Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កំណើនសេដ្ឋកិច្ច គឺជាការកើនឡើងនៃផលិតផលក្នុងស្រុកសរុប ដែលក្នុងនោះវាបានមកពីកំណើននៃវិស័យសំខាន់ៗនៃប្រទេសនោះ។ក្នុងក្របខណ្ឌនៃការអភិវឌ្ឍកំណើនសេដ្ឋកិច្ចមានការចូលរួមពីកត្តាសំខាន់ៗដូចជា ៖ កម្លាំងពលកម្ម មូលធន ដី និងសហគ្រិនភាព ផលិតភាពនៃកត្តាផលិតកម្មនៃផលិតផល កំណត់ពីចំនួនផលិតផលក្នុងស្រុកសរុបដែលអាចនឹងត្រូវបានផលិត។គេចែកធាតុពីរសំខាន់ៗ ក្នុងការកំណត់ពីកត្តាសក្តានុពល ផ.ស.ស​មានដូចជា ៖

  • មុខងារផលិតសរុប ៖ គឺជាទំនាក់ទំនងដែលប្រាក់យើង ពីការប្រែប្រួលផលិតផលក្នុងស្រុកសរុប ទៅនឹងបរិមាណដែលប្រែប្រួលកម្លាំងពលកម្ម នៅពេលដែលកត្តាផ្សេងទៀតដែលប៉ះពាល់លើផលិតកម្មនៅដដែល។ ការកើនឡើងនៃកម្លាំងពលកម្ម ហើយកាត់បន្ថយការរដើរលេងកម្សាន្ត នាំឲ្យការផលិតកើនឡើងឯផលិតផលក្នុងស្រុកសរុបក៏កើនឡើងផងដែរ។
  • ទីផ្សារការងារទាំងមូល ៖ នៅក្នុងម៉ាក្រូសេដ្ឋកិច្ច​ ពួកយើងអះអាងថា មានទីផ្សារការងារធំមួយដែលកំណត់បរិមាណកម្លាំងពលកម្មដែលបានជួល និងផលិតផលក្នុងស្រុកសរុបដែលបានផលិត។ ដើម្បីយល់ឲ្យកាន់តែច្បាស់ គេត្រូវសិក្សាពីតម្រូវការកម្លាំងពលកម្ម ការផ្គត់ផ្គង់កម្លាំងពលកម្ម និងលំនឹងទីផ្សារការងារ។
  • តម្រូវការកម្លាំងពលកម្ម ៖ គឺជាទំនាក់ទំនងរវាងងបរិមាណនៃតម្រូវការកម្លាំងពលកម្ម និងអត្រាប្រាក់ឈ្នួលពិតប្រាកដ។ បរិមាណតម្រូវការកម្លាំងពលកម្ម គឺជាចំនួនម៉ោងនៃកម្លាំងពលកម្មដែលបានជួល គ្រប់បណ្តាអង្គភាពនៅក្នុងសេដ្ឋកិច្ចក្នុងអំឡុងពេលផ្តល់ឲ្យ។ បរិមាណនេះវាស្រ័យលើថ្លៃនៃកម្លាំងពលកម្ម ដែលជាអត្រាប្រាក់ឈ្នួលពិតប្រាកដ។
  • អត្រាប្រាក់ឈ្នួលពិតប្រាកដ ៖ គឺជាអត្រាប្រាក់ឈ្នួលត្រូវបានបែងចែកដោយកម្រិតថ្លៃ។ គឺជាបរិមាណនៃទំនិញ និងសេវាដែលកម្លាំងពលកម្មរកបានក្នុងមួយម៉ោង ដែលវាផ្ទុយពីអត្រាប្រាក់ឈ្នួល ដែលចំនួនលុយដុល្លារដែលកម្លាំងពលកម្មរកបានក្នុងមួយម៉ោង។
  • ការផ្គត់ផ្គង់កម្លាំងពលកម្ម ៖ គឺជាទំនាក់ទំនងរវាងបរិមាណកម្លាំងពលកម្មដែលបានផ្គត់ផ្គង់ និងអត្រាបាក់ឈ្នួលពិតប្រាកដ។ បរិមាណកម្លាំងពលកម្មដែលបានផ្គត់ផ្គង់ គឺជាអត្រាប្រាក់ឈ្នួលពិតប្រាកដ។​បរិមាណកម្លាំងពលកម្មដែលបានផ្គត់ផ្គង់ គឺជាចំនួនម៉ោងពលកម្មទាំងអស់នៅក្នុងសេដ្ឋកិច្ច​មានគម្រោងនឹងធ្វើការក្នុងអំឡុងពេលផ្តល់ឲ្យ។ឯកសារយោងPrach Phanit - YouTube

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login