Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          ក្នុងរឿងខ្មែរពីបុរាណអ្នកនិពន្ធមិនសូវធ្វើឲ្យតួអង្គឯកជាតួអង្គតំណាងគុណធម៌ យុត្តិធម៌ស្លាប់នោះទេព្រោះគេតែងចាត់ទុកថាឲ្យតួអង្គស្លាប់គឺការដាក់ទណ្ឌកម្មទៅលើតួអង្គនោះ  ៕ ម្យ៉ាងធ្វើឲ្យការតស៊ូក្នុងចលនាទាមទារយុត្តិធម៌នោះបរាជ័យហើយមនុស្សរស់ក្នុងភាពអស់សង្ឃឹម ។ ផ្ទុយទៅវិញ         នៅក្នុងរឿងធនញ្ជ័យពេលដែលបញ្ចប់រឿងអ្នកនិពន្ធបែរជាឲ្យតួអង្គឯកខ្លួនគឺធនញ្ជ័យស្លាប់វិញ ។

          តើការឲ្យធនញ្ជ័យស្លាប់ជាការដាក់ទណ្ឌកម្មដែរឬទេ ? តើអ្នកនិពន្ធមានគំនិតយ៉ាងណាបានជាឲ្យតួអង្គឯកស្លាប់យ៉ាងនេះ ?

          ដើម្បីឆ្លើយតបចំពោះចម្ងល់ខាងលើគេត្រូវពីនិត្យឲ្យបានល្អិតល្អន់ពីការបង្ហាញរបស់អ្នកនិពន្ធជុំវិញការស្លាប់របស់តួអង្គធនញ្ជ័យជាមុនសិន ។ រឿងនេះមានចំណងជើងថា « ធនញ្ជ័យ » ទិសដៅនៃការសរសេរត្រូវមានជាប់ទាក់ទងយ៉ាងជិតស្និទនិងតួអង្គនេះ ។ នៅក្នុងសាច់រឿងអ្នកនិពន្ធបានធ្វើឲ្យតួអង្គខ្លួនតែងមានទំនាស់ជាមួយនិងវណ្ណៈខ្ពស់ជាងខ្លួនជានិច្ច ប៉ុន្តែរាល់ទំនាស់ដែលកើតឡើងហើយត្រូវបានធនញ្ជ័យយកជ័យជម្នះជានិច្ច ។ គ្រប់ទំនាស

សេដ្ឋី មន្រ្តីសុទ្ធតែខឹង ធនញ្ជ័យយ៉ាងខ្លាំង តែនៅមិនអាចធ្វើអ្វីធនញ្ជ័យបានឡើយ ។

          សេ្តចនគរខ្មែរកាលនោះបានចេញបញ្ជាគេឲ្យសម្លាប់ ធនញ្ជ័យប៉ុន្មានដងហើយក៏ធញ្ជ័យនៅតែមិនស្លាប់ ។ ទីបំផុតអ្នកនិពន្ធបានធ្វើឲ្យស្តេចកោតសរសើរចំពោះប្រាជ្ញារបស់ធនញ្ជ័យ និងលែងហ៊ានប៉ះពាល់ដល់អាយុជិវីតគាត់ទៀត ។ ស្តេចស្រុកចិនកោតក្រែង ធនញ្ជ័យណាស់ថែមទាំងឲ្យសំពៅនិងខ្ញុំកំដរជាតិចិនមកតាមបម្រើធនញ្ជ័យហើយអង្វរសុំឲ្យតែ ធនញ្ជ័យកុំខឹងនិងខ្លួនដែលបានប្រព្រឹត្តលើសលស់កាលពីមុន ៕​លុះនៅពេលធនញ្ជ័យស្លាប់អ្នកនិពន្ធមិនបានឲ្យគាត់ស្លាប់ដោយចាញ់កម្លាំងកាយប្រាជ្ញា ឬឧបាយកលខ្មៅងងឹតរបស់នរណាម្នាក់ដែរ តែគាត់ស្លាប់ដោយសារជំងឺបានន័យថា ធនញ្ជ័យស្លាប់តាមបែបធម្មជាតិដែលតាក់តែងឲ្យសត្វលោករាល់រួវពុំមាននរណាម្នាក់និងចៀសផុតបានឡើយ  ។ ការស្លាប់នេះគេមិនអាចចោទបានថាគាត់ស្លាប់ ដោយចាញ់ពួកនាម៉ឺនឬស្តេចក៏ទទួលទណ្ឌកម្មអ្នកនិពន្ធឡើយ។

          បើពិចារណាទៅលើចំណុចម្ខាងទៀតគេអាចឈប់បានថាការធ្វើឲ្យធនញ្ជ័យស្លាប់នៅក្នុងករណីនេះជាលក្ខខណ្ឌចាំបាច់របស់អ្នកនិពន្ធដើម្បីបញ្ចប់រឿងព្រោះបើអ្នកនិពន្ធមិនឲ្យធនញ្ជ័យស្លាប់ទេសាច់រឿងនៅតែបន្តអូសបន្លាយរហូតគ្មានទីបញ្ចប់ ដោយហេតុថាទំនាស់នៅតែកើតមានជារៀងរហូតព្រោះធនញ្ជ័យមិនព្រមរណបចុះចាញ់ឬសម្រួលឥរិយាបថចំពោះអ្នកមានអំនាច ដែលចូលចិត្តប្រើអំណាចគាបសង្កត់អ្នកតូចឡើយ ពោលគឺធនញ្ជ័យមិនព្រមឱនក្បាលគោរពឡើយ​។

