Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          នៅលើពិភពលោកយើងនេះមានសភាវពីរជាគូនិងគ្នាជានិច្ចប្រុសគូនិងស្រី ស គូនិងខ្មៅ  សុខគូនិងទុក្ខ អាក្រក់គូនិងល្អ ក្រគូនិងមាន ។ សភាវៈគូនេះមានលក្ខណៈផ្ទុយគ្នា ។ ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថា« អាក្រក់ចុះឲ្យតែល្អ ក្រចុះឲ្យតែមាន» ។  

          តើការលើកឡើងនេះមានអត្ថនម័យដូចម្តេចខ្លះ ?

          មុននិងចូលទៅដល់ការបកស្រាយសម្រាយបញ្ជាក់យើងគួរយល់នូវពាក្យគន្លឹះមួយចំនួនជាមិនសិន ។ ចំពោះពាក្យ អាក្រក់ មានន័យថាមិនល្អ មិនស្អាតរូបរាងកាយអាក្រក់ចិត្ត ឬសម្តីអាក្រក់ ។ រីឯ ពាក្យ « ល្អ » មានន័យថា​យកចិត្តស្អាតបាត ឬចិត្តកាយ អាកប្បកិរិយា មាយាទល្អប្រសើរ ។ រី ឯពាក្យ ក្រ បានសេចក្តីថាមិនមានខ្សត់ខ្សោយ តូចទាប អន់ថយ ។ដោយឡែក « មាន » ក្នុងទីនេះសំដៅដល់ការមានចិត្តល្អ ចិត្តតស៊ូព្យាយាម ។ តាមការបកស្រាយពន្យល់នេះប្រធានខាងលើមានន័យថាមនុស្សដែលមានរូបរាងកាយអាក្រក់មិនស្អាតបាតតែមានចិត្តល្អ និងទោះបីជាក្រទ្រព្យធន ក្រកម្លាំងកាយ តែមានចិត្ត មានចិត្តចេះតស៊ូ មានចិត្តអំណត់ព្យាយាម មានចិត្តអត់ធ្មត់ អត់ទ្រាំចេះជួយយកអាសារគេ ។

          យើងបានដឹងហើយថា ការអប់រំចរិយាធម៌ សីលធម៌ មិនមែនជាការងាយស្រួលនោះទេគឺទាមទារឲ្យយើងមានការកាត់ពត់លត់ដំជារឿយៗរហូតក្លាយទៅជាទម្លាប់ល្អ ។ ទម្លាប់មិនល្អដែលតែងតែយល់ថា ខ្លួនអន់ មិនល្អ មិនស្អាត ​ខ្លួនក្រ មិនអាចធ្វើអ្វីបានមិនអាចជោគជ័យក្នុងជីវីត ជាទស្សនៈដែលមនុស្សខ្មែរ​យើងបានទាន់ពេលតាំងពីយូរយារណាស់មកហើយដូចសេចក្តីចែងក្នុងប្រធានបទខាងលើដែលបុព្វបុរសបានប្រមូលចងក្រងបន្សកល់ទុកមក ។ ការធ្វើអ្វីជាប្រយោជន៍សម្រាប់ខ្លួននិងសង្គមមិនអាស្រ័យលើរូបអាក្រក់ រូបមិនស្អាត ឬខ្លួនក្រនោះទេ ព្រោះមនុស្សម្នាក់ៗអាចចូលរួមចំណែកបានគ្រប់ៗគ្នា ។ ចំណេះការស្វែងរកជោគជ័យសម្រេចគោលបំណង ក៏មិនប្រកាន់ថាបុគ្គលនោះខ្មៅ ស្គមតូចទាប មិនស្អាត មិនអាចសម្រេចបានគោលដៅនោះទេ គេពិតជាអាចធ្វើបាន សម្រេចបានឲ្យតែមានការខិតខំប្រឹងប្រែងព្យាយាម បេជ្ញាចិត្ត និងការយល់ឃើញកត្រូវចំណេះអ្វីដែលខ្លួនមាន ។ ​ម្យ៉ាងទៀត រូបសម្បត្តិអាក្រក់ ល្អ ស ខ្មៅ  វាគ្រាន់តែជាចំណែកលម្អរូបរាងប៉ុណ្ណោះតែអ្វីដែលសំខាន់គឺចិត្ត គំនិត ប្រាជ្ញាឈ្លាសវៃ និងសមត្ថភាពរបស់មនុស្ស ។

