Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-08-13 16:31

សិទ្ធិសំខាន់ៗរបស់កុមារមាន ៤ គឺៈ

*សិទ្ធិក្នុងការរស់រានមានជីវិត

-សិទ្ធិមានជីវិតរស់នៅ សិទ្ធិមានឈ្មោះមានសញ្ជាតិ

 -សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូប អាហារគ្រប់គ្រាន់ និង សិទ្ធិទទួលបានការថែទាំជាពិសេស។

*សិទ្ធិក្នុងការអភិវឌ្ឍ

-សិទ្ធិទទួលការអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈក្នុងថ្នាក់អប់រំមូលដ្ឋាន សិទ្ធិលេងកម្សាន្តសិទ្ធិជាសមាជិកក្នុងសហគមន៍ ។

*សិទ្ធិទទួលបានការការពារ

-សិទ្ធិទទួលបានការការពារពីការធ្វើអាជីវកម្មផ្លូវភេទ ឬការរំលោភបំពានរាងកាយ និងស្មារតី ការកេងប្រវ័ញ្ចពលកម្ម ការជួញដូរ និងសិទ្ធិទទួលបានការការពារពីផលវិបាកសង្គ្រាម។

*សិទ្ធិក្នុងការចូលរួម

-សិទ្ធិក្នុងការចូលរួមមតិយោបល់ ទទួលបានព័ត៌មានសមស្រប និង សិទ្ធិចូលរួមសកម្មភាពសង្គម​​​​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login