Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-27 17:33

បានជាពេលបច្ចុប្បន្ននេះ ពិភពលោកយកចិត្តទុកដាក់ថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិព្រោះធម្មជាតិជាប្រភពមួយសំខាន់ សម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាជននិងជាប្រភពធនធានសេដ្ឋកិច្ចយ៉ាងសំខាន់របស់មនុស្សជាតិ ។ ទឹក ដី ស្ទឹង បឹងបួ ទន្លេ សមុទ្រ សត្វ ព្រៃឈើ ដែលនៅជុំវិញខ្លួនយើងមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលទៅនឹងជីវិតរបស់យើង ។ មនុស្សនិងធម្មជាតិមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកមិនអាចគេចផុតបានឡើយ ។ ការបំផ្លាញធនធានធម្មជាតិមានន័យថាជាការបំផ្លាញខ្លួនឯងដូច្នោះដែរ ។ មនុស្សយើងត្រូវការរបស់ទាំងអស់នោះយ៉ាងច្រើនអនេកសម្រាប់ការរស់នៅ ហើយទន្ទឹមនឹងនេះ ក៏ត្រូវការឲ្យទៀត ។ ដូចនេះដើម្បីទទួលបាននូវការផ្គត់ផ្គង់យូរអង្វែងពីធនទៅនធម្មជាតិ ហើយក៍ដើម្បីឲ្យពិភពលោកមានអត្ថិភាពយូរអង្វែងយើងទាំងអស់គ្នាចាំបាច់ត្រូវតែយកចិតត្តទុកដាក់ជួយការពារថែរក្សាធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្សល្អ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login