Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          មនុស្សម្នាក់ៗដែលកើតមកហើយរមែងតែងតែមាននូវសមត្ថភាពផ្ទាល់ខ្លួន ហើយនៅពេលរឿងរ៉ាវឬហេតុការណ៍ណាមួយបានកើតឡើងមនុស្សត្រូវចេះប៉ាន់ប្រមាណឬរកវិធីមកដោះស្រាយលើសពីអ្វីដែលពួកគេអាចធ្វើបានវាអាចនិងនាំឲ្យមានភាពវិនាសអន្តរាយឬទុក្ខទោសមកដល់ខ្លួនឯងគ្រួសារនិងសង្គម ។ អាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយបានលើកឡើងថា « បុគ្គលទូទៅដែលមិមចេះប៉ាន់ប្រមាណពីសមត្ថភាពខ្លួនឯងឲ្យបានច្បាស់លាស់តែងតែនាំមកនូវទុក្ខទោសដល់ខ្លួនឯងគ្រួសានិងសង្គមជាតិ » ។

          តើអត្ថន័យនិងខ្លឹមសាររបស់ទស្សន

ៈខាងលើនេះមានតម្លៃអប់រំដូចម្តេចខ្លះ ?

          ដើម្បីជាស្ពានឈានទៅរកការបកស្រាយសម្រាយនូវសេចក្តីរបស់ប្រធានខាងលើនេះអោយកាន់តែក្បោះក្បាយអស់សេចក្តីនិងច្បាស់លាស់ថែមទៀតនោះយើងត្រូវគប្បីស្វែងយល់ន័យសេចក្តីរបស

ពាក្យគន្លឹះមួយជាមុនសិន ។ ពាក្យ ថា​« សមត្ថភាព » នៅទីនេះសំដៅដល់ភាពដែលអាចធ្វើអ្វីបាន ដោយខ្លួនឯងផ្ទាល់ ។ រីឯពាក្យថា​« ទុក្ខទោស » មានន័យថាភាពលំបាកវេទនា ឈឺចាប់ ទុក្ខសោក ព្រាត់ព្រាស់ ឬជួនកាលឈានដល់ការបាត់បង់ជីវីត ។ ចំណែក ឯឃ្លាថា « មិនចេះប៉ាន់ប្រមាណ » នៅទីនេះសំដៅដល់ន័យថាការមិនចេះគិតគូរពីចារណាឲ្យបានល្អិតល្អន់ឬឲ្យបានច្បាស់លាស់ ។ ដូចនេះប្រធានខាងលើនេះចង់បានសេចក្តីថាបុគ្គលទូទៅដែលមិនចេះប៉ាន់ប្រមាណពីសមត្ថភាពរបស់ខ្លួនឯងអោយបានច្បាស់លាស់តែងតែនាំមកនូវសេចក្តីវិនាសអន្តរាយឬអាចនិងប៉ះពាល់ដល់អាយុជីវីត ។

