួននាក់ទៀត ( សុខ,មាន,គង,ទ្រី ) មានស្មារតី គោលជំហររឹងមាំហ៊ានតស៊ូរួមគ្នាដើម្បីយុត្តិធម៌ ។ ជាលទ្ធផល លុយជាអ្នកបញ្ចប់រឿងរ៉ាវទាំងអស់ ។ ពូហំត្រូវបានមុលគុក រីនពួកកម្មករទាំងប្រាំនាក់ទៀតត្រូវបានចៅហ្វាយបណ្តេញចេញពីការងារ ។ លុយអាចឲ្យអំពើអយុត្តិធម៌ឈ្នះយុត្តិធម៌បាន ។​នេះសបញ្ចាក់ថាអ្នកក្រោមឱវាទរបស់គេត្រូវចេះមើលឲ្យបានច្បាស់លាស់នូវល្បិចមាយារបស់ចៅហ្វាយបើមិនដូច្នេះទេអ្នកអាចជួបគ្រោះធំដូចពូហំដែរ ។ ផ្ទុយមកវិញកាលដែលយើងស្គាល់នូវអត្តចរិកល្បិចកលរបស់ចៅហ្វាយបានច្បាស់នោះយើងនិងទទួលបានភាពជោគជ័យក្នុងដំណើរការងារក្នុងជីវីត ។ តួយ៉ាងដូចជាវណ្ណកម្មរបស់លោកញ៉ុក ថែម គឹរឿងកុលាបប៉ៃលិនដែលជាប្រលោមលោកទំនើបបែបមនោសញ្ចេតនាក្នុងសម័យអាណានិគមនិយមបារាំង ។ ក្នុងនោះតួអង្គចៅចិត្របានទៅបម្រើការងារជាកម្មករជីកត្បូងនៅឯបរប៉ៃលិន ក្រោមបង្គាប់បញ្ជារបស់ចៅហ្វាយនាយឈ្មោះលោកហ្លូងរតនៈសម្បត្តិ ។ ចៅចិត្រជាមនុស្សមានបញ្ញាវាងវៃ សីលធម៌ គុណធម៌ ក្នុងខ្លួនព្រមទាំងមានចំណេះវិជ្ជាគ្រប់គ្រាន់អាចបម្រើការបានទៀតផង ។ ជាពិសេសចៅចិត្រជាបុគ្គលប្រកបដោយស្មារតីរឹងមាំ ធ្វើឲ្យគេមានចិត្តតស៊ូប្តូរផ្តាច់និងកិច្ចការគ្រប់ជំពូក ។ ដោយសេចក្តីឈ្លាសវៃ រួមផ្សំនិងស្មារតីរឹងមាំនេះទើបធ្វើឲ្យចៅចិត្រមើលពីពុតត្បុតលិ្បចកលរបស់ចៅហ្វាយថាលោកហ្លួងរតនៈសម្បត្តិធ្វើបាបកេងប្រវ័ញ្ចកម្មករឬយ៉ាងណា ។ ជាធាតុពិតលោកហ្លួងជាថៅកែមានសន្តោសមេត្តាអនុគ្រោះដល់កម្មករដែលជាហេតុធ្វើឲ្យចៅចិត្រមានភាពស្មោះត្រង់និងចៅហ្វាយដែរ ។ ជាលទ្ធផលចៅចិត្របានក្លាយជាអ្នកកាន់បញ្ជីត្បូង ដោយជោគជ័យបានរលូនក្នុងការងារអំពីមួយដំណាក់កាលមួយទៅមួយដំណាក់កាល ។នេះបង្ហាញយ៉ាងច្បាស់ថាកាលណាអ្នកបម្រើទាំងអស់ស្គាល់ពីល្បិចកលរបស់ចៅហ្វាយដោយប្រើប្រាជ្ញានិងមានស្មារតីនិងចឹងនោះគេនិងទទួលបានជោគជ័យក្នុងការងារគ្មានជម្លោះជាមូយចៅហ្វាយនាយជាដើម ។លើសពីនេះទៀតអ្នកបម្រើការងារក្រោមការបង្គាប់បញ្ជាគេក៏អាចកែទម្លាប់អាក្រក់ កិច្ចកលមាយារបស់ចៅហ្វាយបានដែរឲ្យតែមានប្រាជ្ញាវាងវៃនិងស្មារតីល្អ ។ ភស្តុតាងត្រូវបានបង្ហាញស្រាប់នៅក្នុងអក្សរសិល្ប៍ទំនើប បែបមនោគមន៍វិជ្ជាគឺរឿងស៊ឹមអ្នកបរឡានដែលលាតត្រដាងអពីការទាមទារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជនពីសំណាក់អ្នកជិះជាន់អំណាច ។ ក្នុងនោះតួអង្គស៊ឹម ជាអ្នកបរឡានដែលមានគំនិតជឿនលឿន មានឧត្តមគតិស្រឡាញ់សិទ្ធិសេរីភាពប្រជាធិបតេយ្យ ។ ថ្ងៃមួយស៊ឹមបានបើកបរឡានចោលលោកធំ ដោយសារស៊ឹមចាំយូរ ហួសម៉ោងពេលកំណត់ទើបធ្វើឲ្យលោកធំដែលជាមនុស្សអាងអំណាចមានល្បិចពុតត្បុត យកបុណ្យសក្តិគាបសង្កត់អ្នកក្រោមឱវាទនោះកើតចិត្តក្រេវក្រោធខឹងបណ្តាលឲ្យមានសង្គ្រាមពាក្យសម្តីកើតឡើង ។ តែស៊ឹមជាមនុស្សមានបញ្ញាខ្លាំងក្លាស្មារតីល្អអស្ចារ្យ ហ៊ានងើបប្រឆាំងបះបោររើបំម្រះពីការតាមសង្កត់ កេងប្រវ័ញ្ចជិះជាន់លើអ្នកមានអំណាចទើបជំរុញឲ្យលោកថៅកែខ្លួនលះបង់នូវល្បិចកល ឈប់ប្រើស៊ឹមឲ្យធ្វើការហួសម៉ោងកំណត់ទៀត ។ បែបនេះឆ្លុះបញ្ចាំងងឲ្យឃើញថាប្រាជ្ញានិងស្មារតីពិតជាដើរតួសំខាន់ណាស់ក្នុងការសង្កេតមើលកិច្ចកលមាយារបស់ចៅហ្វាយនាយ ។

          ក្រឡេកមកមើលផ្នែកទីពីនៃអត្ថបទដកស្រង់វិញចាប់ពីឃ្លាទីបួនដល់ឃ្លាទីប្រាំពីរ បានចែងថាៈ « បើខ្លៅឲ្យប្រាជ្ញ បើខ្លាចឲ្យហ៊ាន បើចង់របៀន កុំអៀនកុំខ្មាស » ។ ស្រង់ផ្នែកនេះកវីមានគំនិតចង់អ់ប់រំឲ្យមហាជនទូទៅ   ស្វះស្វែងសង្វាតរកចំណេះមកដាក់ខ្លួន ។ប្រសិនបើយើងមិនបានរៀនសូត្រជ្រៅជ្រះមានភាពល្ងិតល្ងង់ក្នុងខួរក្បាលយើងត្រូវខិតខំសាកសួររកវិជ្ជាឬចំណេះជំនាញបទពិសោធន៍ពីអ្នកចេះដឹងឬចាស់ព្រឹទ្ធាចារ្យពោរពេញដោយរឿងរ៉ាវឆ្លងកាត់ជាច្រើន ។ បុគ្គលខ្លះស្របពេលខ្លួនគ្មានវិជ្ជាសុខចិត្តដើរសុំទានគេដើម្បីបានថវិការចិញ្ចឹមក្រពះខ្លួនឯងនិងគ្រួសារមិនចេះបង្ខំចិត្តហារមាត់សួរគេឯងប្រៀនដូចជាភ្នែកអត់ប្រស្រីនេះដែរ ។ ម្យ៉ាងវិញទៀតយើងត្រូវបដិសេដដឹងពាក្យ « ខ្លាច » ជាដាច់ខាត ពោលគឺត្រូវហ៊ានពុះពារជម្នះដើម្បីចំណេះវិជ្ជាដ៏មានតម្លៃ ។ សេចក្តីខ្លាចក្រែងគឺជាឧបសគ្គនៃភាពជោគជ័យ ។ ដើម្បីវិជ្ជាមនុស្សត្រូវមានស្មារតីរឹងមាំក្លាហាន ក្នុងការជជីកសួរគេពឹងពាក់គេជាដើម ។ យើងពុំបាចខ្លាចក្រែងចិត្តគេទេបើសិនយើងចេះប្រើពាក្យសម្តីសមរម្យ ហ៊ានសួរគេពីបទពិសោធន៍នានា ។ រីឯឃ្លាចុងក្រោយ « បើចង់របៀន កុំអៀនកុំខ្មាស » បានន័យថាសិក្ខាជនដែលមានឆន្ទៈចង់មានចំណេះដឹងដោយការប្រឹងប្រែងសិក្សារៀនសូត្រ ត្រូវចាំបាច់លះបង់ភាពអៀនខ្មាសលើបញ្ហាមរូបសម្បត្តិ មិនខ្វល់ថាខ្លួនឯងរៀនខ្លាំងរៀនខ្សោយនោះទេព្រោះទំហំនៃការចេះដឹងរបស់មនុស្សមានលក្ខណៈខុសគ្នានិងលើបញ្ហាដទៃទៀត ។ ជាក់ស្តែងបុគ្គលមួយចំនួនមិនខ្វល់ពីរូបសម្បត្តិទេសំខាន់ឲ្យតែបានសិក្សាយកវិជ្ជានាក់ខួរ ។ យើងមិនគួរមានភានអៀនខ្មាសនិងខ្លួនឯងទេដូច្នេះយើងត្រូវសប្បាយចិត្តនូវអ្វីដែលយើងមានសព្វថ្ងៃ ។ តួយ៉ាងដូចរឿងចៅស្រទបចេក