Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

C

សេចក្តីអធិប្បាយ

គម្ពីរទសជាតក ជាផ្នែកមួយស្រង់ចេញពីសុត្តន្តបិតក ហើយជាសាខាមួយស្រង់ចេញពីគម្ពីរព្រះត្រៃបិតកក្នុងព្រះពុទ្ធសាសនា។ រឿងព្រះមហាវេស្សន្តរជាតកជារឿងស្ថិតក្នុងលំដាប់ទីដប់ក្នុងចំណោមរឿងទសជាតកហើយស្ថិតក្នុងជាតិទីដប់ ដែលតួអង្គព្រះពោធិសត្វសាងនូវទានបារមី។ ជុំវិញបញ្ហានេះអ្នកសិក្សាតែងយល់ថា “រឿងមហាវេស្សន្តរជាតក ជាសំយោគរវាងបារមីទាំងដប់” ។

តើមានភស្តុតាងអ្វីខ្លះ ដែលហ៊ាន ពោលបែបនេះ ?

          ដើម្បីសម្រួលដល់ការឆ្លើយតបទៅនឹងចម្ងល់ខាងលើ យើងគប្បីត្រូវយល់ន័យរបស់ពាក្យមួយចំនួនជាមុនសិនដួចជា សំយោគ បារមី ។ សំយោគ សំដៅទៅលើការបង្រួមបញ្ចូលគ្នា ។ រីឯបារមី ជាគុណធម៍ដ៍ខ្ពង់ខ្ពស់របស់ព្រះពោធិសត្វ ដែលបុគ្គលធម្មតាពុំមានសម្ថភាពធ្វើតាមបាន ។ ហេតុនេះ “រឿងមហាវេស្សន្តរជាតក ជាការបង្រួមបញ្ចូលគ្នារវាងគុណធម៍កម្រិតកមពូលទាំងដប់របស់ ព្រះពោធិសត្វ តាមរយះការ សិក្សារឿង មហាវេស្សន្តរជាតកអ្នកសិក្សាទូទៅអាចមើលឃើញយ៉ាងច្បាស់ថា ពោធិសត្វវេស្សន្តរ បំពេញទានបារមីជាគោល ។ ទន្ទឹមជាមួយនេះដែរគឺព្រះអង្គក៍បានបំពេញនូវបារមីចំនួន ប្រាំបួនទៀតដែលរួមមានដូចជា នេក្ខម្មបាមី វិរិយបារមី មេត្តាបារមី និងសច្ចបារមី ។ ទានបារមី គឺត្រង់ព្រះវេស្សន្តរប្រទាននូវពាហិរធទាន ដែលរួមមាន ធនបរិច្ចាគ បុត្តបរិច្ចាគ និងទារបរិច្ចាគ ។ នេក្ខបារមី នៅត្រង់ព្រះវេស្សន្តរចេញទៅសាងផ្នូស លះបង់ កាមកិលេសនៅឯភ្នំគិរីវង្គត ។ ព្រះវេស្សន្តរទ្រង់ព្យាយាមរាល់កិច្ចការទាំងអស់មិនបោះបង់ ឬទម្លាក់ចោល កណ្ដាលផ្លូវនោះទេ ។ មេត្តាបារមី នៅត្រង់ពេលដែលព្រះវេស្សន្តរ​ផ្សព្វផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ ។ អធិដ្ឋានបារមី នៅត្រង់ព្រះវេស្សន្តរតាំងចិត្តមាំមួនដើម្បីធ្វើអោយបានសម្រេចតាមសេចក្ដីប៉ុនប៉ងប្រាថ្នា​។ បញ្ញាបារមី គឺនៅត្រង់ ព្រះវេស្សន្តរទ្រង់ដឹងនៅសេចក្ដីពិត ដើម្បីលើកឡើងជាចំណោទបញ្ហា និងដំណោះស្រាយដែលកើតមាន ។ សិលធម៍​នៅត្រង់ព្រះវេស្សន្តររក្សាបាននៅកាយវាចាចិត្តបានល្អបរិសុទ្ទប្រពៃជាប់ ជានិច្ច ។ខន្តីបារមី នៅត្រង់ព្រះវេស្សន្តរមានចិត្តអំណត់អត់ធន់ និងការទាមទាររបស់អនុរាស្រ្ត ស្រុកស្រីពិរាស្រ្តអោយព្រះអង្គចាកចេញពីព្រះនគរ ។ ឧបេក្ខាបារមី គឺនៅត្រង់ព្រះវេស្សន្តរទ្រង់តាំងចិត្តជាកណ្ដាល មិនលំអៀងទៅភាគីខាងណានោះឡើយ ។ សច្ចបារមី ត្រង់ពេលដែលព្រះវេស្សន្តរប្រកាននូវពាក្យសច្ចះមិនការកែប្រែបាតដៃខ្នងដៃឡើយ ។

