Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-02-08 21:38

ការអនុវត្តនីតិវិធីឆ្លងកាត់ជាតិ៖

ក. ទំនិញនាំចូលឆ្លងកាត់ទៅផែស្ងួត

  • ប្រតិបត្តិករត្រូវទទួលការអនុញ្ញាតជាមុនពីអគរ ដើម្បីអនុវត្តនីតិវិធីនៃការឆ្លងកាត់គយ
  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
  • កុងតឺន័រអាចត្រូវស្តែននៅការិយាល័យចេញដំណើរឬការិយាល័យគយណាមួយនៅភ្នំពេញ
  • ក្នុងករណីពុំមានភាពមិនប្រក្រតី មន្ត្រីគយមានសមត្ថភាពកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួនដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិប សៀលគយ
  • ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្ឆងកាត់
  • មន្ត្រីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅផែស្ងួត។

ខ. ទំនិញនាំចូលឆ្លងកាត់ទៅតំបន់សេដ្ឋកិច្ចពិសេស

  • ប្រតិបត្តិករត្រូវធ្វើលិខិតស្នើសុំទៅការិយាល័យចេញដំណើរដើម្បីដឹកជញ្ជូនទំនិញក្រោមរបបឆ្លងកាត់ជាតិមកតំបន់សេដ្ឋកិច្ចពិសេស។ លិខិតស្នើសុំនេះត្រូវមានការបញ្ជាក់ពីតំណាង អគ្គនាយកដ្ឋានគយនិងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេស
  • ជើងសាគយត្រូវបំពេញប្រតិវេទន៍គយបំព្រួញនៅការិយាល័យចេញដំណើរ
  • មន្ត្រីគយទទួលបន្ទុកគ្រប់គ្រងនិវេទន៍ប័ណ្ណទំនិញ កាត់កុងតឺន័រចេញពីបញ្ជីស្តុកកុងតឺន័រ
  • ក្នុងករណីពុំមានភាពមិនប្រក្រតីមន្ត្រីគយមានសមត្ថកិច្ចត្រូវបោះត្រានិងបញ្ជាក់នីតិវិធីគយឆ្លងកាត់ដោយកំណត់ល័ក្ខខ័ណ្ឌមួយចំនួនដូចជាតម្រាយផ្លូវស្របច្បាប់និងរយៈពេលឆ្លងកាត់ហើយកិបសៀលគយ
  • ប្រធានការិយាល័យចេញដំណើរចុះហត្ថលេខាបញ្ចប់បែបបទឆ្លងកាត់
  • មន្ត្រីគយអនុញ្ញាតឲ្យកុងតឺន័រចេញទៅតំបន់សេដ្ឋកិច្ចពិសេស។

គ. ទំនិញនាំចេញឆ្លងកាត់ទៅមាត់ច្រកចេញ

  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកចេញត្រួតពិនិត្យប្រក្រតីភាពនៃសៀលគយលើមធ្យោបាយដឹកជញ្ជូន ឬកុងតឺន័រឆ្លងកាត់ដោយផ្ទៀងផ្ទាត់ជាមួយឯកសារឆ្លងកាត់។ក្នុងករណីយល់ថាពុំមានភាពមិនប្រក្រតី មន្ត្រីគយកាត់សៀលគយចេញមុននឹងអនុញ្ញាតឲ្យដឹកជញ្ជូនចេញ
  • មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចប្រចាំការមាត់ច្រកបោះត្រា “បានកាត់សៀលគយរួច” និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពីការត្រួតពិនិត្យទំនិញរាយនភ័ណ្ឌនាំចេញដែលមានហត្ថលេខារោងមន្ត្រីគយនិងរដ្ឋាករនៃសាខាគយនិងរដ្ឋាករនាំចេញ និងមន្ត្រីកាំកុងត្រូលនៃការិយាល័យកាំកុងត្រូលផែស្ងួត។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login