Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- តើគ្រោះថ្នាក់បង្កឡើងដោយចេតនាសំដៅដល់អ្វី ?

៣២- តើឆ្នាំភាគទានសំដៅដល់អ្វី ?

៣៣- តើជំងឺវិជ្ជាជីវៈសំដៅដល់អ្វី ?

៣៤- តើតាវកាលិកនៃរបបសន្តិសុខសង្គមសំដៅដល់អ្វី ?

៣៥- តើទុព្វលភាពសំដៅដល់អ្វី ?

ចម្លើយ

៣១- គ្រោះថ្នាក់បង្កឡើងដោយចេតនា សំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយការគ្រោងទុកបង្កឡើងដោយចេតនារបស់បុគ្គល ក្នុងបំណងទទួលបានប្រយោជន៍ជាតាវកាលិកពី ប.ស.ស. ឬក្នុងគោលបំណងស្វែងរកប្រយោជន៍ណាមួយផ្សេងទៀត ។

៣២- ឆ្នាំភាគទានសំដៅដល់ចំនួនឆ្នាំដែលសមាជិក ប.ស.ស. បានបង់ភាគទានក្នុងផ្នែកប្រាក់សោធន ។ ឆ្នាំភាគទានត្រូវបានគណនាដោយកចំនួនខែដែលសាមីជនបានបង់ភាគទានផ្នែកប្រាក់សោធនចែកនឹង១២ (ដប់ពីរ) ។ ផលចែកនៃឆ្នាំភាគទានត្រូវបង្កើន បើសំណង់លើសពី៦ (ប្រាំមួយ) ខែ ឬត្រូវបន្ថយ បើសំណង់ត្រឹម៦ (ប្រាំមួយ) ខែចុះ ។ ឧទាហរណ៍ បើគណនាឃើញ២៥ឆ្នាំ៧ខែឆ្នាំភាគទានត្រូវស្មើ២៦ឬបើ២៥ឆ្នាំ៦ខែ នោះឆ្នាំភាគទានស្មើ២៥ ។

៣៣- ជំងឺវិជ្ជាជីវៈសំដៅដល់សភាពនៃរោគសមុដ្ឋាន ឬការកើតរោគដែលពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងមុខរបរណាមួយជាកំណត់ ពោលគឺរោគឬជំងឺដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកត្តានានានៃការងារមានជាអាទិ៍ កំលុងពេលធ្វើការងារ កន្លែងធ្វើការងារ របៀបធ្វើការងារសារធាតុឬវត្ថុធាតុប្រើប្រាស់ក្នុងផលិតកម្ម បរិយាកាសនៃកន្លែងធ្វើការជាដើម ដែលអាចធ្វើឲ្យកើតរោគឬជំងឺ ទោះបីក្នុងកំលុងពេលដែលសាមីជនកំពុងបំពេញការងារ ឬមុខរបរ ឬក្រោមកំលុងពេលដែលលែងបំពេញការងារ ឬមុខរបរទាំងនោះក្តី ។ ជំងឺវិជ្ជាជីវៈត្រូវចាត់ទុកជាហានិភ័យការងារ​ ។ ជំងឺទូទៅ ទោះបីកើតនៅកន្លែងធ្វើការក៏ដោយក៏មិនត្រូវបានចាត់ទុកជាហានិភ័យការងារទេ ។

៣៤- តាវកាលិកនៃរបបសន្តិសុខសង្គម សំដៅដល់អត្ថប្រយោជន៍ក្នុងផ្នែកនីមួយៗនៃរបបសន្តិសុខសង្គម ដែលត្រូវផ្តល់ជូនដល់សមាជិក ប.ស.ស. នៅពេលសាមីជនជួបប្រទះនូវហានិភ័យជាយថាហេតុបណ្តាលឲ្យបាត់បង់លទ្ធភាពបំពេញការងារ ដើម្បីទទួលបានប្រាក់ចំណូល ។ តាវកាលិកអាចជាវត្ថុឬជាប្រាក់ដែលត្រូវផ្តល់ឲ្យតាមលក្ខខណ្ឌដែលចែងក្នុងច្បាប់ ឬបទប្បញ្ញត្តិពាក់ព័ន្ធ ។ ឧទាហរណ៍ តាវកាលិកផ្នែកហានិភ័យការងារមានការផ្តល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន ។ល។

៣៥-ទុព្វលភាព សំដៅដល់ការបាត់បង់សមត្ថភាពការងារ ដែលមិនបណ្តាលមកពីហានិភ័យការងារ ។ អាចត្រូវចាត់ទុកជាជនដែលទទួលរងទុព្វលភាព លុះត្រាតែសាមីជនជាសមាជិក ប.ស.ស. មានជំងឺឬរងភាពពិការនាំឲ្យអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាងចំណូលដែលកំណត់ក្នុងខ្សែបន្ទាត់ក្រីក្ររបស់ព្រះរាជាណាចក្រកម្ពុជា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login