Answer 1


ទំនោរ ជាកម្លាំងច្បាស់លាស់ដែលតម្រង់ទៅរកគោលដៅជាក់លាក់ ឫទំនោរ គឺជាលក្ខណៈផ្លូវចិត្តដ៏ស្មុគស្មាញមួយរបស់បុគ្គលរួមមានប្រព័ន្ធនៃកម្លាំងចលករដែលកំណត់បាននូវចរិតសកម្មរបស់មនុស្សនៅក្នុងសកម្មភាព និងជម្រើសឥរិយាបថរបស់ខ្លួន ឫទំនោរជាផ្នែកមួយនៃចរិតលក្ខណៈដែលធ្វើឲជនណាម្នាក់ចង់អភិវឌ្ឃ គិត ឫប្រព្រឹត្តតាមរបៀបជាក់លាក់ណាមួយ ។
. ធម្មជាតិរបស់មនុស្សមានភាពសាំញាំណាស់ ដែលធ្វើឲទំនោរធម្មជាតិមនុស្សមានបាច់ ជា
  ចង្កោម ព្រោះមនុស្សជាភាវៈរស់ផងជាភាវៈសង្គមផង និងជាភាវៈគំនិតផង ។
គេចែកទំនោរជា ៣ ប្រភេទ គឺ ទំនោរខាងសិលធម៍ នយោបាយ ទំនោរខាងវិជា្ជជីវៈ និង
ទំនោរខាងជីវិតបុគ្គល
ក. ទំនោរខាងសិលធម៍នយោបាយ ជាទំនោរដែលការទោទន់ឫស្វែងចេញឲឃើញនៅក្នុងចរិតដែលប្រកាន់យកមនោគមន៍វិជ្ជានយោបាយ ឫមាននិន្នាការឆ្ពោះទៅរកលទ្ធិមួយដែលគេរំពឹងថានិងអាចដឹកនាំសង្គមជាតិឆ្ពោះទៅរកសុភមង្គលតាមបំណងប្រាថ្នា និងការស្រមៃទុក ឫជាភាពស្មោះត្រង់ចំពោះមាតុភូមិ និងភក្តីភាពចំពោះស្នាដៃក៏សាងសង្គមថ្មី ។
ខ. ទំនោរខាងវិជ្ជាជីវៈ ជាទំនោដែលស្តែងចេញឲឃើញនូវភាពស្វាហាប់ក្នុងការដក់ចិត្តជាប់ទៅនិងមុខរបរ វិជ្ជាជីវៈ ​ឫជំនាញអ្វីមួយដែលបុគ្គលប្រាថ្នាចង់ធ្វើ និងចង់់បាន និងកំណត់គោលដៅទុកជាយូមកហើយ តែក៏អាស្រ័យលើកត្តាឧបនិស្ស័យ និងកត្តាផលប្រយោជន៍ផងដែរ ។
គ. ទំនោរខាងជីវិតបុគ្គល គឺជាទំនោរដែលទាក់ទងនិងជីវិតផ្ទាល់របស់បុគ្គលម្នាក់ៗ ដែលថាបុគ្គលជាសភាវគតិធម្មជាតិ ជាភាវៈនៃវិចារណញ្ញាណ និងមានលក្ខណៈបុគ្គលនិយមពីកម្រឹតទាប ងាយៗឈានដល់កម្រឹតខ្ពស់​ និងស្មុកស្មាញ ។ ទំនោរនេះចែកចេញជា ៥ បែប គឺ
. ទំនោរសរីរាង្គ
: សភាវគតិរក្សា និងការស្រេកឃ្លាន ។
. ទំនោរអន្តរបុគ្គល : សភាវគតិក្រុម និងស​មានចិត្តឆ្លង ឫ សភាវគតិម្តាយ និងសមានចិត្តចូលគ្នា ។
. ទំនោរសង្គម : ទំនោរគ្រួសារ និងទំនោរមាតុប្រទេស ។
. ទំនោរឧត្តមគតិ : សញ្ជេតនាសាសនា ឫសិលសញ្ជេតនា សិល្ប៍សញ្ជេតនា​ សញ្ជេតនាបញ្ជា ។
 . ទំនោរផ្ទាល់ខ្លួន: សញ្ជេតនាលើសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន ឫតម្រូវការឯករាជ្យ ឫតម្រូវការ  
  អំណាចគ្រប់គ្រងត្រួតត្រា និងអស្មិមានៈ ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login