Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៤៦- តើបទល្មើសសង្រ្គាមគឺជាអ្វី ?

៤៧- តើបទល្មើសសង្រ្គាមមានអ្វីខ្លះ ?

៤៨- តើបាតុកម្មសំដៅដល់អ្វី ?

៤៩- តើបុព្វសិទ្ធិការទូតសំដៅដល់អ្វី ?

៥០- តើបេសកកម្មការទូតសំដៅដល់អ្វី ?

ចម្លើយ

៤៦- បទល្មើសសង្រ្គាម គឺជាដល់ការរំលោភខាងយោធាទៅលើបទដ្ឋាននៃការធ្វើសង្រ្គាមរួមមាន សកម្មភាពឃោរឃៅ ការធ្វើទុក្ខបុកម្នេញ នៅក្នុងពេលធ្វើសង្រ្គាម ។

៤៧- បទល្មើសសង្រ្គាមមានដូចជា ៖

  • ការប្រើប្រាស់អាវុធដែលហាមឃាត់
  • ការមិនយកចិត្តទុកដាក់ដល់អ្នកជំងឺ ឬអ្នករបួស
  • ការរំលោភបំពានរថយន្តដែលមានទង់ ឬសញ្ញាកាកបាទក្រហម
  • ការបំពានដោយមិនដោះលែងអ្នកទោស ឬដោយបទឈប់បាញ់គ្នា
  • ការសម្លាប់ចំណាប់ខ្មាំង
  • ការសម្លាប់រង្គាលជនមិនមែនស៊ីវិល ឬបច្ចាមិត្តដែលបានចុះចូល
  • ការបំផ្លាញនាវាចម្បាំងដោយមិនបានយកអ្នកដំណើរ ឬបុគ្គលិកនាវាទៅដាក់កន្លែងមានសុវត្ថិភាព
  • ការទម្លាក់គ្រាប់បែកលើទីកន្លែងដែលគ្មានរបាំងការពារអ្វីទាំងអស់ ឬអគារនានាដែលមិនមែនជាគោលដៅខាងយោធា ។

៤៨- បាតុកម្ម សំដៅដល់អំពើជាក់ស្តែង ការធ្វើឲ្យដឹងឬឲ្យឃើញប្រាកដការលើកគ្នាដើរដង្ហែជាក្បួន ដើម្បីសម្តែងសេចក្តីមិនពេញចិត្តចំពោះអំពើអ្វីមួយ ឬទទូចសុំស្រុះគ្នាឲ្យសម្រេចផលប្រយោជន៍អ្វីមួយតាមសេចក្តីពេញចិត្តរបស់ក្រុមខ្លួន ។

៤៩- បុព្វសិទ្ធិការទូត សំដៅដល់សិទ្ធិទាំងឡាយដែលរដ្ឋម្ចាស់ផ្ទះផ្តល់ជូនសកម្មភាពការងាររបស់បេសកកម្មការទូតទាំងនោះ ដើម្បីដោះស្រាយបំបាត់ភាពសាំញ៉ាំរដ្ឋបាលទូទៅនៅក្នុងរដ្ឋម្ចាស់ផ្ទះ ដូចជា ការលើកលែងការបង់ពន្ធដីរបស់ស្ថានទូត ពន្ធលើបៀវត្សរ៍របស់បុគ្គលិកស្ថានទូត ការនាំចូលសម្ភារៈ និងយានជំនិះសម្រាប់ស្ថានបេសកកម្ម និងបុគ្គលិកផ្ទាល់ខ្លួន ដោយការបង់ពន្ធជាបន្ទុករបស់រដ្ឋម្ចាស់ផ្ទះ ។

៥០- បេសកកម្មការទូត សំដៅដល់ស្ថានតំណាងផ្លូវការរបស់ប្រទេសមួយប្រចាំនៅធានីនៃប្រទេសមួយទៀត ហើយបេសកកម្មនេះអាចបង្កើតឡើងបាន លុះត្រាតែមានការព្រមព្រៀងគ្នាជាមុនរវាងប្រទេសទាំងពីរ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login