Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2020-09-03 16:14

ដើម្បីវាយតំលៃបានយ៉ាងឆាប់រហ័សពីកំរិតជីវភាពប្រជាជនក្នុងតំបន់ យើងត្រូវវិភាគទៅលើៈ

កត្តាធម្មជាតិៈ ធម្មជាតិជាអ្វីដែលកើតឡើងមកដោយឯង ។ ហើយវាពិតជាសំខាន់ណាស់ពេល យើងមើលពីកំរិតជីវភាពរបស់ប្រជាជននៅតំបន់ណាមួយ ព្រោះវាអាចឆ្លុះបញ្ចាំងពីលក្ខណៈអំណោយ ផលឬមិនអំណោយផលក្នុងតំបន់ ។ លក្ខខណ្ឌធម្មជាតិទាំងនោះរួមមានៈ

  • ទីតាំងភូមិសាស្ដ្រ អំណោយផលដល់ការរៀបចំ និងអភិវឌ្ឍន៍
  • ធនធានធម្មជាតិ ដែលរួមមានព្រៃឈើ សត្វព្រៃ ធនធានរ៉ែ ប្រព័ន្ធផ្លូវទឹក និងប្រភពទឹកសម្រាប់​ប្រើប្រាស់ ( ស្ទឹង ទន្លេ បឹង ត្រពាំង ប្រឡាយ ព្រែក )
  • ប្រភេទដី គុណភាពដី

កត្តាសង្គម និងសេដ្ឋកិច្ច     

  • ប្រភេទលំនៅដ្ឋានៈ​ផ្ទះខ្ទម ប្រក់ស្បូវ ប្រក់ស្លឹក ប្រក់ស័ង្កសី ប្រក់ក្បឿង ឬជាផ្ទះថ្ម
  • សំភារៈសម្រាប់ប្រើប្រាស់ (​ សំភារៈប្រើប្រាស់ក្នុងផ្ទះ កសិកម្ម)
  • ទ្រព្យសម្បត្តិដែលពួកគាត់មាន
  • ប្រព័ន្ធនិងប្រភេទផ្លូវគមនាគមន៍
  • ទីផ្សារ
  • សេវាមូលដ្ឋានក្នុងតំបន់មានសាលារៀន ប្រព័ន្ធសុខាភិបាល ទឹកសម្រាប់ប្រើប្រាស់ អគ្គិសនី
  • ព្រំប្រទល់រដ្ឋបាល ( ដី ផ្ទះ សម្រាប់ប្រើប្រាស់ឬបង្កបង្កើនផល )
  • គម្របរុក្ខជាតិ និងប្រភេទដំណំាបន្ទាប់បន្សំ ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login