Answer 1


user icon Social 2018-04-03 11:41

អ្នកដឹកនាំល្អត្រូវមានសម្បទាបីយ៉ាងគឺ៖

កាយសម្បទា

  • ត្រូវមានសុខភាពល្អកម្លាំងមាំមួនដែលអាចទ្រាំបាន និងបញ្ហាលំបាក ឬការងារលំបាកនានា
  • ជាមនុស្សរហ័សរហួនមិនខ្ជឹលច្រអូស។

ប្រាជ្ញាសម្បទា

  • មានសមត្ថភាពចំណេះដឹងទូទៅ និងជំនាញឯកទេស
  • មានបញ្ញាវាងវៃ និងមានបទពិសោធន៍ក្នុងការងារ
  • ចេះកំណត់គោលដៅ និងចេះធ្វើផែនការបានត្រឹមត្រូវ
  • មានភាពជាអ្នកដឹកនាំ
  • ចេះដោះស្រាយបញ្ហា
  • ជាមនុស្សក្លាហាន
  • មានភាពម្ចាស់ការខ្លួនឯង មានឆន្ទៈមោះមុតក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។

សីលសម្បទា

  • មានគុណធម៌ (មានព្រហ្មវិហារធម៌ និងទសពិធរាជធំម៌)
  • ស្មោះត្រង់ចំពោះប្រទេសជាតិរបស់ខ្លួន និងប្រជាជនរបស់ខ្លួន
  • គិតពិប្រយោជន៍រួមជាងប្រយោជន៍ផ្ទាល់ខ្លួន
  • មានគំនិតស្នេហាជាតិ និងឧត្តមគតិជាតិពិតប្រាកដ
  • មិនប្រកាន់បក្សពូកនិយម មិនលំអៀង និងគោរពច្បាប់

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login