Answer 1


user icon Triger 2017-07-15 13:47

របៀបដាក់សពនាសម័យហ្វូណន សម័យចេនឡា និងសម័យអង្គរគឺ៖

១- សម័យហ្វូណនៈ

វិធីរៀបចំទុកដាក់សពមាន៤យ៉ាងគឺ៖

  • បោះចោលក្នុងទន្លេ
  • បូជាដោយភ្លើង(គេប្រមូលឆ្អឹងដាក់ក្នុងកោដ្ឋិ រួចបោះចូលក្នុងទន្លេ)
  • យកសពទៅកប់ចោល ឬបញ្ចុះសពក្នុងឡ ឬក្រោមថ្មដុល
  • យកសពទៅដាក់ក្នុងព្រៃស្មសានអោយសត្វស៊ី

២- សម័យចេនឡាៈ

ពេលមានមនុស្សស្លាប់កូនចៅគ្រួសារសពកោសក់យំ ស្រែកយ៉ាងខ្លាំង ហើយអត់បាយ រយះពេល៣ថ្ងៃ។ សពត្រូវយកទៅបូជា រួចប្រមូលអដ្ឋិធាតុដាក់ក្នុងកោដ្ឋិធ្វើពីមាស ប្រាក់ ឬដី ហើយយកទៅបោះចោលក្នុងទឹកជ្រៅ។

៣- សម័យអង្គរៈ

លោកជីនតាក្វាន់បានកត់សំគាល់ថា ពេលមានមនុស្សស្លាប់គេគ្មានដាក់ក្តារម្ឃូសទេ គឺគេយកសពទៅដាក់លើកន្ទេលយកក្រណាត់គ្របពីលើ ហើយសែងយកទៅដាក់ក្នុងព្រៃទុកអោយសត្វស៊ី តែគេមានឹយកសពទៅដុតខ្លះដែរ។


Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login