Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិពិធកម្ម គឺជាការធ្វើឲ្យមានការផ្លាស់ប្តូរ និងមានតម្លៃដូចគ្នា ។ ឧ. ដំណាំស្រូវ គឺជាដំណាំដែលត្រូវការទឹកច្រើន ដូច្នេះរដ្ឋាភិបាលបានធ្វើពិពិធកម្មជំរុញឲ្យប្រជាពលរដ្ឋជ្រើសរើសដំណាំផ្សេងទៀត ដែលមានតម្លៃដូចអង្គរដែរតែត្រូវការទឹកតិច ។ វិស័យសេដ្ឋកិច្ចកម្ពុជានៅបន្តរឹងមាំ ខណៈដែលផ.ស.ស.ត្រូវបានព្យាករណ៍ថានឹងមានកំណើនប្រមាណជា៧% ក្នុងឆ្នាំ២០១៦ និង២០១៧ ។ ក្នុងកំណើននៃការនាំចេញផលិតផលកាត់ដេរក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ គឺមានកំណើនខ្លាំង ។ ការនាំចេញក្នុងឆ្នាំ២០១៦ ត្រូវបានរំពឹងថានឹងមានកំណើនខ្ពស់ជាងឆ្នាំ២០១៥បន្តិច ។ កម្ពុជាអាចនឹងរក្សាបាននូវកំណើននៃការនាំចេញខ្ពស់ក្នុងឆ្នាំ២០១៦ និង២០១៧ នូវ២%សម្រាប់ការនាំចេញទៅប្រទេស អង់គ្លេស អាមេរិក និងជប៉ុន ។ ទោះបីជាការនាំចេញសម្លៀកបំពាក់ក្នុងឆ្នាំ២០១៥ មានកំណើនខ្ពស់ក៏ដោយក៏ការនាំចេញទំនិញសរុបរបស់កម្ពុជាមានការធ្លាក់ចុះបន្តិច ដូចនេះកម្ពុជាធ្វើពិពិធកម្ម ដោយនាំចេញផលិតផលផ្សេងទៀតមាន អង្ករ និងកៅស៊ូ ដែលធ្វើឲ្យកំណើនខ្ពស់ក្នុងឆ្នាំ២០១៥ ។ ការនាំចេញរបស់កម្ពុជា ត្រូវបានធ្វើពិពិធកម្មបន្តបន្ទាប់ទាំងផលិតផល  និងទីផ្សារនាំចេញ ពោលគឺពីការនាំចេញផលិតផល សំលៀកបំពាក់ ទៅផលិតផលផ្សេងៗ និងពីទីផ្សារអាមេរិក ទៅទីផ្សារផ្សេងទៀត ។ ចំណែកតម្លៃនាំចេញសំលៀកបំពាក់ធៀបនឹងការនាំចេញសរុបថយចុះពី៨៦%ក្នុងឆ្នាំ២០១១ មកត្រឹម៧៤%ក្នុងឆ្នាំ២០១៥ ខណៈដែលចំណែកនៃផលិតផលនាំចេញផ្សេងទៀតបានកើនឡើងពី៧,៤% ទៅ២១,១%ក្នុងឆ្នាំ២០១៥ ។ ទិន្នន័យក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦ ក៏បានបង្ហាញពីនិន្នាការដូចគ្នានេះដែរ ។ ជាមួយគ្នានេះ ទីផ្សារចេញសំលៀកបំពាក់ក៏កំពុងមានការផ្លាស់ប្តូរ ដោយចំណែកទីផ្សារអាមេរិកធៀបនឹងទីផ្សារនាំចេញសរុបរបស់កម្ពុជាបានថយចុះជាបន្តបន្ទាប់ ស្របពេលដែលចំណែកទីផ្សារអឺរ៉ុប និងជប៉ុនកើនឡើង ។ សហភាពអឺរ៉ុបបានក្លាយជាប្រទេសដៃគូនាំចេញសំលៀកបំពាក់សំខាន់របស់កម្ពុជា ដោយសារតែកម្មវិធី (ទំនិញទាំងអស់លើកលែងតែគ្រឿងសព្វាវុធ) ដែលផ្តល់ភាពអនុគ្រោះផ្នែកពន្ធរាល់ការនាំចូលផលិតផលនានា មកពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិច ។ ជាងនេះទៅទៀត កម្រៃត្រួតពិនិត្យការនាំចេញទៅសហគមន៍អឺរ៉ុបមានតម្លៃទាបជាងទៅអាមេរិក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login