          ដើម្បីងាយស្រួលក្នុងការយល់ទៅលើប្រធានបទសុភាសិតខាងលើនេះយើងសួមចែកជាពីរផ្នែក ។ អាក្រក់ចុះឲ្យតែល្អ នៅឃ្លាទៅមួយនេះមានន័យថា មានរូបរាងអាក្រក់ពាក្យសម្តីអាក្រក់ប៉ុន្តែមានសន្តានចិត្តល្អ ឬមួយទៀតថាអាក្រក់រូបរាងកាយតែមានចរិយាមាយាទល្អ ។ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែររឿងកុលាបប៉ៃលិន តួអង្គចៅចិត្រមានរូបរាងកាយស្គមហាក់ដូចជាខ្សត់ខ្សោយ អត់កម្លាំងកំហែងដូចជាអ្នកញៀនថ្នាំតាមពាក្យសម្តីនាងឃុននារីប្រមាថថា ដូចមនុស្សញៀនអាភៀន  ។​តែនោះគ្រាន់តែជាសភាពលក្ខណៈខាងក្រៅរបស់ចៅចិត្រប៉ុណ្ណោះផ្ទុយទៅវិញចៅចិត្រជាមនុស្សមានចិត្តល្អ ឧស្សាហ៍ ព្យាយាម យកចិត្តទុកដាក់និងការងារ ស្មោះត្រង់គោរពចៅហ្វាយនាយ ។ ម្យ៉ាងវិញទៀតពេលខ្លះឪពុកម្តាយជេរស្តី ប្រដែប្រដៅកូនចៅប្រកបដោយពាក្យអសុរោះតែក្នុងគោលបំណងអប់រំទូន្មានកូនចៅឲ្យប្រព្រឹត្តល្អ មានសុជីវធម៌ល្អ មានសីលធម៌ល្អចូលចុះក្នុងសង្គម មិនក្លាយទៅជាមនុស្សបាតសង្គម ។​ ឪពុកម្តាយគាត់ប្រើពាក្យសម្តីអាក្រក់ក៏ពិតមែន ប៉ុន្តែពួកគាត់មានសន្តានចិត្តល្អ ៕ សន្តានចិត្តរបស់ឪពុកម្តាយតែងតែចង់ឲ្យកូនក្លាយជាមនុស្សល្អ មានចិត្តសប្បុរសធម៌ ស្មោះត្រង់ មានគុណធម៌ មានទឹកចិត្តមេត្តា មានមាយាថ្លៃថ្នូរ សុភាពរាបសា មានទឹកចិត្តសន្តោសប្រណី អាចរស់នៅចុះសម្រុងនិងគេនិងធ្វើជាគំរូល្អដល់អ្នកដទៃ ។ ចំណែកឯឃ្លា ថា​« ក្រចុះឲ្យតែមាន » នេះគឺសំដៅយក មនុស្សដែលក្រទ្រព្យសម្បត្តិ លុយកាក វិឡាឡាន តែមានមនុស្សដែលចរិកឬកពារថ្លៃថ្នូរ ព្រមទាំងមានដួងចិត្តល្អ ចិត្តសប្បុរធម៌ ចេះជួយអ្នកដទៃ ទើបើស្ថិតនៅក្នុងស្ថានភាពអាសន្នអន្ធក្រដោយមិនគិតសម្លឹងមើលផលប្រយោជន៍ឬមួយថាមនុស្សហុតទឹកសម្លឹងកាក ។​ទាំងនេះបានសម្តែងតាមរយៈតួអង្គនាងតន់ ក្នុងរឿងភូមិតិរច្ឆានដែលនាងតន់ក្រីក្រកំព្រីកំព្រាទេ តែសុខចិត្តយកប្រាក់សន្សំកេរពីឪពុកមកជួយសុវណ្ណពេលបារាំងទារពន្ធទាំងយប់អាធ្រាត្រដោយមិនខ្លាចពាក្យដំនៀលរបស់អ្នកផងដែលស្ថិតនៅក្នុងភេទជាស្រ្តីក្រមុំ ហ៊ានដើរលេងយប់មកផ្ទះបុរស ។បើក្រទ្រព្យសម្បត្តិ ក្របុណ្យសក្តិ ក្រអំណាច ប៉ុន្តែឲ្យតែមានចិត្តគំនិតឆ្លាតវៃចេះគិតដោះស្រាយបានគ្រប់បញ្ហា និងមានស្មារតី ប្រឹងប្រែងព្យាយាម តស៊ូអំណត់ក្នុងការងារពិតជាធ្វើឲ្យគ្រួសារមានជីវភាពធូរធារ មានកិត្តិយស កេរ្តិ៍ឈ្មោះមានការស្រឡាញ់រាប់អានពីអ្នកដទៃ ៕ ទន្ទឹមនិងនេះនៅក្នុងរឿងព្រះអាទិត្យថ្មិរះលើផែនដីចាស់ សមជាជនកម្សត់ក្រីក្រតាំងពីដើមរឿងរហូតចុងបញ្ចប់រឿង សមប្រកាន់យកចិត្តជាស​ប្បុរស តម្កល់ចិត្តនៅក្នុងសេចក្តីល្អ ទោះបីស្ថិតនៅក្នុងស្ថានភាពទៅទ័លក្រលំបាកយ៉ាងណាក៏ដោយចុះ ។ សមមិនដែលភ្លេចអំពើល្អឡើ​យ ហើយនៅទីបំផុតសមទទួលបានការគោរពនិងការកោតសរសើរពីកសិករនៅក្នុងស្រុក ។ សមត្រូវបានមនុស្សជំវិញខ្លួនឲ្យុតម្លៃនិងត្រូវបានគេចាត់តាំងឲ្យធ្វើជាតំណាងកម្មករធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីចូលរួមក្នុងសមាជជាតិផងដែរ  ។ ដោយឡែកនៅក្នុងរឿងផ្កាស្រពោន យល់ខុសចំពោះម្តាយនាងវិធាវីដែលគិតថាប៊ុនធឿន ធ្លាក់ខ្លូនក្រ ហើយបានផ្តាច់កូនមិនលើកឲ្យទៅប៊ុនធឿនព្រមទាំងបំបែកគូស្នេហ៍នេះឲ្យនាងវិធាវីទៅរៀបការជាមួយណៃស៊ត ដែលកូនស្រីខ្លួនគ្មានចិត្តស្រឡាញ់បុរសកំហូចនេះសូម្បីតែបន្តិច  ។ ជាលទ្ធផល យាយនួនជាម្តាយនាងវិធាវីត្រូវមានក្តីសោកស្តាយនាងជាខ្លាំងចំពោះមរណទុក្ខរបស់កូនស្រីនិងការគិតខុសចំពោះគ្រួសារប៊ុនធឿន ។

