Answer 1


user icon Social 2018-03-21 11:10

ដើម្បីឱ្យកុមារមានការអភិវឌ្ឃពេញលេញនិងសមស្របតាមបុគ្គលិកលក្ខណៈគ្រួសារ សាលារៀន និងសមត្ថកិច្ច សាធារណៈត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវដូចតទៅ៖

គ្រួសារ

  • ជួយអប់រំនិងណែនាំកុមារឱ្យបានល្អ
  • ផ្តល់ការស្រលាញ់ថ្នាក់ថ្នម ការយល់ចិត្តយល់ថ្លើម ការធំធាត់ សន្តិសុខសុវត្តិភាពទាំងផ្នែកសម្ភារៈ និងផ្នែកសីលធម៌
  • ផ្តល់អាហារហូបចុកឱ្យបានគ្រប់គ្រាន់និងការស្នាក់នៅ ការកំសាន្តនិងការថែទាំសុខភាពកុមារឱ្យបានល្អ
  • ផ្តល់ឱកាស និងជួយជំរុញកូនឱ្យខិតខំសិក្សារៀនសូត្រ
  • តាមដានរាល់ការសិក្សាររបស់កូន និងមានទំនាក់ទំនងល្អជាមួយសាលារៀន។

សាលារៀន

  • ផ្តល់ឱកាសឱ្យកុមារបានចូលរៀនសូត្រដោយឥតបង់ថ្លៃ
  • ផ្តល់ការអប់រំ និងបណ្តុះបណ្តាលចំណេះដឹងទូទៅឱ្យកុមាររីកចម្រើនខាងសមត្ថភាព​ ចេះវិភាគដោយផ្ទាល់ខ្លួន និងមានមនសិការទទួលខុសត្រូវផ្នែកសីលធម៌ននិងសង្គមរបស់ខ្លួន
  • គ្រូបង្រៀនគួរតែខិតខំយកចិត្តទុកដាក់បង្រៀនដល់កុមារឱ្យអស់ពីកម្លាំងកាយចិត្ត
  • ផ្តល់ឱកាសឱ្យកុមារ បានសិក្សារៀនសូត្របានគ្រប់ៗគ្នា
  • យកចិត្តទុកដាក់និងជួយផ្តល់លទ្ធភាពជាពិសេសទៅលើកុមារក្រីក្រ កុមារពិការ កុមារជនជាតិភាគតិច កុមារនៅតំបន់ជនបទនិងកុមារដែលងាយរងគ្រោះផ្សេងៗទៀត។

សមត្ថកិច្ចសាធារណៈ

  • ផ្តល់ឱ្យកាសឱ្យកុមារបានពេញលេញ ដើម្បីលេងនិងសម្រាកកំសាន្តដែលមានគោលដៅអប់រំ
  • សង្គមត្រូវគិតជាចម្បង ក្នុងការអនុម័តច្បាប់សម្រាប់ទិសដៅផលប្រយោជន៍ល្អបំផុតសម្រាប់កុមារ
  • កុមារត្រូវតែទទួលបាននូវកិច្ចគាំពារ និងជួយឧបត្ថមុនគេជានិច្ច
  • មិនត្រូវបង្ខំឱ្យកុមារធ្វើអ្វីមួយ មុនពេលមិនទាន់គ្រប់អាយុត្រឹមត្រូវឡើយ។
  • មិនត្រូវឱ្យកុមារធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់សុខភាព ការអប់រំ ឬប៉ះពាល់ដល់ការរីចម្រើនលូតលាស់ផ្នែករាងកាយ សតិបញ្ញា ស្មារតី និងសីលធម៌របស់សង្គមឡើយ។
  • ក្នុងករណីកុមារមានអាយុទាប មិនត្រូវផ្តាច់កុមារចេញពីម្តាយរបស់គេឡើយ។
  • ត្រូវជួយថែទាំចំពោះកុមារដែលគ្មានក្រុមគ្រួសារនិងកុមារដែលគ្មានមធ្យោបាយទ្រទ្រង់ជីវិត។
  • គួរជួយចេញសោហ៊ុយនិងជួយឧបត្ថម្ភផ្សេងៗ ដល់កុមារដែលរស់នៅក្នុងគ្រួសារមានបន្ទុកគ្នាច្រើន។
  • ជួយផ្តល់ឱ្យកុមារទទួលបាននូវការហូបចុក ស្នាក់នៅ ការសំរាកកំសាន្ត និងសេវាយសុខភិបាលឱ្យបានគ្រប់គ្រាន់។
  • ផ្តល់កិច្ចថែទាំនិងគាំពារជាពិសេសដល់កុមារ និងមាតានៅពេលមុន និងក្រោយឆ្លងទន្លេដោយផ្តល់សេវាសុខាភិបាលឱ្យបានគ្រប់គ្រាន់។
  • កុមារដែលមានសុខភាពមិនល្អ ផ្នែករាងកាយ និងសតិបញ្ញា ឬផ្នែកសង្គមត្រូវតែទទួលបានកិច្ចព្យាបាល ការគាំពារ អប់រំនិងទទួលបានការថែទាំជាពិសេស។

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login