នៅប្រទេសខ្មែរថ្ងៃចូលឆ្នាំមានការកំណត់ដូចតទៅនេះ​គឺចាប់ពីសម័យនគរធំឡើងទៅខ្មែរយើងប្រើចន្នគតិ(វិធីដើរនៃព្រះចន្ន)ទើបកំណត់យកខែមិគសិរជាខែចូលឆ្នាំហើយទុកជាខែទី១និងខែកត្តិកជាខែទី១២។

លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ(វិធិដើរនៃព្រះអាទិត្យ)ដ៏សំខាន់វិញហើយកំណត់ចូលឆ្នាំនៅខែចេត្ររៀងរាល់ឆ្នាំ។ព្រោះខែចេត្រជាខែទី៥ជាដើមឆ្នាំកំណត់ព្រះអាទិត្យចូលកាន់មេសរាសី។

ដូច្នេះហើយបានជាថ្ងៃចូលឆ្នាំគេកំណត់យកថ្ងៃ១៣នៃខែមេសា"ចេត្រ"រៀងរាល់ឆ្នាំប៉ុន្តែយូរទៅមានភ្លាត់ម្តងៗចូលឆ្នាំក្នុងថ្ងៃទី១៤ក៏មានខ្លះដែរ។ហើយជួនកាលអាចធ្លាក់ដល់ខែពិសាខក៏មានដោយសារប្រើចន្នគតិអែបជាមួយសុរិយគតិ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login