តាមរយៈបារមីទាំងដប់ខាងលើ ដែលព្រះវេស្សន្តរបានបំពេញនេះមានលក្ខណៈល្អប្រពៃពុំដូច ការបំពេញបារមីទាំងដប់របស់ពោធិសត្វដែលបានបំពេញទាំងដប់ជាតិនោះទេ ព្រោះគ្រាន់តែជាការសរុបសេចក្តីនៃការបំពេញនូវបារមីទាំងដប់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត រឿងមហាវេស្សន្តរជាតកក៏ជារឿងចុង ក្រោយក្នុងរឿងទសជាតកដែរ។ហេតុផលចំពោះការនិយាយដូចនេះ ព្រោះពោធិសមួយអង្គសាងបារមីរហូតដល់ដប់ប្រការប្រាកដជាមានលក្ខណៈមិនពេញលេញដូចពោធិសត្វមួយអង្គសាងតែបារមីមួយនោះឡើយ។ ជាក់ស្តែងដូចជារឿងទសជាតកព្រះពោធិសត្វសាងបារមីមួយក្នុងមួយជាតិនៃជីវិតរបស់ព្រះអង្គ។ ក្នុងនោះរួមមានៈ រឿងតេមិយជាតក សាងនៃក្ខបារមីគឺការចេញសាងផ្នួស។ រឿងជនកជាតកសាងវិរិយបារមីគឺការព្យាយាម។ រឿងសុវណ្ណ​​​ សាមជាតក សាងមេត្តាបារមី គឺការអាណិតអាសូរ។ រឿងនេមិរាជជាតក សាងអធិដ្ឋានបារមី គឺការតាំងចិត្តក្នុងសីល។ រឿង មហោសថជាតកសាងបញ្ញាបារមី គឺការឈ្លាសវៃ។ រឿង ភូរិទត្តជាតក សាងសីលបារមី គឺការរក្សាចិត្តឲ្យបានល្អ។ រឿង ចន្ទកុមារជាតកសាងខន្តីបារមីគឺការអត់ធ្មត់។ រឿងនារទជាតកសាងឧបេក្ខាបារមី គឺការប្រកាន់ចិត្តជាកណ្តាល។ រឿង វិធីជាតកជាតក សាងទានបារមី គឺការធ្វើអំណោយ ។

ទាំងអស់នេះសុទ្ធតែជាហេតុផលបញ្ជាក់ឲ្យឃើញថាបុគ្គលតែម្នាក់ពិតមែនធ្វើបានរហូតដល់ទៅដប់ប្រការលើសពីបុគ្គលដប់នាក់ ហើយក្នុងមួយនាក់ ធ្វើបានតែមួយប្រការមានលទ្ធផលល្អពុំដូចគ្នាមែន តែទោះជាយ៉ាងណាក៏ម្នាក់ធ្វើបានដល់ទៅដប់ពិតជាប្រការគួរឲ្យស្ញប់ស្ញែងក្រៃលែង។

សរុបមក មុនពេលបានត្រាស់ដឹងទៅជាព្រះសម្មាសម្ពុទ្ធពោធិសត្វត្រូវតែបំពេញឲ្យបានទសបារមីជាដាច់ខាត ពុំអាចខ្វះបារមីណាមួយបានឡើយ។ ហេតុនេះហើយ ទើបគេអះអាងថា រឿងមហាវេស្សន្តរជាតកជាការសំយោគរវាងបារមីបែបនេះ ។​

                    ការលើកឡើងរបស់ប្រធានខាងលើពិតជាមានលក្ខណះល្ធប្រពៃ​សមស្របទៅតាមសភាបពិតសម្រាប់អោយអ្នកអាន អ្នកសិក្សា ពិសេសពុទ្ធសាសនិជនចេះកសាងខ្លួនអប់រំវាចាចិត្ត អោយល្អបរិសុទ្ធ​ និងប្រកបដោយគូណធម៍ពិតធៗ ។

ដូចនេះ ក្នុងនាមយើងជាកូនខ្មែរមួយរូប អ្នកសិក្សាមួយរូបពិតមែនតែយើងពុំអាចធ្វើបានដូចព្រះពោធិសត្វមែនពិត តែយើងត្រូវខិតខំអប់រំកាយ ចិត្ត វាចាឲ្យបានសមរម្យទៅតាមបែបមនុស្សសាមញ្ញប្រកបដោយ ចំណេះដឹងសមស្របមួយក្នុងការរៀបចំខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដែលកំពុងរស់នៅក្នុងសង្គមកំពុងអភិវឌ្ឍ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login