Answer 1


user icon ពន្ធ 2020-02-08 21:57

ការនាំចូលទំនិញក្រោមរបបប្រវេសន៍កាលិកអាចត្រូវបានអនុញ្ញាតចំពោះករណីដូចខាងក្រោម៖

  • ទំនិញសម្រាប់ដាក់តាំងបង្ហាញឬប្រើប្រាស់ក្នុងពិធីតាំងពិព័រណ៍កិច្ចប្រជុំឬព្រឹត្តិការណ៍ប្រហាក់ប្រហែលដែលមានបរិមាណសមស្រប
  • បរិក្ខារវិជ្ជាជីវៈ ចាំបាច់សម្រាប់អ្នកបច្ចេកទេស ឬបុគ្គលវិជ្ជាជីវៈផ្សេងៗដែលចូលមកព្រះរាជាណាចក្រកម្ពុជាដើម្បីបំពេញភារកិច្ច ឬមុខរបរឯកទេសដោយមិនរាប់បញ្ចូលនូវបណ្តាគ្រឿងម៉ាស៊ីនគ្រឿងចក្រ និងបរិក្ខារឯកទេសសម្រាប់ប្រើប្រាស់ក្នុវវិស័យកម្មន្តសាលឧស្សាហកម្មការវេចខ្ជប់ទំនិញ អាជីវកម្មធនធានធម្មជាតិការកសាងឬការជួសជុសអគារការងារដីឬគម្រោងប្រហាក់ប្រហែលនានា
  • កុងតឺន័រប៉ាឡែតកញ្ជប់តម្រូវទំនិញនិងទំនិញនាំចូលផ្សេងទៀតដែលពាក់ព័ន្ធនិងប្រតិបត្តិការពាណិជ្ជកម្មតែពុំមែនជាផ្នែកនៃប្រតិបត្តិការពាណិជ្ជកម្មនៅពេលដែលត្រូវបានលក់ឬទិញ
  • ទំនិញនាំចូលសម្រាប់សំណូមពរនៃការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌រាប់បញ្ជូលទាំងបំណែកនៃបរិក្ខារវិទ្យាសាស្រ្ត និងសម្ភារអប់រំដែលទទួលបានការអនុញ្ញាតឲ្យនាំចូលតាមរបបប្រវេសន៍កាលិក
  • ទំនិញនាំចូលសម្រាប់វិស័យកីឡាដែលប្រើប្រាស់ដោយអ្នកទេសចរ កីឡាករ អ្នកដំណើរសម្រាប់ការប្រកួតប្រជែងការបង្ហាញឬការហ្វឹកហាត់ក្នុងដែនគយ
  • សម្ភារសម្រាប់ផ្សព្វផ្សាយទេសចរ សម្រាប់ទាក់ទាញការទស្សនាប្រទេសផ្សេងៗទៀត
  • ទំនិញនាំចូលដោយអ្នកដំណើរឆ្លងកាត់ព្រំដែនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន
  • ទំនិញនាំចូលសម្រាប់គោលបំណងមនុស្សធម៌ រាប់បញ្ជូលទាំងបរិក្ខារមន្ទីរពិសោធន៍មន្ទីររះកាត់ និងទំនិញជំនួយសង្រោះជនរងគ្រោះដោយគ្រោះធម្មជាតិ និងមហន្តរាយប្រហាក់ប្រហែល
  • មធ្យោបាយដឹកជញ្ជូនមនុស្សនិងទំនិញសម្រាប់គោលបំណងពាណិជ្ជកម្មដូចជានារាអាកាសយាន្ត យានយន្តផ្លូវគោក ឬផ្លូវដែកដែលប្រើប្រាស់ក្នុងចរាចរដឹកជញ្ជូនជាអន្តរជាតិរាប់បញ្ជូនទាំងគ្រឿងបន្លាស់គ្រឿងបន្សំនិងបរិក្ខារផ្សេងៗទោះបីជាមិនយកកម្រៃក្តី។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login