          ហេតុអ្វីបានជាអ្នកនិពន្ធមិនព្រមឲ្យធនញ្ជ័យឈ្នះដោយផ្តួលរំលំអ្នកទាំងនោះទៅ ? គោលបំណងរបស់អ្នកនិពន្ធចង់ឲ្យ ធនញ្ជ័យឈ្នះរហូតដល់ដង្ហើមចុងក្រោយ តែគាត់មិនឲ្យតួអង្គ​​ឯកមួយនេះឈ្នះដោយវិធីផ្តួលគំនិតខ្មែរដែលគោរពកោតខ្លាចអ្នកទាំងនោះ ហើយចាត់ទុកជាអ្នកមានបុណ្យមកចាប់ជាតិ ម្យ៉ាងទៀតអ្នកនិពន្ធមិនទាន់ស្គាល់របបណាផ្សេងក្រៅពីរបបនេះឡើយ​ ។ បញ្ហានេះអាចជាឬសគល់ដ៏ចម្បងដែលនាំឲ្យអ្នកនិពន្ធត្រូវបញ្ចប់រឿងគាត់តម្រូវឲ្យតួអង្គឯកស្លាប់គឹស្លាប់ដើម្បីបញ្ចប់រឿង បញ្ចប់បេសកម្មតស៊ូប្រឆាំងនិងអំពើជិះជាន់ ។

          អ្នកនិពន្ធបានបញ្ចប់រឿងដោយឲ្យធនញ្ជ័យស្លាប់មែនតែបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅបំផុត មានន័យថាការតស៊ូដើម្បីឧត្តមគតិគឺជាការតស៊ូដ៏ស្វិតស្វាញនិងត្រូវប្រើពេលវេលាយូរអង្វែងទើបអាចសម្រេចគោលដៅបាន ។ ការងារនេះត្រូវមានលក្ខណៈបន្តវេនពីជំនាន់មួយទៅជំនាន់មួយទៀតមានន័យថាបើអ្នកជំនាន់មុនតស៊ូបានមួយជំហានអ្នកជំហានក្រោយត្រូវតែតស៊ូឲ្យបានមួយជំហានឬពីជំហានទៀត ។ ក្នុងពេលនេះធនញ្ជ័យអស់ភារកិច្ចខ្លួនមែនតែអ្នកនិពន្ធបានធ្វើឲ្យអ្នកអានបានឃើញថាបេសកម្មដែលធនញ្ជ័យធ្វើនោះមិនទាន់ចប់ទេដូចជាគាត់បានពោលពាក្យថាបណ្តាំផ្ញើសម្រាប់ស្តេចមជាដើម ។ ត្រង់ន័យនេះបញ្ជាក់ថារាល់អ្នកដឹកនាំត្រូវប្រកាន់គោលជំហរខ្លួនជានិច្ចទើបសង្គមជាតិបានរីកចម្រើន ។ សេចក្តីក្លាហានរបស់ធនញ្ជ័យពីរជាដក់ជាប់នៅក្នុងសន្តានចិត្តអ្នកអានគ្រប់ស្រទាប់ ។ ម្យ៉ាងទៀតអ្នកជំនាន់ក្រោយពិតជាស្គាល់តួនាទីជាប្រវត្តិសាស្រ្តរបស់ខ្លួនថាជាកម្លាំងចលករធំបំផុតរបស់ជាតិក្នុងការការពារទឹកដី សិទ្ធិសេរីភាពនិងសម្រេចវាសនាខ្លួនឯង ។ ទាំងអស់នេះគឹជាគំនិតរបស់អ្នកនិពន្ធដ៏ឈ្លាសវៃដែលបង្ហាញតាមរយៈស្នាដៃរបស់លោក ។

          នៅទីបញ្ចប់នៃរឿងអ្នកនិពន្ធមានជំនឿ​យ៉ាងមុតមាំថាអ្វីៗដែលធនញ្ជ័យបានបណ្តុះហើយពិតជាមិនមាននរណាអាចមកក្តិចបានឡើយ ។ ជំនឿជាក់នេះឆ្លុះបញ្ចាំងតាមរយៈនិមិត្តរូបផ្នូររបស់ធនញ្ជ័យដែលអត់មាននរណាមួយហ៊ានទៅប៉ះពាក់ឲ្យអន្តរាយឡើយ ។

          សរុបយោបល់មកប្រការដែលអ្នកនិពន្ធធ្វើឲ្យតួអង្គឯកស្លាប់ពុំមែនមានន័យថា ជាការដាក់ទណ្ឌកម្មឬចាញ់ឧបាយកលរបស់ជនណាម្នាក់ឡើយ ពោលគឺមរណភាពនេះជាច្បាប់ធម្មជាតិដែលតាក់តែងឲ្យមនុស្សរាល់រូបត្រូវទទួល ហើយវាក៏ជាសត្យានុម័តិផងជាគំនិតសុទិដ្ឋិនិយមរបស់អ្នកនិពន្ធផង ព្រមទាំងជាការបណ្តុះស្មារតីទទួលខុសត្រូវដល់អ្នកជំនាន់ក្រោយថែមទៀត ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login