Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

          មនុស្សម្នាក់ៗនៅលើពិភពលោកយើងនេះ សុទ្ធតែមានបំណងប្រាថ្នារស់នៅមានសុភមង្គលមានកិត្តិយហស មានការងារល្អធ្វើនៅក្នុងសង្គម  ។ ដើម្បីសម្រេចបាននូវគោលបំណងនេះលុះត្រាតែម្នាក់ៗតោងចាប់យកចំណេះវិជ្ជាឲ្យបានមត់មាំ​និងជ្រៅជ្រះ ទើបជិវីតមានភាពភ្លឺស្វាង ត្រចេះត្រចង់  ។ ហេតុដូច្នេះហើយទើបមានមតិមួយលើកឡើងថា « មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅរកភាពថ្លៃថ្នូរបាន » ។​

          តើមតិនេះត្រឹមត្រូវដែរឬទេ  ?

          មុននិងពិភាក្សាវែកញែកនូវប្រធានខាងលើឲ្យក្បោះក្បាយហើយគប្បីយល់នូវពាក្យខ្លះៗជាមុនសិន ។ ឯភាពថ្លៃថ្នូរមានន័យថាភាពដែលគួរឲ្យអ្នកផងស្រឡាញ់រាប់អាននិងកោតសរសើរ ។ ប្រធានបទខាងលើនេះចង់និយាយថាមានតែចំណេះដឹងតែមួយមុខគត់ដែលធ្វើឲ្យមនុស្សមានតម្លៃ មានការកោតសរសើរ និងមានការស្រឡាញ់រាប់អានពីអ្នកដទៃ ។

          ជាការពិតណាស់មានតែចំណេះវិជ្ជាទេដែលបានជួបមនុស្សឲ្យថ្កុំថ្កើនបានព្រោះចំណេះគឺជាឃ្លាំងទ្រព្យ កាលណាមានចំណេះវិជ្ជាហើយគេអាចយកចំណេះវិជ្ជានេះទៅប្រកបរបរបានគ្រប់យ៉ាងតាមជំនាញរបស់គេ។ ទ្រព្យនៃចំណេះវិជ្ជាគឹជាអរិយទ្រព្យគឺទ្រព្យដ៏ប្រសើរ ងាយទុកស្រណុកដាក់ពេលទៅណាមកណាមិនពិបាកវេចស្តាយតាមផ្លូវដូចទ្រព្យកាន់តែច្រើនកាន់តែចម្រើនឡើងថែមទៀត ។​លើសពីនេះទៀតចំណេះវិជ្ជាគឹជាអាវុធដ៏មុតថ្លៃអាចកាប់ឆ្ការបាននូវឧបសគ្គតូចធំទាំងពួងបាន  ។ សូម្បីតែព្រះភិរម្យអ៊ូ ហៅក្រមង៉ុយជាកវីខ្មែរដ៏ឆ្នើមមួយរូបដែលបានលើកតម្កើងពីតម្លៃនៃការវិជ្ជានេះដែរ ដូចត្រង់ចំណុចថា « បើចង់ស្រាលខ្លួនរៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើរឥតបទបើចេះប្រាកដប្រាក់រត់តាមហៅ »។ ចំណែកនៅក្នុងអក្សរសិល្ប៍ខ្មែរក៏បានលើកឡើងពីគុណប្រយោជន៍នៃចំណេះវិជ្ជាតាមរយៈរឿងនីមួយៗដូចជាធនញ្ជ័យពេលទៅលេងស្រុកចិន ធនញ្ជ័យចេះធ្វើខ្លែងឯកបញ្ឆោទស្តេចស្រុកចិនបានរួចខ្លួនចេញពីគុកវិញ ។ រីឯនៅក្នុងរឿង ទុំទាវ នេះទុំនិងពេជ្រចេះស្មូតបានយ៉ាងពិរោះធ្វើឲ្យអ្នកភូមិស្រឡាញ់ចូលចិត្តគ្រប់ៗគ្នា ។ ចំណែកក្នុងរឿង រាមកេរ្តិ៍ ព្រះរាមមានចំណេះវិជ្ជាយ៉ាងខ្លាំងក្លា ធ្វើឲ្យព្រះរាមអាចលើកធ្នូ ស របស់ព្រះបាទជនកបាន កិតិ្តយសព្រះរាមល្បីរន្ទីពេញឋានទាំងបី   ។ បើយើងក្រឡេកទៅមើលចៅចិត្រ ក្នុងរឿង កុលាបប៉ៃលិន វិញក៏មិនអន់ដែរពីឋានៈជាកម្មករជីកត្បូងរហូតក្លាយជាអ្នកកាន់បញ្ជើ និងជាកូនប្រសាររបស់ថៅកែត្បូងថែមទៀត ក៏ដោយសារចៅចិត្របានប្រើប្រាស់ចំណេះវិជ្ជាដែលបានខិតខំក្រេបជញ្ជក់ទុកមុន ។ សរុបសេចក្តីមកឃើញថាមានតែចំណេះវិជ្ជានេះហើយដែលនាំឲ្យមនុស្សមានភាពថ្លៃថ្នូរ ឧត្តុងឧត្តមបាន  ។​