          ជាសត្យានុម័យឥតប្រកែកបានឡើយនៅលើពិភពលោកយើងនេះមនុស្សគ្រប់ៗរូបដែលកើតមកហើយរមែងតែងគិតចង់សម្រេចបានអ្វីមួយដែលពួកគេប្រាថ្នាចង់បានហើយរបស់ទាំងនោះមិនអាចនិងសម្រេចក៏ដោយងាយស្រួលនោះទេ ហើយរបស់ទាំងនោះមិនអាចនិងសម្រេចក៏ដោយងាយស្រួលនោះទេគឹមនុស្សត្រូវខិតខំប្រឹងប្រែងសង្វាតស្វាធ្យាយអោយអស់ពីសមត្ថភាពនិងធ្វើតាមអ្វីដែលខ្លួនអាចធ្វើទៅបាន ។ មិនតែប៉ុណ្ណោះទៀតសោតមុននិងធ្វើអ្វីមួយមនុស្សត្រូវគិតគូរអោយបានល្អិតល្អន់ត្រិះរិះពិចារណាថាខ្លួនអាចនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលខ្លួនទៅដោះស្រាយបញ្ហាឬហេតុភេទនោះបានរឺអត់បន្ថែមពីនេះទៅទៀតនោះនៅពេលណាដែលរឿងរ៉ាវទាំងនោះវាលើសពីអ្វីដែពួកគេអាចធ្វើបានឬលើសពីកម្រិតជីវភាពសមត្ថភាពរបស់ពួកគេវាអាចនិងបង្កអោយមានហានិភ័យផ្សេងៗទៅតាមលក្ខខណ្ឌនៃបញ្ហាឬក៏អាចបង្កអោយមានទុក្ខទោសដល់អ្នកជុំវិញខ្លួនឯងឬខ្លួនឯងជាពិសេស ។ ជាក់ស្តែងឪពុកម្តាយបច្ចុប្បន្នតែងតែគិតគូរកពីការជ្រើសរើសដគូស្រកររបស់កូនចៅ ដោយពួកគាត់សម្លឹងរកមើលជនណាដែលគាត់គិតថាសក្តិសម មានជីវភាពល្អប្រសើរមានការងារប្រាកដប្រជាជាក់លាក់មានពូជពង្សវង្សត្រកូលហើយល្អទាំងចរិយា សម្បត្តិ បើជានារីត្រូវជាស្រ្តីដែលមិនចេះទុកដាក់រាបសាររមទុំហើយបើជាបុរសវិញត្រូវជាមនុស្សដដែលមិនពាល អាវាសែ ចេះគិតគូរនិងពិចារណា ។ តែទោះជាយ៉ាងណាក៏ដោយក៏ឪពុកម្តាយភាគច្រើនតែងតែទុកដាក់កូនចៅទៅអោយអ្នកដែលមានជីវភាពល្អប្រសើរជាជាងអ្នកដែលក្រខ្សត់តោកយ៉ាកបើទោះបីជាពួកគេមានលក្ខណៈសម្បត្តិល្អក៏ដោយ ។ តួយ៉ាងនៅពេលដែលបុរសចង់ទៅដណ្តឹងប្រពន្ធ គេត្រូវចាំបាច់មើលពីសមត្ថភាពរបស់ខ្លួនជាមុនសិនថាអាចមើលថែនរណាម្នាក់បានដែររឺយ៉ាងណាព្រោះថាការបង្កើតគ្រួសារមួយត្រូវតែតម្រូវអោយមេគ្រួសារមានទំនួលខុសត្រូវសឹងស្ទើរលើគ្រប់ផ្នែកទាំងអស់ ។ បើសិនជាបុរសនោះគ្មានសមត្ថភាពគ្រប់គ្រាន់ទេអនាគត់ទៅមុខទៀតគ្រួសារអាចនិងត្រូវជួបជាមួយវិបត្តិស្ទើរគ្រប់បែបយ៉ាងឬអាចនិងត្រូវឈានទៅរកបែកបាក់ផងក៏ថាបាន ។ ដូចនេះហើយអាណាព្យាបាលនីមួយៗមុននិងសម្រេចលើកកូនស្រិអោយទៅនរណាម្នាក់ពួកគាត់បានសម្លឹងមើលលើគ្រប់ជ្រុងជ្រោយទាំងអស់ ទាំងកត្តាជីវភាពចំណេះដឹងអត្តចរិករបស់បុគ្គលនិងលើកកត្តាជាច្រើនទៀត ។ រិឯអ្នកប្រកបរបររកស៊ីលក់ដូរវិញក៏តម្រូវអោយពួកគេលក់ដូរឬធ្វើអ្វីតាមសមត្ថភាពដែលខ្លួនមាន បើទោះបីជាមុខរបរនោះវាមិនសូវទទួលបានកម្រៃច្រើនក៏ដោយ ។ មិនតែប៉ុណ្ណោះអ្នកខ្លះទៀតនោះនៅពេលដែលឃើញគេរកស៊ីទទូលបានកម្រៃច្រើនក៏ព្យាយាមផ្លាស់ប្តូរមុខរបរទៅរកស៊ីទទួលបានកម្រៃច្រើនក៏ព្យាយាមផ្លាស់ប្តូរមុខរបរទៅរកស៊ីតាមគេ ដែលវាខុស្រឡះពីមុខជំនាញរបស់ខ្លួនឬពីសមត្ថភាពនោះវាអាចនិងបង្កអោយមានការខាតបង់ថវិការរួមទាំងពេលវេលារហូតដល់ពេលខ្លះត្រូវក្ស័យធុនដួលរលំថែមទៀតផង ។ យ៉ាងណាមិញចូរយើងបែងភ្នែកក្រឡេកមកមើលស្នាដៃអក្សរសិល្ប៍រឿង «​ព្រះអាទិត្យថ្មីថះលើផែនដីចាស់ » ដែលជាកម្រងស្នាដៃអមតៈរបស់អ្នកនិពន្ធ សួន សុរិន្ទ មានការកំណត់តែងក្នុងឆ្នាំ ១៩៦០ ដល់ ១៩៦១ ។ នៅក្នុងវគ្គដែលតួអង្គសួនសមនិងភរិយាទៅធ្វើការនិងរស់នៅក្នុងរោងចក្រផលិតសាប៊ូក្នុងមុខងារសំជាអ្នកគ្រប់គ្រងមើលការតែសមត្រូវបានសេងហុងបណ្តាញចេញលែងអោយធ្វើការព្រោះសមិនបានធ្វើតាមការបង្គាប់បញ្ជារបស់គេ ​។ លើសពីនេះទៅទៀតសមទៅធ្វើការនៅទីកន្លែងក៏បានឋានៈត្រឹមជាការប៉ូរ៉ាស់ ប៉ុន្តែមិនស្ថិតស្ថេរនោះក៏ត្រូវគេបណ្តេញចេញរហូត ។ ទាំងនោះក៏មកពីគាត់ហ៊ានជំទាស់ជាមួយចៅហ្វាយនាយមិនគោរពតាមបញ្ជាគេដោយមិនបានគិតថាខ្លួនជាអ្នកណាមានតួនាទីនិងឋានៈជាអ្វី ។មិនតែប៉ុណ្ណោះទៀតសោតនៅត្រង់វគ្គដែលនាងសយប្រពន្ធរបស់សមត្រូវបានគេចាប់រំលោភគឹវគ្គទី ៤ « ក្រោមដំបូលផ្ទះនាយទុន » ដែលពេលនោះសមនិងប្រពន្ធគ្មានទីលំនៅ ទើបនាងសយសម្រេចចិត្តទៅធ្វើការនៅឯផ្ទះរបស់នាយទុនម្នាក់ក្រោមការណែនាំរបស់ស្រ្តីចំណាស់មួយ ។​ដោយយប់មួយថៅកែនោះទប់តណ្ហាមិនបានក៏ចូលទៅចាប់នាងសយរំលោភ ដល់បានសម្រេចរីឯនាងសយដោយសារតែការឈឹចិត្តពេកក៏សម្រេចចិត្តត្រឡប់មករកប្តីវិញហើយមិនតែប៉ុណ្ណោះក្រោយពេលដែលសមដឹងរឿងគេក៏មានគោលបំណងចង់ទៅសម្លាប់ថៅកែនោះចោល តាមកំហឹងកំគួន ។​លុះពេលយប់សមលបលួចទៅក្នុងបន្ទប់របស់ថៅកែនោះប៉ុនប៉ងចង់សម្លាប់តែពុំបានសម្រេចនោះឡើយ វាប្រៀបបាននិងយកពងមាន់ទៅជល់និងថ្មអញ្ចឹងដែរ ។ ការប៉ុនប៉ងសម្លាប់មិនបានសម្រេចហើយសមត្រូវជាបើឃុំឃាំងថែមទៀតផងនេះគឺមកពីការគ្មានគំនិតគិតគូរអោយដិតដល់ធ្វើអ្វីតាមតែចិត្តក្តៅ ។ ចំណែកឯរឿង « ភូមិតិរច្ឆាន » ជាស្នាដៃនិពន្ធរបស់ ឌឹក គាម និងឌឿក អំ ក្នុងឆ្នាំ ១៩៦៤ ដល់ ១៩៦៥ បានធ្វើការឆ្លុះបញ្ចាំងពីចលនាតស៊ូរបស់ប្រជាជនក្នុងភូមិក្រាំងលាវក្រោមការដឹកនាំរបស់សកម្មជន ជួន និងនៅ ក្នុងការយោគយល់ដល់ជនណាឡើយក្នុងការសម្លាប់បាដេសបារំាង ដែលជាមនុស្សដាច់ធម៌មេត្តាគ្មានការយោគយល់ដល់ជនណាឡើយក្នុងការទារពន្ធដារពីអ្នកភូមិ ។ បើទោះបីការធ្វើឃាតបារាំងបានសម្រេចក៏ដោយក៏ប្រជាជនមិនបានសុខឡើយ ពួកគេត្រូវទៅរត់គេចពីការតាមចាប់របស់ពួកគ្នាខ្នងបារាំងដោយអ្នករស់នៅទីនោះភាគច្រើនរត់ទៅពួនសង្ងំនៅក្នុងព្រៃដើម្បីអោយរួចផុតពីការតាមខ្លួនរបស់ក្រុមដៃជើងបារាំងហើយមនុស្សដែលចូលដៃជាមយយក្រុមអ្នកក្លាហានភាគច្រើនក៏ត្រូវចាប់ខ្លួនបានដែរ ។​ចំណែកឯឈ្មោះ របស់ភូមិក្រាំងលាវក៏បានប្តូរមមកជាភូមិ តិរច្ឆាន តាមព្រះរាជាបញ្ជារបស់ព្រះមហាក្សត្រ ។ ចំណែកឯរឿង « តេជោយ៉ត » ដែលជាទឺកដៃនិពន្ធរបស់លោកទី ជីហួត​មានកាលកំណត់តែងក្នុងឆ្នាំ ១៩៨៣ ជាពិសេសបានធ្វើការឆ្លុះបញ្ចាំងពីសកម្មភាពរបស់តួអង្គក្បត់ជាតិមួយចំនួនដូចជា ស្តេចសម្រែអ្នកម្នាង នូ និងប្អូនប្រុសគឺម៉ឺន ចៃចុងរ៉ាក់ ដែលពួកគេទាំងអស់គ្នាសុទ្ធតែមានគោលបំណងចង់ដណ្តើមរាជ្យសម្បត្តិពីព្រះរាជាដោយមិនគិតពីសមត្ថភាពរហូសដល់ធ្វើអោយទទួលទោសបាត់បង់ជីវីត ។ តួយ៉ាងដូចជាតួអង្គស្តេចសម្រែមានចិត្តគំនិតចង់បះបោរនាំគ្នាចង់ដណ្តើមរាជ្យហើយតែងតាំងខ្លួនជាព្រះរាជាអោយគេគោរពព ។ ក៏ប៉ុន្ទែដោយសរមានអ្នកក្លាហាននាមជាតេជោយ៉តនិងតេជោមាស ព្រមទាំងជំទាវស្រែនបានប្រើល្បិចកលក្នុងការកំចាត់ស្តេចសម្រែនោះ ។ មិនតែប៉ុណ្ណោះអ្នកម្នាងនូនិងប្អូនប្រុសគឺជាអ្នកដែលគិតចង់ដណ្តើមរាជ្យរបស់ព្រះរាជាក៏ត្រូវបានតេជោទាំងពីរកំចាត់បានដោយបានប្រើវិធីនយោបាយថាប់ជនណានៅបន្ទាយមិនអូសឬស្សីបញ្ច្រាសចុងចាត់ទុកជាជនក្បត់ជាតិ  ។ ហើយនៅពេលនោះម៉ឺនចៃចុងរ៉ាក់ក៏បានល្មើសនិងបញ្ជាដោយសារតែមានបងស្រីជាអ្នកម្នាង ប៉ុន្តែបើទោះជាបែបនេះក៏ដោយក៏អ្នកទាំងពីរត្រូវទទួលទោសប្រហារជីវីតព្រោះរកឃើញថាអ្នកម្នាងនូបានប្រព្រឹត្តនូវអំពើពុករលួយផ្សេងៗ ។ ទំាងនោះសុទ្ធតែជាបង្ហាញអោយឃើញពីគំនិតក្បត់របស់តួអង្គមួយចំនួនដោយឥតបានប្រមាណខ្លួនសោះឡើយ ។