ដែលតួអង្គចៅស្រទបចេកខិតខំសិក្សារៀនសូត្រដោយគ្មានសម្លៀកបំពាក់រួចយកស្រទបចេកធ្វើជាខោអាវបិទបាំងភាពអាក្រាយលះបង់សេចក្តីអៀនប្រៀនដើម្បីស្វែងរកអនាគតភ្លឺស្វាងរហូតបានត្រង់រាជ្យជាស្តេចទៀតផង ។ នេះបញ្ជាក់ឲ្យឃើញថាការលះបង់សេចក្តីអៀនខ្មាសពិតជាជាពាំមកនូវភាពជោគជ័យពិតប្រាកដមែន ។ ម្យ៉ាងវិញទៀតកាលណាយើងមានភាពក្លាហាន ប៉ោះបង់នូវភាពភ័យខ្លាចតស៊ូរៀងសូត្រនោះយើងនិងទទួលសុភមង្គលពិតក្នុងជីវីត ។ ភស្តុតាងត្រូវបានបង្ហាញតាមរយៈរឿងសូផាត ។ ក្នុងនោះតួអង្គសូផាត ជាមនុស្សមានសីលធម៌តស៊ូព្យាយាមរៀនសូត្រជំនះរាល់ការលំបាក ព្រមទាងមានសេចក្តីក្លាហានតាំងពីតូចដល់ធំ មានចំណេះវិជ្ជាជ្រៅជ្រះប្រកបដោយគុណធម៌ខិតខំរៀនសូត្របានរៀននៅក្នុងវត្តនិងសាលាទំនើប ធ្វើការម៉ត់ចត់តែងទទួលបានការសរសើរពីអ្នកដទៃ ។​កត្តាទាំងអស់នេះហើយ ដែលជំរុញឲ្យសូផាតដែលជាកូនកំព្រាទទួលបានសុភមង្គលនាអនាគត ។​ភស្តុតាងមួយទៀតត្រូវបានបង្ហាញតាមរយៈវណ្ណកម្មរបស់លោកនូហាច គឹរឿងមាលាដួងចិត្ត ។ ក្នុងនោះតួអង្គទីឃាវុធយុវជនអង់អាចក្លាហានប្រឹងប្រែងរៀនសូត្រភាសាខ្មែរភាសាសៀមជាមន្រ្តីមានឧត្តមគតិស្នេហាជាតិមិនអាត្មានិយមព្រមទាំងមានសមត្ថភាពក្នុងការដឹកនាំប្រជាជន ស្អប់អំពើពុករលួយស្ម័គ្រចិត្តចូលបម្រើកង់ទ័ពពេលស្រុកទេសមានសង្គ្រាមហ៊ានលះបង់ជីវីតដើម្បីទាមទារសិទ្ធិសេរីភាពបូរណភាពទឹកដីស្រឡាញ់អំពើយុត្តិធម៌គតិឧត្តមប្រយោជន៍ជាតិ ។ ជាលទ្ធផលទីឃាវិធក៏រស់នៅដោយយ៉ាងសុខដុមជាមូយគូសង្សាហើយប្រទេសមានសុខសន្តិភាពជាថ្មី ។ ទាំងអស់នេះបញ្ជាក់ថាសេចក្តីក្លាហានគួបផ្សំជាមួយឧត្តមគតិចំណេះវិជ្ជាជំគនាញបទពិសោធន៍ និងធ្វើឲ្យយើងមានសេចក្តីសុខនិងភាពជោគជ័យ ។

          ឆ្លងតាមការបកស្រាយយ៉ាងក្បោះក្បាយខាងលើមកសបញ្ជាក់ឲ្យឃើញថាបាវព្រាវទាំងអស់ត្រូវមានប្រាជ្ញាវាងវៃមោះមុត និងស្មារតីនិងថឹងដើម្បីមើលពីល្បិចកិច្ចកលរបស់ចៅហ្វាយរីឯមនុស្សម្នាទាំងឡាយត្រូវរៀនសូត្រយកចំណេះវិជ្ជាដោយហ៊ានសួរបទពិសោធន៍ពីគេនិងលះខ្លាចសេចក្តីខ្លាចក្រែង ។

          សរុបសេចក្តីមកកំណាព្យខាងលើពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ជាគតិអប់រំដល់ធ្វើការក្រោមឱវាទគេចេះមើលល្បិចរបស់ចៅហ្វាយហើយត្រូវស្វែងរកចំណេះវិជ្ជាបោះបង់សេចក្តីអៀនខ្មាសចោល ។ ជាទីបញ្ចប់ក្នុងនាមយើងជាទំពាំងស្នងឬស្សីនិងជាសរសេរទ្រូងប្រទេសជាតិចាំបាច់ត្រូវគោរពតួនាទីកាតព្វកិច្ចរៀងៗខ្លួនហើយខិតខំរៀនសូត្រស្វែងរកវិជ្ជាដើម្បីកសាងសង្គមជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login