          សរុបមកវិញយើងឃើញថា អាក្រក់រូបកាយ អាក្រក់ពាក្យសម្តី មិនប្រាកដថាចិត្តក៏អាក្រក់នោះទេ ហើយអ្នកដែលមានជីវភាពក្រីក្រក៏មិនអាចវាយតម្លៃថាក្រចិត្តល្អសប្បុរសនោះដែរ ។ ទាំងមានរូបអាក្រក់សម្តីមិនពីរោះពីសា អ្នកក្រទ្រព្យសុទ្ធតែមាននចំណុចល្អរៀងៗខ្លួន ជាក់ស្តែងគឹពួកគេមានចិត្តល្អនេះតែម្តង ។

          យោងទៅតាមការបកស្រាយយ៉ាងពិសារខាងលើនេះរួចមក ប្រធានពិតជាបានបង្កប់នូវពុទ្ធិយ៉ាងជ្រាវជ្រៅដែលជាចំណេះដឹងមិនចេះរីងស្ងួត ទុកសម្រាប់អ្នកអានអ្នកសិក្សាស្រាវជ្រាវ និងមនុស្សគ្រប់រូប ធ្វើការសិក្សាស្វែងយល់ត្រិះរិះពិចារណាគិតវិភាគដោះស្រាយដើម្បីធ្វើខុសនៃចំណេះដឹង និងជួយបង្កើតនូវចំណេះដឹងមួយកម្រិតបន្ថែមទៀត រួមទាំងយកជាប្រយោជន៍សម្រាប់ខ្លួនឯង ។ ប្រធានមមានតម្លៃអប់រំយ៉ាងប្រាកដជាក់ច្បាស់ដើម្បីទុកជាកេរមតកសម្រាប់កូនចៅជំនាន់ក្រោយ ។ ដូច្នេះក្នុងនាមយើងជាអ្នកសិក្សា ត្រូវសិក្សាឈ្វេងយល់កឲ្យបានល្អិតល្អន់បន្ថែមទៀត ពីសុភាសិតខ្មែរបុរាណនិងបន្តការអភិវឌ្ឍកសាងខ្លួនដើម្បីក្លាយជាមនុស្សចមានសក្តានុពលក្នុងដំណើរគឺរីតប្រកបដោយសមត្ថភាពខ្ពស់និងក្នុងដំណើរវឌ្ឍនភាពជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login