          សរុបសេចក្តីមកការប្រព្រឹត្តនូវអ្វីក៏ដោយមិនជារឿងតូចឬរឿងធំនោះទេក៏តម្រូវអោយមនុស្សរាល់គ្នាចេះគិតត្រិះរិះពីចារណាអោយបានល្អិតល្អនពីសមត្ថភាពឬលទ្ធភាពដែលខ្លួនអាចធ្វើទៅបានព្រោះការមិនចេះប៉ាន់ប្រមាណនេះហើយតែងនាំមកនូវភាពវិនាសអន្តរាយយ៉ាងពីតប្រាកដមែន ។​

          ឆ្លងតាមរយៈការបកស្រាយបញ្ជាក់និងលើកឧទាហរណ៍ខាងលើរួចមកយើងអាចវាយតម្លៃចាចុងក្រោយបានថាប្រធានខាងលើនេះពិតជាបានធ្វើការកើនរំលឹកដល់ស្មារតីរបស់មនុស្សគ្រប់វ័យទាំងអស់អោយចេះគិតពិចារណាមុននិងសម្រេចចិត្តធ្វើនូវរឿងអ្វីមួយដើម្បីកុំអោយមានការស្តាយក្រោយព្រោះតែមិនចេះប្រមាណពីសមត្ថភាពរបស់ខ្លួន ។ ដូចនេះក្នុងនាមយើងជាកូនខ្មែរនិងជាយុវជនយុវនារីដែលប្រកបដោយចំណេះដឹងជ្រៅជ្រះគួរខិតខំសិក្សា រៀនសូត្រដើម្បីអោយមានចំណេះដឹងនិងមានសមត្ថភាពប្រាកដជាក់លាក់ទុកសម្រាប់អភិវឌ្ឍខ្លួនឯងគ្រួសារព្រមទាំង សង្គមអោយរស់នៅប្រកបដោយភាពសុខសាន្តនិងការរីកចម្រើន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login