          តើចំណេះវិជ្ជាសុទ្ធតែអាចដឹកនាំមនុស្សឲ្យទៅរកភាពថ្លៃថ្នូរបានទាំងអស់ឬយ៉ាងណា ? មិនដូច្នេះទេចំណេះវិជ្ជាមួយមុខអាចដឹកនាំមនុស្សឲ្យមានភាពថ្លៃថ្នូរបានឡើយត្រូវមានកត្តារួមផ្សេងទៀត គឺសីលធម៌ ។ មានន័យថាបើមានតែចំណេះវិជ្ជាតែខ្វះសីលធម៌ប្រាកដជាយកទៅអនុវត្តខុសទិសដៅ ឬប្រយោជន៍រួមហើយគឺបំពេញតែមហិច្ចតាផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ ឧទាហរណ៍ អាវុធប្រល័យលោកបំផ្លាញពិភពលោកទាំងមូលឲ្យវិនាសហិនហោច ឬអ្នកខ្លះយកចំណេះទៅផលិតថ្នាំញៀនធ្វើឲ្យចលាចលពេញសង្គមទាំងមូល ។ នេះបញ្ជាក់ថា ចំណេះវិជ្ជាបើគ្មានសីលធម៌ទេ ទោះជាចេះយ៉ាងណាក៏ដោយគ្មានតម្លៃសម្រាប់មនុស្សជាតិឬឲ្យគេគោរពដែរ ។ ប៉ុន្តែបើចំណេះវិជ្ជាគួបផ្សំនិងសីលធម៌ទៀតប្រាកដជាធ្វើឲ្យបុគ្គលនោះកាន់តែមានគុណតម្លៃលើសលប់សម្រាប់​ជនទាំងពួងមិនខាន ។ ដូចជាអាចារ្យហែមចៀវ លោកបានយកចំណេះវិជ្ជារបស់ខ្លួនប្រកបដោយសីលធម៌វិចារណញ្ញណទៅបម្រើឧត្តមប្រយោជន៍ជាតិ តស៊ូទាមទារឯករាជ្យពីបារាំង  ។ កិត្តិនាមរបស់លោកត្រូវបានកូនចៅខ្មែរចារទុកក្នុ្ងងគ្រាំងប្រវត្តិសាស្រ្តរហូតដល់បច្ចុប្បន្ន ។ ចំណែកព្រះបាទជ័យវរ្ម័នទី៧ក៏ដូចជាព្រះនានងឥន្ទ្រទេវីក្សត្រទាំងពីរបានប្រើប្រាស់ចំណេះរបស់ខ្លួនចំទិសដៅដោយតំកល់សុខទុក្ខរបស់រាស្រ្តក៏ដូចជាវាសនាអនាគតប្រទេសជាតិជាធំ នេះគឺជាគុណធម៌ថ្លៃថ្លាដែលកុលបុត្រខ្មែរមួយណាទទួលស្គាល់និងកោតស្ញប់ស្ញែងគ្រប់គ្នា ។ ដូចនេះទោះជាចំណេះវិជ្ជាមានគ្រប់យ៉ាង យ៉ាងណាក៏ដោយក៏ពុំអាចខ្វះសីលធម៌បានឡើយ ។ និយាយរួមតម្លៃរបស់មនុស្សក៏ត្រូវពឹងផ្អែកលើសីលធម៌ដែរ ។

          ការលើកឡើងក្នុងមតិស្របពុំទាន់​ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេព្រោះគំនិតនេះត្រូវតែមួយជ្រុងប៉ុណ្ណោះទាល់តែបន្ថែមគំនិតក្នុងមតិផ្ទុយទៀតទើបគ្រប់គ្រាន់ ។ ដូច្នេះចំណេះវិជ្ជាដាច់ខាតត្រូវមានសីលធម៌ ទើបលើកតម្លៃមនុស្សឲ្យថ្លៃថ្នូរពិតប្រាកដ ។

          ជាយោបល់បញ្ចប់ឃើញថាមតិរបស់ប្រធានលើកឡើងពុំទាន់ត្រឹមត្រូវគ្រប់ជ្រុងជ្រោយទេ ដូច្នេះសូមនរជនទាំងឡាយត្រូវតែខិតខំស្វាធ្យាយបុព្វបុរសយើងបន្សល់ទុកមក នោះនឹងមាសុភមង្គលក្នុងគ្រួសារក៏ដូចជាជួយអភិវឌ្ឍសង្គមបានចំទិសដៅជានិរន្តរ៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login