Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

យោងតាម របាយការណ៍ផ្លូវការចុងក្រោយ របស់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការសុខភាពពិភពលោក (WHO) និងសាកលវិទ្យាល័យ Oxford លទ្ធផលបង្ហាញថា ការធ្វើឱ្យ​ពិភពលោកងើបចាកផុតពីវិបត្តិកាន់តែមានភាពប្រថុយប្រថានខ្លាំង ប្រសិនបើវ៉ាក់សាំងមិនត្រូវបានផលិត និងចែកចាយប្រកបដោយសមភាពរវាងបណ្ដាប្រទេសលើពិភពលោក។ បណ្តាប្រទេសអ្នកមានទំនងអាចងើបចេញពីកូវីដ១៩ នៅចុងឆ្នាំ២០២១ ព្រោះប្រជាជនខ្លួនកាន់តែច្រើនបានចាក់វ៉ាក់សាំង។ ចំណែកឯ ប្រទេសក្រីក្រនឹងត្រូវចាំរហូតដល់ឆ្នាំ២០២៤។លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក បានលើកឡើងថា វិសមភាពវ៉ាក់សាំងគឺជាឧបសគ្គធំបំផុតរបស់ពិភពលោកក្នុងការបញ្ចប់ជំងឺរាតត្បាត និងងើបចេញផុតពីវិបត្តិកូវីដ១៩។ សម្រាប់ហេតុផលសេដ្ឋកិច្ច រោគរាតត្បាត និងសីលធម៌ វាជាផលប្រយោជន៍ល្អបំផុតសម្រាប់បណ្ដាប្រទេសទាំងអស់ ក្នុងការប្រើប្រាស់ទិន្នន័យដែលមានចុងក្រោយដើម្បីឱ្យវ៉ាក់សាំងការពារជីវិតមាន សម្រាប់មនុស្សទាំងអស់គ្នា។

 

លោក Thomas Hale សាស្រ្តាចារ្យរងនៃគោលនយោបាយសាធារណៈសកល របស់ សាកលវិទ្យាល័យ Oxford បានលើកឡើងថា ការកាត់បន្ថយគម្លាតនៃការទទួលបានវ៉ាក់សាំងទាមទារឱ្យ​យើងចាត់ទុកវិបត្តិរាតត្បាតជារឿងដំបូង។ របាយការណ៍នេះអាចជួយបង្កើន និងពន្លឿនការផ្តល់វ៉ាក់សាំងជាសកល ដោយផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។ វាបង្ហាញមិនត្រឹមតែលើចំនួនវ៉ាក់សាំងដែលបានផ្តល់ឱ្យប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញគោលនយោបាយ និងយន្តការនានាដែលប្រទេសមួយអាចធ្វើបាន។

 

សរុបសេចក្ដីមក ការធ្វើឱ្យ​ពិភពលោកងើបចាកផុតពីវិបត្តិកាន់តែមានភាពប្រថុយប្រថានខ្លាំង ប្រសិនបើវ៉ាក់សាំងមិនត្រូវបានផលិត និងចែកចាយប្រកបដោយសមភាព រវាងបណ្ដាប្រទេសលើពិភពលោក។ សេដ្ឋកិច្ចនៃបណ្តាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ទំនងអាចងើបឡើងវិញពីវិបត្តិ នៅចុងឆ្នាំ២០២១។ ចំណែកឯ បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបអាចនឹងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៤៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login