Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៥១- តើហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍សំដៅដល់អ្វី ?

៥២- តើហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំដៅដល់អ្វី ?

៥៣- តើអាសយដ្ឋានអេឡិកត្រូនិកសំដៅដល់អ្វី ?

៥៤- តើឧបសម្ព័ន្ធនៃថវិកាសំដៅដល់អ្វី ?

ចម្លើយ

៥១- ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទូរគមនាគមន៍ សំដៅដល់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណា ដែលត្រូវបានប្រើប្រាស់សម្រាប់ទ្រទ្រង់ និងគាំពារហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ។

៥២- ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំដៅទៅលើសំណុំហេដ្ឋារចនាសម្ព័ន្ធ ដែលរាប់បញ្ជូលទាំងហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់សម្រាប់បម្រើវិស័យគមនាគមន៍ ថាមពល ទឹកស្អាត កាកសំណង់រឹងនិងរាវ វិស័យទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។

៥៣- អាសយដ្ឋានអេឡិកត្រូនិក សំដៅដល់លេខឬអក្សរអេឡិកត្រូនិក សម្រាប់កំណត់អំពីអាសយដ្ឋាន ឬអត្តសញ្ញាណនៃបណ្តាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ។

៥៤- ឧបសម្ព័ន្ធនៃថវិកា សំដៅដល់ថវិកាដែលត្រូវបានរៀបចំក្នុងតារាងដោយឡែកពីថវិការបស់ក្រសួងស្ថាប័ន អាណាព្យាបាលបច្ចេកទេស ដោយត្រូវគោរពតាមទម្រង់គំរូ ដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្របតាមប្រតិទិននៃការរៀបចំថវិកាប្រចាំឆ្នាំ ដូចមានចែងក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។ ថវិកានេះត្រូវភ្ជាប់ជាមួយថវិការបស់ក្រសួង ស្ថាប័ន អាណាព្យាបាលបច្ចេកទេស និងត្រូវបម្រើឲ្យគោលបំណងនៃគោលនយោបាយរបស់ក្រសួង ស្ថាប័នអាណាព្យាបាលបច្ចេកទេស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login