Answer 1


បញ្ហាពុទ្ធិនៅក្នុងព្រហ្មញ្ញសាសនាយើងបែងចែកជា៣សម័យកាលគឺ

១. សម័យវេទនិយម

ក. ប្រភពនៃពុទ្ធិបានមកពី៖

  • ស្រុតិ ៖ គម្ពីរដែលបង្កើតឡើងដោយអាទិទេព។ មនុ ជាមនុស្សដើមបង្អស់ដែលបានទទួលវិជ្ជាវេទពីអាទិទេពដោយស្រុតិ (កាន់បង្ហាញឲ្យចេះដឹង)។
  • ស្រ្មឹតិ៖ មនុ បានឲ្យវិជ្ជាវេទទៅពួកឬសីដោយវិធីឲ្យទន្ទេញចាំមាត់ដែលគេឲ្យឈ្មោះថាស្រ្មឹតិ។ ពួកឬសីបង្រៀនវេទដល់ពួកព្រាហ្មណ៍ដោយវិធីទន្ទេញចាំមាត់។
  • អត្ថាធិប្បាយ ៖ ពួកព្រាហ្មណ៍យកវិជ្ជាវេទបន្ដដោយអត្ថាធិប្បាយពន្យល់។

ខ. លក្ខណៈនៃពុទ្ធិគឺ៖

  • ជាចំណេះវិជ្ជាខ្ពស់បំផុត មានអត្ថន័យផុតពីវិស័យមនុស្សធម្មតារកឃើញ ឬបង្កើត បាន។
  • ពុទ្ធិក្នុងគម្ពីរវេទ ជាពុទ្ធិបរិស័ទអាចចាប់បានសច្ចៈខ្ពស់។
  • ពុទ្ធិក្នុងគម្ពីរវេទ ជាពុទ្ធិត្រឹមត្រូវគ្រប់កាលៈទេសៈ។ សច្ចៈ ដែលពុទ្ធិនេះរកឃើញ គឺជាសច្ចៈឋិតថេរជានិច្ច។

២.សម័យព្រាហ្មណ៍និយម

ក.ប្រភពនៃពុទ្ធិគឺ៖

  • ស្រុតិ ៖ គឹជាពុទ្ធិខ្ពង់ខ្ពស់ជាអំណោយរបស់អទិទេពឲ្យដល់មនុស្ស និងឬសីដោយស្រុតិ។
  • ស្រ្មឹតិ ៖ ពួកឬសីបានបង្រៀនវេទដល់ពួកព្រាហ្មណ៍ដោយស្រ្មឹតិ។
  • អន្វិក្សិគិ ៖ គឺជាពុទ្ធិដែលបានមកពីការស្រាវជ្រាវពិចារណា រកឃើញដោយពួកព្រាហ្មណ៍។

ខ. លក្ខណៈនៃពុទ្ធិគឺ៖

  • លក្ខណៈនៃពុទ្ធិពុំប្លែកគ្នាពីសម័យវេទឡើយ
  • ពុទ្ធិ បានមកពីអទិទេពដ៏ខ្ពង់ខ្ពស់
  • ពុទ្ធិ ដែលចាអធិប្បាយរបស់ព្រាហ្មណ៍ក៏ខ្ពង់ខ្ពស់
  • ពុទ្ធិ ដែលស្រាវជ្រាវដោយពួកព្រាហ្មណ៍មិនសូវមានតម្លៃទេ
  • ពុទ្ធិផ្សេងទៀត រឹតតែអន់ថយ (ពុទ្ធិក្នុងពុទ្ធសាសនា ពុទ្ធិក្នុងជេននិយម ពុទ្ធិក្នុងពួកគ្រូទាំង៦)...។

៣. សម័យហិណ្ឌូនិយម

សម័យហិណ្ឌូនិយម គឺជាសម័យដែលបានបន្ដពីពួកព្រាហ្មណ៍និយម៖

  • ឲ្យតម្លៃលើស្រុតិ ឬគម្ពីរវេទទាំង៤
  • អត្ថបទផ្សេងទៀត របស់ពួកព្រាហ្មណ៍ (ស្រ្មឹតិ) នៅមានតម្លៃដូចជា ធម្មសាស្រ្ដបុរាណៈមហាភារត រាមាយណៈតន្រ្ដ។
  • ពហុសូត្រវិជ្ជាសំខាន់ៗ ត្រូវបានគេកែច្នៃឲ្យកាន់តែល្អ ៖ វេយ្យាករណ៍ វចនានុក្រម កាព្យវិទ្យា នាដ្យវិទ្យា អត្ថវិទ្យា កាមវិទ្យា។
  • វណ្ណៈទាំង៤នៅតែមាន ដោយចាត់ទុកថាចាការរៀបចំរបស់អាទិទេព។
  • ការចែកជីវិតជាអាស្រមទាំង៤ គេប្រើពាក្យកាមៈ អថ៌ៈ ធម៌ៈ មោក្សៈ មកជំនួសវិញ។
  • គេឲ្យតម្លៃលើទស្សនៈ ឯកវេទនិយមផង ពហុវេទនិយមផង ដូចសម័យមុនដែរ។ គេនៅមានជំនឿថា ព្រហ្ម័នជាអាទិទេពមិនប្រែប្រួល។ លោកធាតុពុំមានអ្វីជាទៀងទាត់ទេ។  

Login or Register to Share Login
×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login